logo

ឧបនាយករដ្ឋមន្ត្រី លោក ហូ ឌឹក ផឹក អញ្ជើញជួបជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន)

2025/12/20 | 08:16:08

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅហុងកុង (ចិន) នាថ្ងៃទី១៩ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី ហូ ឌឹក ផឹក បានអញ្ជើញជួបជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Lǐ Jiā Chāo។

លោកឧបនាយករដ្ឋមន្ត្រី ហូ ឌឹក ផឹក និងលោក Lǐ Jiā Chāo ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង(ចិន)។ (រូបថត៖ Xuan Vinh/VNA)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការយោគយល់គ្នារួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាម និងចិន ក៏ដូចជា លទ្ធផលនៃដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំវៀតណាមនិងហុងកុង ដោយផ្តោតលើការលើកកម្ពស់ការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ បើកទូលាយ និងកែលម្អគុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ ដែលក្នុងនោះហុងកុងត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ជាពិសេសក្នុងការកសាង និងប្រតិបត្តិការផ្សារហ៊ុនមាស។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងការសម្របសម្រួលក្នុងការការពារពលរដ្ឋ និងការអនុវត្តច្បាប់ ដោយបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមនៅហុងកុង។

ក្នុងអំឡុងពេលទស្សនកិច្ចនៅហុងកុង ឧបនាយករដ្ឋមន្ត្រី ហូ ឌឹក ផឹក ក៏បានជួបជាមួយលោក Jonnathan Choi ប្រធានក្រុមហ៊ុន Sunwah Group និងមូលនិធិវិនិយោគ Vina Capital ផងដែរ៕

TAG
VOV/VOVworld/ឧបនាយករដ្ឋមន្ត្រី/ហូ ឌឹក ផឹក/តំបន់រដ្ឋបាលពិសេស/ហុងកុង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត