logo

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម

2024/5/3 | 11:38:00

(VOVWORLD) - កាសែតធំៗរបស់អាហ្សង់ទីនកាលពីថ្ងៃទី ២ ឧសភា បានចុះផ្សាយអត្ថបទជា ច្រើនអំពីជ័យជម្នះ Dien Bien Phu របស់
វៀតណាម ដែលបញ្ជាក់ថា ជ័យជំនះនេះ មិនត្រឹមតែជះឥទ្ធិពលលើប្រវត្តិសាស្ត្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរ ទិដ្ឋភាពពិភពលោកទៀតផង។

កាសែត ReporteAsia ចុះផ្សាយអត្ថបទស្ដីពីអត្ថន័យនៃជ័យជំនះ Dien Bien Phu។
អត្ថបទនៅលើគេហទំព័រ ABC Mundial បានអះអាងថា ជ័យជំនះ Dien Bien Phu គឺជានិមិត្តរូបនៃការតស៊ូលើគ្រប់សមរភូមិរបស់ប្រជាជនវៀតណាម។ ពីការតស៊ូ នៅលើសមរភូមិរហូតដល់ការតស៊ូនយោបាយ សេដ្ឋកិច្ច និងការទូត គ្រប់សមាសភាគ ទាំងអស់នៃសង្គមវៀតណាមបានរួមគ្នាវាយបណ្តេញខ្មាំងសត្រូវឈ្លានពាន។
ក្នុងពេលជាមួយគ្នានោះ កាសែត ReporteAsia បានសង្កត់ធ្ងន់លើតួនាទីដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញក្នុងបុព្វហេតុតស៊ូរបស់ ប្រជាជនទាំងមូល ដោយប្រមូលផ្តុំផែនមហាសាមគ្គីជាតិទាំងមូល និងលើកកំពស់ ស្មារតីស្នេហាជាតិដើម្បីបង្កើតឡើងជ័យជំនះ Dien Bien Phu។ យោងតាមកាសែតនេះ ក្រៅពីស្មារតីនៃផែនមហាសាមគ្គីភាព និងការរួមចំណែកជាកម្លាំងមនុស្សនិងសម្ភារៈដ៏ ធំធេងក្នុងយុទ្ធនាការ Dien Bien Phu នោះ ឫទ្ធានុភាព និងភាពវៃឆ្លាតរបស់វៀតណាម ក៏ត្រូវបានបង្ហាញតាមរយៈស្មារតីប្តេជ្ញាចិត្តប្រយុទ្ធ ប្ដេជ្ញាចិត្តយកជ័យជំនះរបស់ប្រជាជាតិ ទាំងមូលផងដែរ៕
TAG
VOV/VOVworld/ប្រព័ន្ធផ្សព្វផ្សាយ/អាហ្សង់ទីន/ជ័យជំនះ/Dien Bien Phu/៧០ឆ្នាំ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត