logo

អ៊ីស្រាអែលនិងលីបង់គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់

2026/3/15 | 07:14:11
(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី ១៤ ខែមីនា បានឲ្យដឹងថា បារាំងត្រៀមខ្លួនជាស្រេចដើរតួជាអ្នកសម្របសម្រួលសម្រាប់កិច្ចចរចារវាងអ៊ីស្រាអែល និងលីបង់។
ប្រធានាធិបតីបារាំង លោក Emmanuel Macron។ (រូបថត៖ LUDOVIC MARIN/REUTERS)

ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា ប្រទេសនេះនិងលីបង់ គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងបរិបទដែលជម្លោះបានផ្ទុះឡើងវិញរវាងអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់។

យោងតាមប្រធានាធិបតីបារាំងលោក Emmanuel Macron រដ្ឋាភិបាលលីបង់ត្រៀមខ្លួនរួចជាស្រេចជួបសន្ទនាដោយផ្ទាល់ជាមួយអ៊ីស្រាអែល។ លោក Macron បានអំពាវនាវឱ្យអ៊ីស្រាអែល និង Hezbollah បញ្ឈប់ការវាយប្រហារ ហើយបានចាត់ទុកថា អ៊ីស្រាអែលគួរតែចាប់យកឱកាសនេះដើម្បីចាប់ផ្តើមកិច្ចចរចាឈប់បាញ់ ស្វែងរកដំណោះស្រាយរយៈពេលវែង និងបង្កើតលក្ខខណ្ឌសម្រាប់អាជ្ញាធរលីបង់បំពេញការសន្យាលើអធិបតេយ្យភាពរបស់ពួកគេ។

ជម្លោះរវាងអ៊ីស្រាអែល និង Hezbollah បានផ្ទុះឡើងវិញ ក្រោយពីការវាយប្រហាររបស់ Hezbollah លើអ៊ីស្រាអែលនៅថ្ងៃទី ២ ខែមីនា។ ជម្លោះនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសលីបង់ ដោយមានអ្នកស្លាប់ចំនួន ៨២៦ នាក់ រួមទាំងស្ត្រី ៦៥ នាក់ និងកុមារ ១០៦ នាក់ និងជាង ២០០០ នាក់រងរបួស ខណៈដែលមនុស្សរាប់សែននាក់ត្រូវជម្លៀសចេញពីផ្ទះ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់លីបង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនៃរដ្ឋធានី បេរូត ត្រូវបានបំផ្លិចបំផ្លាញ៕

TAG
VOV/VOVworld/បារាំង/អ៊ីស្រាអែល/លីបង់/ចរចា/Hezbollah

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត