logo

ឱកាសដើម្បីបញ្ជាក់ពាណិជ្ជសញ្ញា​អង្ករវៀតណាម

2024/6/3 | 09:30:45
(VOVWORLD) - នាប៉ុន្មានខៃដើមឆ្នាំនេះ ការនាំចេញអង្កររបស់វៀតណាមសម្រេចបាន ជាង ១,៤ ពាន់លានដុល្លារអាមេរិក។ ក្នុងបរិបទនៃការថយចុះប្រភពផ្គត់ផ្គង់អង្ករពិភពលោក ដោយសារតែប្រទេសមួយចំនួននៅតែរឹតបន្តឹងការនាំចេញអង្ករ និងអាកាសធាតុមិនអំណោយផលបានប៉ះពាល់ដល់បិរមាណផល ការនាំចេញអង្កររបស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងមានការរីកចម្រើន ហើយឈានដល់ទីផ្សារកាន់តែច្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។

យោងតាមការស្ថិតិរបស់អគ្គនាយកដ្ឋានគយ ក្នុងឆ្នាំ២០២៣ ការនាំចេញអង្កររបស់វៀតណាមបាននាំមកនូវប្រាក់ចំណូលជាង ៤,៦ពាន់លានដុល្លារអាមេរិក ដែលកើនឡើងទាំងបរិមាណនិងទំហំនៃការនាំចេញ។ នេះត្រូវបានចាត់ទុកថាជាឆ្នាំជោគជ័យសម្រាប់ផ្នែគទំនិញស្រូវអង្ករ។ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់វៀតណាមសម្រេចបានជិត ២,២ លានតោនកើនឡើងជាង ១៧% ដោយមានតម្លៃសរុប ១,៤ពាន់លានដុល្លារអាមេរិកកើនឡើង ៤៥%បើប្រៀបធៀបនឹងឆ្នាំមុន បន្តគ្របដណ្តប់លើទីផ្សារសំខាន់ៗ។

នាប៉ុន្មានខៃដើមឆ្នាំនេះ ការនាំចេញអង្កររបស់វៀតណាមសម្រេចបាន ជាង ១,៤ ពាន់លានដុល្លារអាមេរិក។ រូបភាព៖ VOV

ការនាំចេញអង្ករមានភាពប្រសើរឡើងនៅដើមឆ្នាំនេះ គឺផ្នែកមួយដោយសារតែអ្នកនាំចេញអង្ករវៀតណាមបានទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដើម្បីឈានចូលទីផ្សារតឹងរឹងដូចជាអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ បើតាមលោក Le Thanh Tung អនុប្រធាននាយកដ្ឋានដំណាំដាំដុះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ កត្តាមួយទៀតដែលធ្វើឲ្យអង្ករវៀតណាមឡើងតម្លៃ គឺដោយមានពូជស្រូវជាង ៨០% ជាពូជពិសេស គុណភាពខ្ពស់ បំពេញតាមតម្រូវការនាំចេញ។ គួរកត់សម្គាល់ថា វៀតណាមមិនត្រឹមតែយកចិត្តទុកដាក់លើការនាំចេញប៉ុណ្ណោះទេ ថែមទាំងលើការផលិតអង្ករដើម្បីធានាសន្តិសុខស្បៀងអាហារជាតិទៀតផង។ បច្ចុប្បន្ននេះ តំបន់ដីសណ្តទន្លេ Cuu Long ដែលជាតំបន់ផលិតស្រូវអង្ករធំជាងគេនៅវៀតណាម កំពុងផ្តោតលើការផលិតស្រូវអង្ករស្របតាមដំណើរការផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងផលិតតាមស្តង់ដារគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការដ៏តឹងរឹងនៃទីផ្សារក្នុងស្រុក និងការនាំចេញ៖ “វៀតណាមមានពូជស្រូវជាង ៨០% ជាពូជស្រូវគុណភាពខ្ពស់ និងពូជពិសេសដែលបំពេញតម្រូវការនាំចេញ។ នៅពេលពង្រីកទីផ្សារ ស្តង់ដារអន្តរជាតិត្រូវបានកំណត់យ៉ាងតឹងរ៉ឹង ដូច្នេះវៀតណាមរៀបចំផលិតកម្មដើម្បីបំពេញស្តង់ដារទាំងនេះ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ កំពុងសម្របសម្រួលជាមួយថ្នាក់មូលដ្ឋាន ដើម្បីរៀបចំតំបន់វត្ថុធាតុដើម បំពេញតម្រូវការរបស់អាជីវកម្មនាំចេញអង្ករ”។

យោងតាមលោក Tran Truong Tan Tai អគ្គនាយកក្រុមហ៊ុនចំកាត់ស្រូវអង្ករ Vietnam បានឲ្យដឹងថា បច្ចុប្បន្ននេះ ការនាំចេញអង្កររបស់ក្រុមហ៊ុនទៅកាន់ប្រទេសអឺរ៉ុបចំនួន ១៣ មានតម្លៃលក់ទាបបំផុតគឺ ៩៨០ ដុល្លារ/តោន។ ដើម្បីឈានចូលទីផ្សារអឺរ៉ុប និងលក់បានតម្លៃខ្ពស់ ធុរកិច្ចវៀតណាមត្រូវយកចិត្តទុកដាក់លើបញ្ហាចំនួន ៥ រួមមាន៖ ម៉ាកយីហោ; ការវិនិយោគលើបច្ចេកវិទ្យា; ធនធានមនុស្ស; ការតភ្ជាប់និងតួនាទីរបស់សមាគម និងផ្នែកទំនិញក្នុងខ្សែសង្វាក់តម្លៃស្រូវអង្ករ។ ក្នុងនោះ តួនាទីចងសម្ព័ន្ធដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រកបដោយស្ថិរភាពនឹងរួមចំណែកដល់ការកសាងពាណិជ្ជសញ្ញាអង្ករប្រកបដោយនិរន្តរភាព។ ក្នុងនោះ សមាជិកនីមួយៗត្រូវចុះសម្រុងគ្នា ចែករំលែកអត្ថប្រយោជន៍ជាមួយគ្នា ដើម្បីកសាងពាណិជ្ជសញ្ញាអង្ករវៀតណាម៖ “ដើម្បីកសាងខ្សែសង្វាក់តភ្ជាប់បាន ចាំបាច់ត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចក្នុងការពង្រីកតំបន់វត្ថុធាតុដើម។ បើយើងប្រកៀកស្មាគ្នាធ្វើការជាជំហានៗ ខ្ញុំគិតថាតំបន់វត្ថុធាតុដើមនេះនឹងចេញជារូបរាងជាបណ្តើរៗ ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាជននៅមូលដ្ឋាន ក៏ដូចជាសហករណ៍ត្រូវតែយល់ដឹងពីការលំបាករបស់មូលដ្ឋាន និងអាជីវកម្មដើម្បីចែករំលែក និងជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងដំណាក់កាលដែលតម្លៃមានការប្រែប្រួលជាច្រើន”។

លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ រូបថត៖ Bích Hồng/BNEWS/TTXVN

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បរិមាណផលអង្ករនាំចេញត្រូវបានប្រមូលផ្ដុំជាចម្បងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long បរិមាណអង្ករសរុបដែលបាននាំចេញនៅឆ្នាំនេះក្នុងបណ្តាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long មានចំនួនប្រមាណ ៧,៣ លានតោន រួមចំណែកជាង ៩០% នៃការនាំចេញអង្កររបស់វៀតណាម។ លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា បរិមាណផលស្រូវរបស់វៀតណាមក្នុងឆ្នាំនេះបានបំពេញគោលដៅដែលបានដាកើចេញ៖ “យើងរំពឹងថា នឹងនាំចេញអង្ករប្រហែល ៧,៣ លានតោននៅឆ្នាំនេះ ហើយក្នុងរយៈពេល ៦ ខែដើមឆ្នាំ នឹងនាំចេញ ៤,៣ លានតោន។ ដូច្នេះហើយ យើងនៅតែធានាបាននូវបរិមាណនាំចេញ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា នៅតែធានាបានបរិមាណផលស្រូវស្រប់តាមផែនការ”។

នាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានវាយតម្លៃថា សញ្ញានៃការនាំចេញអង្ករប្រសើរឡើងក្នុងប៉ុន្មានខែថ្មីៗនេះ បានសរឲ្យឃើញថា អាជីវកម្មបានជម្នះពុះពារលើការលំបាក និងបញ្ហាប្រឈម ឆ្លៀតយកឱកាសនាំចេញបានល្អ និងបង្កើតសន្ទុះដើម្បីចូលរួមទីផ្សារដែលមានសក្តានុពលនៅពេលដែលប្រទេសជាច្រើន នៅតែរឹតបន្តឹងការនាំចេញអង្ករ។

ដើម្បីទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពទីផ្សារ ជំរុញផលិតកម្ម និងនាំចេញអង្ករក្នុងបរិបទនាបច្ចុប្បន្ន ផ្នែគកសិកម្មវៀតណាមកំពុងបន្តអនុវត្តដំណោះស្រាយជាច្រើនក្នុងការចងសម្ព័ន្ធកសាងតំបន់វត្ថុធាតុដើម និងមានតម្លាភាពក្នុងការផលិតតាមស្តង់ដារ លើកកំពស់តម្លៃអង្ករវៀតណាមនៅលើទីផ្សារពិភពលោក៕

TAG
VOV/VOVworld/ឱកាស/ពាណិជ្ជសញ្ញា​/អង្ករ/វៀតណាម/កសិកម្ម​/សេដ្ឋកិច្ច​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត