logo

ឧបនាយករដ្ឋមន្ត្រី ម៉ៃ វ៉ាន់ ជីញ៖ វិស័យទេសចរណ៍ត្រូវស្ទុះផ្លោះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

2026/1/13 | 11:41:06

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ មករា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក ម៉ៃ វ៉ាន់ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ។

ឧបនាយករដ្ឋមន្ត្រីលោក ម៉ៃ វ៉ាន់ ជីញ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ វ៉ាន់ហុង/VOV1)

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីលោក ម៉ៃ វ៉ាន់ ជីញ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នៅឆ្នាំនេះ គឺទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់ វិស័យទេសចរណ៍ត្រូវទម្លុះទម្លាយថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមចំណែកដល់គោលដៅនៃកំណើនផលិត ផលក្នុងស្រុកសរុបពីរខ្ទង់នៅក្នុងឆ្នាំបន្តបន្ទាប់។

“យើងត្រូវការវិធីសាស្រ្តថ្មីមួយ ដោយផ្លាស់ប្តូរពីផ្នត់គំនិតស្តារឡើងវិញទៅជាកំណើនប្រកួតប្រជែង និងផ្នត់គំនិតអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយយើងត្រូវតែមានដំណោះស្រាយដ៏ទម្លុះទម្លាយថ្មី។ នោះគឺបន្តកែលម្អស្ថាប័ន លុបបំបាត់ឧបសគ្គ និងកៀរគរធនធានដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលបម្រើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ; ជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្តូរឌីជីថល និងវិនិយោគលើការកែលម្អគុណភាពធនធានមនុស្ស”។ នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីមៃ វ៉ាន់ ជីញ៕

TAG
VOV/VOVworld/ឧបនាយករដ្ឋមន្ត្រី ម៉ៃ វ៉ាន់ ជីញ/វិស័យទេសចរណ៍/ទម្លុះទម្លាយ/ការអភិវឌ្/ចីរភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត