VOV WorldVOV World
នាំខេត្តខាញ់ហ័រអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព
27/11/2026 04:40
[VOVWORLD] - នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងញ៉ាត្រាង (Nha Trang) ថ្លែងមតិក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តខាញ់ហ័រ លោក ទ្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) ប្រធានគណៈឃោសនាអប់រំមជ្ឈិម បានស្នើឱ្យខេត្តពង្រីកឧត្តមភាពសេដ្ឋកិច្ចសមុទ្រ ដោះស្រាយបញ្ហាកក់ស្ទះ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

នាំខេត្តខាញ់ហ័រអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព

លោក ទ្រិញ វ៉ាន់ ក្វៀត បានវាយតម្លៃថា ខេត្តខាញ់ហ័រមានឧត្តមភាពជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ ថាមពល និងភស្តុភារកម្ម (logistics)។ ជាពិសេស គោលការណ៍បង្កើតតំបន់សេដ្ឋកិច្ចពិសេសវិនផុង (Van Phong) បានបើកឱកាសទាក់ទាញការវិនិយោគ និងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់មូលដ្ឋាន។ 
“យើងមិនត្រឹមតែខិតខំប្រឹងប្រែងដើម្បីក្លាយជាទីក្រុងចំណុះមជ្ឈិមប៉ុណ្ណោះទេ ប៉ុន្តែខ្ពស់ជាងនេះ និងវែងឆ្ងាយជាងនេះ យើងខិតខំប្រឹងប្រែងក្លាយជាមូលដ្ឋានដែលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព មានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗខ្ពស់ ជីវភាពរស់នៅរបស់ប្រជាជនទទួលបានភាពសុខដុមរមនា សមិទ្ធផលប្រកបដោយភាពសម្បូរសប្បាយ និងសេរីភាព។ សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនត្រូវបានធានា សុខភាពរបស់ប្រជាជនត្រូវបានយកចិត្តទុកដាក់ថែទាំ ការអប់រំរបស់ប្រជាជនមានភាពគ្រប់ជ្រុងជ្រោយ វប្បធម៌អភិវឌ្ឍប្រកបដោយភាពសុខដុម និងទាក់ទាញវិនិយោគិនអន្តរជាតិ និងក្នុងស្រុក។ តាមរយៈនោះ ទាញពិភពលោកឱ្យកាន់តែខិតជិតខេត្តខាញ់ហ័រ និងខេត្តខាញ់ហ័រកាន់តែខិតជិតពិភពលោក”។

ពាក់ព័ន្ធនឹងការងារកសាងបក្ស លោក ទ្រិញ វ៉ាន់ ក្វៀត បានតម្រូវឱ្យគណៈកម្មាធិការបក្សខេត្តខាញ់ហ័រ រក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព ឯកភាព ព្រមទាំងធ្វើឱ្យសេចក្តីសម្រេចចិត្តនានាក្លាយជាកម្មវិធីសកម្មភាពជាក់ស្តែង ដោយមានភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់៕

TAG
VOV/VOVWORLD/ខេត្តខាញ់ហ័រ/អភិវឌ្ឍយ៉ាងឆាប់រហ័ស/វៀតណាម​/សេដ្ឋកិច្ចសមុទ្រ​

More