logo

ឥណ្ឌា និងបារាំង លើក​កម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រសកលពិសេស

2026/2/18 | 09:06:10
(VOVWORLD) - នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីបារាំង លោក Emmanuel Macron នាថ្ងៃទី ១៧ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅទីក្រុងមុំបៃ ដោយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រសកលពិសេស" សំដៅជំរុញស្ថិរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសកលក្នុងបរិបទដែលពិភពលោកមានភាពប្រែប្រួលជាច្រើន។

នៅក្នុងសន្និសីទសារព័ត៌មានរួម លោកនាយករដ្ឋមន្ត្រី Modi បានបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-បារាំងបានចូលដល់ជំពូកថ្មីមួយ មានលក្ខណៈយុទ្ធសាស្ត្រ និងទូលំទូលាយ ដែលរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរបានឯកផាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ថាមពលស្អាត លំហអវកាស បច្ចេកវិទ្យាថ្មី និងនវានុវត្តន៍ ព្រមទាំងបើក "ឆ្នាំនវានុវត្តន៍ឥណ្ឌា-បារាំង" ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងការតភ្ជាប់រវាងសហគ្រាស ចាប់ផ្តើមអាជីព និស្សិត និងអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ។ គួរឲ្យកត់សម្គាល់ថា ភាគីទាំងពីរបានបើកសម្ពោធខ្សែសង្វាក់ផលិតឧទ្ធម្ភាគចក្រ Airbus H125 នៅឥណ្ឌា ដែលបម្រើតម្រូវការក្នុងស្រុក និងការនាំចេញទៅអន្តរជាតិ។

 មេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការសន្យាចំពោះពហុភាគីនិយម កំណែទម្រង់ស្ថាប័នសកល សន្តិភាពនៅអ៊ុយក្រែន អាស៊ីខាងលិច និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់៕

TAG
VOV/VOVworld/ឥណ្ឌា/បារាំង/ទំនាក់ទំនងការទូត​/ដៃគូយុទ្ធសាស្ត្រសកលពិសេស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត