logo

អេហ្ស៊ីបដឹកជញ្ជូនជំនួយជិត ៦.០០០ តោនបន្ថែម​ទៀត​ចូល​តំបន់ហ្គាហ្សា

2025/12/26 | 10:01:39
(VOVWORLD) - ដោយបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រជាជននៅតំបន់ហ្គាហ្សាដែលរងផលប៉ះពាល់ដោយជម្លោះ នាថ្ងៃទី ២៥ ខែធ្នូ អឌ្ឍចន្ទក្រហមអេហ្ស៊ីបបានដឹកជញ្ជូនឡូជំនួយមនុស្សធម៌មួយទៀតទៅកាន់តំបន់ហ្គាហ្សា។
រថយន្តដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាឆ្លងកាត់ព្រំដែនរវាងប្រទេសអេហ្ស៊ីបនិងតំបន់ហ្គាហ្សានៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥។ រូបថត៖ REUTERS

នេះគឺជាការដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ១០២ ក្រោមគំនិតផ្តួចផ្តើម “Zad Al-Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា” ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងទៅ។ កញ្ចប់ជំនួយនេះ រួមមានស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ ភួយ សម្លៀកបំពាក់រដូវរងា និងតង់ ចំនួន ៥.៩០០ តោន។ ឡូជំនួយបន្ទាប់កំពុងត្រូវបានរៀបចំជាបន្ទាន់ដោយមានការគាំទ្រពីអ្នកស្ម័គ្រចិត្តជាង ៣៥.០០០ នាក់នៅទូទាំងប្រទេសអេហ្ស៊ីប ហើយអាចនឹងមកដល់តំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

ប្រទេសអេហ្ស៊ីបបានដើរតួនាទីនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ក្នុងអំឡុងពេល២ឆ្នាំនៃជម្លោះ។ ទីក្រុងគែរ អះអាងថា បានដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ៧៨០.០០០ តោនទៅកាន់តំបន់ហ្គាហ្សា ត្រូវនឹង ៧០% នៃជំនួយអន្តរជាតិសម្រប់តំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីពីខែតុលា ឆ្នាំ ២០២៣៕

TAG
VOV/VOVworld/អេហ្ស៊ីប/ជំនួយមនុស្សធម៌/​តំបន់ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត