logo

អេហ្ស៊ីបបន្តផ្តល់ជំនួយនៅតំបន់ហ្គាហ្សា

2026/1/5 | 07:21:24
(VOVWORLD) - បន្ទាប់ពីការផ្អាកបច្ចេកទេស នៅថ្ងៃទី៤ ខែមករា ទីភ្នាក់ងារជំនួយអេហ្ស៊ីបបានបន្តផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងការជំនះលើវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធដ៏អូសបន្លាយ។
ការដឹកជញ្ជូនជំនួយមនុស្សធម៌ពីឧបទ្វីបស៊ីណៃរបស់អេហ្ស៊ីបចូលទៅក្នុងតំបន់ហ្គាហ្សា ឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា។ រូបថត៖ VOV

យោងតាមអង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីប ការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សានៅថ្ងៃទី៤ ខែមករា រួមមានស្បៀងអាហារ ប្រេងឥន្ធនៈ សម្លៀកបំពាក់ និងសម្ភារៈរដូវរងាចំនួន ៦.៧០០ តោន។ នេះគឺជាការដឹកជញ្ជូនជំនួយលើកទី ១០៨ ទៅកាន់តំបន់ហ្គាហ្សា ក្រោមគំនិតផ្តួចផ្តើម “Zad Al Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា” ដែលបានចាប់ផ្តើមនៅចុងខែកក្កដា ឆ្នាំ២០២៥។

អេហ្ស៊ីបបានដើរតួនាទីនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា អស់រយៈពេលជាង២ឆ្នាំមកហើយ។ អេហ្ស៊ីបបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីផ្តល់ជំនួយប្រមាណ ៨០០,០០០ តោនទៅកាន់តំបន់ហ្គាហ្សា ស្មើនឹង ៧០% នៃជំនួយអន្តរជាតិសរុបទៅកាន់តំបន់ហ្គាហ្សា។ ក្រៅពីជំនួយមនុស្សធម៌ អេហ្ស៊ីបក៏កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយភាគីផ្សេងទៀត ដើម្បីជំរុញការអនុវត្តដំណាក់កាលទី ២ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលចូលជាធរមាននៅដើមខែតុលា ឆ្នាំ ២០២៥ តាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

TAG
VOV/VOVworld/អេហ្ស៊ីប/ជំនួយមនុស្ស​ធម៌/ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត