logo

ឧបករណ៍បបាញ់ដំរីរបស់ Ama Kong

2014/8/11 | 10:07:49
Vovworld-Ama Kong ជាហ្មដំរីល្បី
ឈ្មោះរបស់ជនរួមជាតិ M’Nong
នៅដំបន់ Tay Nguyen ដែលធ្លាប់
បបាញ់និងផ្សាំងដំរីព្រៃ២៩៨
ក្បាល។ លោកទទួល​មរណៈ​ភាព
នាថ្ងៃទី៣វិច្ឆិកាឆ្នាំ២០១២ ក្នុង
ជន្មាយុ១០២ឆ្នាំ។ គ្រួសារ Ama
Kong ទើបនឹងសំរេចចិត្តប្រគល់
ឧបករណ៍បបាញ់ដំរីរបស់លោក
សំរាប់សារៈមន្ទីជនជាតិវិទ្យា​វៀត
ណាម។
ឧបករណ៍បបាញ់ដំរីរបស់ Ama Kong (dantri.com.vn)


        Vovworld-រាល់ឧបករណ៍នោះរួម​ផ្សំ​ជាមួយរូបភាព ភាពយន្តឯកសារដ៏ថ្លៃថ្លា
នៅសារៈមន្ទីបានរួមចំណែកកសាង​រូបភាពភ្លឺស្វាងអំពីការបបាញ់ដំរីព្រៃមុននេះ
របស់ជនរួមជាតិ M’Nong។ សាស្ត្រាចារ្ស​​បណ្ឌិត Vo Quang Trong នាយកសារៈ
មន្ទីជនជាតិវិទ្យាវៀតណាម​បានចាត់ទុកថា៖

“នេះជាលើកដែលដំបូងសារៈមន្ទីបានទទួលសម្រាំងដ៏ធំមួយដោយជនជាតិភាគ
តិចនៅដំបន់ Tay Nguyen ប្រគល់ជូន។ ទី២គឺសម្រាំងនេះផ្សាភ្ជាប់ជាមួយកេរ៌្ត​ឈ្មោះ​របស់ហ្មល្បីឈ្មោះ Ama Kong និងរបរបបាញ់ដំរី។ ដោយឧបករណ៍ទាំងនេះ Ama
Kong ​បបាញ់ទាក់ដំរី២៩៨ក្បាល។ ជាងនេះទៅទៀតនៅមានតំលៃវប្បធម៍ទំនៀម
ទំលាប់ជីវភាពរស់នៅ​របៀបរស់នៅរបស់ជនរួមជាតិ M’Nong។”

Ama Kong មានឈ្មោះពិតគឺ Y Prong Eban។ លោកល្បីឈ្មោះជាអ្នក​បបាញ់​បានដំរី
ព្រៃច្រើនបំផុតនៅភូមិ Don ដោយផ្សាំងបានដំរីព្រៃចំនួន២៩៨ក្បាលនិង​ត្រូវបាន
ហៅថា ស្ដេចហ្មដំរី។ លោកធ្លាប់បានថ្វាយដំរីជូនស្ដេចថៃ ស្ដេច​ឡាវ ទៅបបាញ់ដំរី
ជាមួយស្ដេច Bao Dai (ស្ដេចចុងក្រោយរបស់វៀតណាម)។

        លោក Kham Phet Lao កូនប្រុសទី១០របស់ Ama Kong (ដែលកំពុងរស់​នៅភូមិ
Ko Tam ឃុំ Ea Tu ទីក្រុង​Buon Ma Thuot ខេត្ត Dac Lac បានឲ្យដឹងថា ឧបករណ៍បបាញ់
និងទាក់ដំរីនេះមានអាយុកាលជាង១០០ឆ្នាំរបស់ត្រកូល Khun Ju Nop ជនជាតិ Po
Nong (ជនជាតិ M’Nong) ដែលល្បីឈ្មោះក្នុងអំឡុងជាង១សតវត្សដោយរបរ​បបាញ់
ដំរី។ គ្រួសារលោក Kham Phet Lao បានសំរេចចិត្តជូនសម្រាំងឧបករណ៍របស់​ត្រកូលឲ្យសារៈមន្ទីជនជាតិវិទ្យាវៀតណាមដោយមានបំណង៖

        “នេះជាវត្ថុពិសិដ្ឋរបស់ជីដូនជីតា។ ខ្ញុំមិនចាប់ដំរីទៀតឡើយ។ ឧបករណ៍ទាំង
នេះបានក្លាយទៅជាវត្ថុ តាំងបង្ហាញវត្ថុទាំងនេះដើម្បីភ្ញៀវទេសចរណ៍​ទស្សនា។ ឪពុកទទួលមរណភាពហើយ ប៉ុន្តែសុំម្ដាយបញ្ជូនឲ្យសារៈមន្ទី។”

        ក្រៅពីឧបករបបាញ់ដំរីដែលបានប្រគល់ជូនសារៈមន្ទីជនជាតិវិទ្យាវៀតណាម
គ្រួសារលោក Kham Phet Lao នៅបានរក្សាសម្រាំងបបាញ់ដំរីចំនួន២​ផ្សេង​ទៀត
ដោយជីដូនជីតាបន្សល់ទុកមកក្នុងផ្ទះឈើព្រៃបុរាណមានអាយុ​១២០​ឆ្នាំនៅឃុំ Krong
Na ស្រុក ភូមិ Don ខេត្ត Dac Lac។ ទោះបីជារបរបបាញ់ទាក់ដំរីព្រៃ​នៅមិនសល់ទៀត
ដូចជាជីដូនជិតាមុននេះក្តី ប៉ុន្តែសម្រាំងវត្ថុបបាញ់ដំរីរបស់ Ama Kong នៅមានគ្រប់
គ្រាន់ដើម្បីឆ្លុះបញ្ចាំងដ៏រស់រវើកអំពីតួនាទីរបស់សត្វដំរីក្នុង​ជីវភាពខាងវប្បធម៍របស់
ជនរួមជាតិ M’Nong នៅដំបន់ភូមិ Don ខេត្ត Dac Lac និយាយដោយឡែកនិងនៅដំបន់
Tay Nguyen និយាយរួម៕

TAG
ឧបករណ៍/បបាញ់/ដំរី/របស់/Ama Kong/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត