logo

ឯកអគ្គរដ្ឋទូតស្វីស ថូម៉ាស ហ្គាស៖ ការបោះឆ្នោតនៅវៀតណាមដើម្បីផលប្រយោជន៍របស់ប្រជាជន

2026/3/13 | 11:02:13
(VOVWORLD) - ក្នុងឱកាសដែលវៀតណាមកំពុងត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅថ្ងៃទី ១៥ ខែមីនា ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសវៀតណាមលោក Thomas Gass (ថូម៉ាស ហ្គាស) បានសង្កត់ធ្ងន់ថា នេះជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសវៀតណាម។
ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន TTXVN (រូបថត៖ Viet Duc/TTXVN)

យោងតាមលោកឯកអគ្គរដ្ឋទូត ការបោះឆ្នោតនេះមិនត្រឹមតែជាសកម្មភាពដើម្បីអនុវត្តរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងធានាថា គោលនយោបាយដែលបានអនុម័តនៅថ្នាក់ជាតិ និងមូលដ្ឋាន នឹងត្រូវបានអនុវត្តដោយផ្តោតលើប្រជាជន។

ឯកអគ្គរដ្ឋទូតបានថ្លែងថា ការដែលពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់ ទាន់ពេលវេលា និងងាយយល់ អំពីវឌ្ឍនភាពឆ្ពោះទៅរកគោលដៅទាំងនេះ គឺមានសារៈសំខាន់ណាស់ក្នុងការកៀរគរការគាំទ្រពីសាធារណជន និងធានាថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិពិតជាប្រែក្លាយទៅជាការកែលម្អស្ថានភាពជាក់ស្តែងក្នុងជីវភាពរបស់ប្រជាជន។

ដោយចែករំលែកពីបទពិសោធន៍របស់ប្រទេសស្វីស លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជា ប្រព័ន្ធនៃប្រទេសទាំងពីរមានលក្ខណៈខុសគ្នាក៏ដោយ ចំណុចរួមគឺថា ការចូលរួម និងការជឿទុកចិត្តពីសាធារណជនដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ដ៏ប្រកបដោយជោគជ័យ៕

TAG
VOV/VOVworld/ឯកអគ្គរដ្ឋទូតស្វីស/ថូម៉ាស ហ្គាស/ការបោះឆ្នោត/វៀតណាម/ផលប្រយោជន៍/ប្រជាជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត