VOV WorldVOV World
សហរដ្ឋអាមេរិកស្នើអនុវត្តន៍​ពន្ធនាំចូលថ្មីលើដៃគូពាណិជ្ជកម្មចំនួន ១៤
26/11/2026 08:11
[VOVWORLD] - នៅថ្ងៃទី ២៥ ខែវិច្ឆិកា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីសំណើមួយដើម្បីដាក់ពន្ធនាំចូលថ្មីលើដៃគូពាណិជ្ជកម្មចំនួន ១៤ ដើម្បីដោះស្រាយបញ្ហា លើសសមត្ថភាពផលិតកម្មឧស្សាហកម្មនៅបរទេស។

សហរដ្ឋអាមេរិកស្នើអនុវត្តន៍​ពន្ធនាំចូលថ្មីលើដៃគូពាណិជ្ជកម្មចំនួន ១៤

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាន​ឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យ​ដាក់​ពន្ធលើការនាំចេញពីប្រទេសចិន បង់ក្លាដែស កម្ពុជា សហភាពអឺរ៉ុប (EU) ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី ស្វីស តៃវ៉ាន់ (ចិន) ថៃ និងវៀតណាម។ កាយវិការនេះ កើតឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការប្រើប្រាស់ច្បាប់អំណាចសេដ្ឋកិច្ចអន្តរជាតិបន្ទាន់ ដើម្បីដាក់ពន្ធនាំចូល​យ៉ាងទូលំទូលាយ។ ក្នុង​បរិបទដែលរដ្ឋបាល​របស់​លោក ដូណាល ត្រាំ បាន​អះអាងថា ការ​ដាក់​ពន្ធ​នេះ​នឹង​ជួយការពារផលិតកម្ម និងបង្កើតការងារ​ក្នុង​ស្រុក  សេដ្ឋវិទូជាច្រើនបាន​ព្រមានថា វិធានការនេះអាចបង្កើនតម្លៃទំនិញ និងពន្យារសម្ពាធអតិផរណា៕​

 

 

TAG
VOV/VOVWORLD/សហរដ្ឋអាមេរិក/​ពន្ធនាំចូល/ដៃគូពាណិជ្ជកម្ម

More