មហោស្រព “ចង្វាក់មាតុប្រទេស”
11/04/2015 08:51
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវា រំដោះភាគខាងត្បូងវៀត ណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា)
ការសម្តែងសិល្បៈ របស់ក្រុម An Giang (រូបថតៈPhương Vy/TTXVN ) (VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀត ណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា) នាយប់ថ្ងៃទី១០មេសា នៅទីក្រុង ហូជីមិញ បានបើកមហោស្រពសិល្បៈមហាជន ដោយសម្តែងបទចំរៀង បដិវត្តន៍ ជាច្រើន ក្រោមប្រធានបទ “ចង្វាក់មាតុប្រទេស”។ មហោស្រពនេះ មានការចូលរួម របស់ ក្រុមសិល្បៈចំនួន ២១មកពីខេត្តក្រុងចំនួន២០លើទូទាំងប្រទេស។នេះជា កម្មវិធី សម្តែងស្ងើចសរសើរស្រុកកំណើត មាតុប្រទេស។ ទន្ទឹមនឹងនោះ កម្មវិធីបានស្ងើច សរសើរ ចំពោះសមិទ្ធិផលរបស់វៀតណាមក្រោយរយៈពេល៤០ឆ្នាំបន្ទាប់ពីការរំដោះ ធ្វើ សមា ហរណកម្ម និងការពារមាតុប្រទេស។ លោកស្រី Nguyen Tri Phuong នាយិការ រងមជ្ឈមណ្ឌលវប្បធម៌ខេត្ត Binh Thuan និងជាប្រធានក្រុមសិល្បៈមហា ជន ខេត្ត Binh Thuan បានឲ្យដឹងថា៖ “ដោយសារនេះជាមហោស្រពបទចំរៀងបដិវត្តន៍ អញ្ជឹង ហើយក្រុមយើងខ្ញុំ បាន រៀបចំកម្មវិធី១មានចរិតលក្ខណៈ ឈានទៅមុខ។ខេត្ត Binh Thuan ក៏មានបទ ចំរៀងស្តីពីសម័យប្រឆាំងអាណានិគមបារំាងនិងចក្រព័ត្តអាមេរិក របស់កងទ័ពនិង ប្រជាជន Binh Thuan ផងដែរ”៕




