logo

អេហ្ស៊ីបបញ្ជូនបន្ថែមជំនួយមនុស្សធម៌ចំនួន ១០.០០០ តោនទៅកាន់តំបន់ហ្គាហ្សា

2025/12/17 | 10:12:53
(VOVWORLD) - ជើងទំនិញជាជំនួយពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សាកាលពីថ្ងៃទី ១៦ ខែធ្នូ រួមមានអាហារ ថ្នាំពេទ្យ ឧបករណ៍វេជ្ជសាស្ត្រ ប្រេងឥន្ធនៈ និងសម្ភារៈជិត ៨.០០០ រួមជាមួយភួយកក់ក្តៅ សម្លៀកបំពាក់រដូវរងា និងតង់ ជិត៧០,០០០ តោនទៀត។ 
ជំនួយមនុស្សធម៌ត្រូវបានដឹកជញ្ជូនពីឧបទ្វីបស៊ីណៃរបស់ប្រទេសអេហ្ស៊ីបចូលទៅក្នុងតំបន់ហ្គាហ្សាតាមរយៈច្រកទ្វារព្រំដែន រ៉ាហ្វា។ (រូបថត៖ VOV)

នេះគឺជាការដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ៩៥ ទៅកាន់តំបន់ហ្គាហ្សា ក្រោមគំនិតផ្តួចផ្តើម "Zad Al Izza: ពីប្រទេសអេហ្ស៊ីបទៅតំបន់ហ្គាហ្សា" ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងមក។ ជើងទំនិញបន្ទាប់កំពុងត្រូវបានរៀបចំជាបន្ទាន់ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន ៣៥.០០០ នាក់នៅទូទាំងប្រទេសអេហ្ស៊ីប។

អេហ្ស៊ីបបានដើរតួនាទីនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាក្នុងរយៈពេលពីរឆ្នាំកន្លងមកនៃជម្លោះ។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅក្នុងខែតុលា ឆ្នាំ ២០២៣ ទីក្រុងគែរបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ប្រហែល ៧០០.០០០ តោនចូលទៅក្នុងតំបន់ហ្គាហ្សាតាមរយៈច្រកព្រំដែនដីគោកពីរ ដែលមានចំនួនជាង ៧០% នៃជំនួយមនុស្សធម៌អន្តរជាតិសរុបសម្រាប់តំបន់ហ្គាហ្សា។

បច្ចុប្បន្ននេះ ប្រទេសអេហ្ស៊ីប រួមជាមួយសហរដ្ឋអាមេរិក កាតា និងប្រទេសដទៃទៀត ក៏កំពុងឧបត្ថម្ភបទឈប់បាញ់ដែលបានចូលជាធរមាននៅក្នុងតំបន់ហ្គាហ្សានៅដើមខែតុលា រវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស៕

TAG
VOV/VOVworld/អេហ្ស៊ីប/ជំនួយ/មនុស្សធម៌/ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត