VOV WorldVOV World
ស្ពានHien Luong-និមិត្តរូបនៃឯកភាព
24/04/2015 08:13
ក្នុងប៉ុន្មានឆ្នាំប្រទេសជាតិមានសង្រ្គាម ស្ពានHien Luong ដែលឆ្លងកាត់ទន្លេBen Hai ត្រូវបានចាត់ទុកជាព្រំខ័ណ្ឌជា បណ្ទោះអាសន្នរវាងភាគខាងជើងជាមួយភាគខាងត្បូង វៀតណាម។នៅទីនេះកុលបុត្រនិងកុលធីតាដ៍ឆ្នើម ជាច្រើននាក់បានបូជានូវយុវវ័យនិងជីវិតខ្លួនដើម្បីសន្តិភាពនិងសេរីភាពរបស់ ប្រទេសជាតិ។ស្ពានHien Luong ទន្លេBen Haiបានក្លាយទៅជាកេរ្តិ៍ដំណែល ប្រវត្តិសាស្រ្តជាតិពិសេស។ក្នុងប៉ុន្មានទិវាបុណ្យឯកភាពប្រទេសនេះប្រជាជន តាមសង្ខាងទន្លេBen Haiបែជាសប្បាយហើយទទួលមនុស្សម្នាមកពីគ្រប់ទិសទី នៅទូទាំងប្រទេសមកទស្សនាសមរភូមិចាស់នេះ។
Vovworld-ស្ថិតនៅភូមិHien Luong ឃុំVinhThanhស្រុក Vinh Linhខែត្រ Quang Triភាគកណ្តាលវៀតណាម ស្ពានHien Luongដែលឆ្លងកាត់លើទន្លេBen Haiមានបណ្តោយ ១៧៨ម៉ែត្រ។វាជាកសិណ្សសាក្សីប្រវត្តិសាស្រ្តនៃការតស៊ូដ៍មោះមុតអង់អាច ក្លាហានរបស់ប្រជាជាតិវៀតណាមព្រមទាំងសំដែងឆន្ទះជំនឿទៅលើ​ទិវាជ័យជំនះ ទៀតផង។ក្នុងឱកាសរំលឹកខួបលើកទី៣០នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រ​ទេសជាតិនៅឆ្នាំ២០០៥ពិធីបុណ្យឯកភាពទឹកដីត្រូវបានធ្វើឡើងជា លើកដំបូងនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តHien Luong-Ben Hai។ក្នុងក្របខ័ណ្ឌ នៃពិធីបុណ្យឆ្នាំ២០១៥នេះសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងពីថ្ងៃទី២៨ដល់ ទី៣០មេសា។លោកNguyen Duc Chinh ប្រធានគណះកម្មាធិការប្រជាជនខែត្រ Quang Tri អោយដឹងថា៖“ ក្រោយឆ្នាំ១៩៧៥ ស្ពានHien Luongបានក្លាយទៅជា និមិត្តរូបនៃស្ពានឯកភាព។យើងត្រូវចំណាយពេលវេលា២០ឆ្នាំនិងបូជាឈាម ស្រស់សាច់ស្រស់ដើម្បីមានស្ពានHien Luongដែលតភ្ជាប់ភាគទាំង២នៃ ប្រទេសជាតិ។ “                                   រូបថត អិនធឺណែត ពិធីបុណ្យឆ្នាំនេះត្រូវបានចាប់ផ្តើមជាមួយទិដ្ឋភាពជួបជុំភាគទាំង២ដោយមានការចូល រួមរបស់គណះប្រតិភូកម្មាភិបាលប្រជាជនខែត្រCa Mau(ភាគខាងត្បូង)និងLang Son (ភាគខាងជើង)។សមាជិកគណះប្រតិភូស្ទើ​តែទាំងអស់ពុំទាន់មានឱកាសដាក់ជើងលើ ស្ពាននេះនៅឡើយ។បន្ទាប់មកទៀតគឺពិធីបង្ហូតទង់ជាតិនៅវេទិការHien Luong។មនុស្ស រាប់ពាន់នាក់ មិន​អាចទប់ដំណក់ទឹកភ្នែក បានពេលឃើញទង់ក្រហមផ្កាយមាសបក់ រវិកក្នុងខ្យល់។លោកNguyen Minh Chau អ្នកឃុំ Trung Haiស្រុក Gio Linh ខែត្រQuang Tri ជាជន១នាក់ដែលតែងតែចូលរួមក្នុងកំលាំងការពារព្រំខ័ណ្ឌនៅស្ពានHien Luongអោយ ដឹងថា៖ទង់ជាតិនៅទីនេះជាមោទនភាពនិងជានិមិត្តរូបនៃឆន្ទះ”គ្មានអ្វីៗប្រសើរជាង ឯករាជ្យនិងសេរីភាព”។លោកអោយដឹងថា៖“ ដង់ទង់បាក់ទាំង១១លើកហើយប៉ុន្តែគ្មាន ពេលណាទង់ជាតិផ្អាកបក់រវិកទេ។     ឆន្ទះប្តេជ្ញាប្រយុទ្ឋប្តេជ្ញាឈ្នះរបស់ប្រទេសជាតិ គឺដូច្នេះ។កំលាំងបូលិស្តប្រដាប់អាវុធប្តេជ្ញាការពារទង់ជាតិដោយមានការជួយឧបត្ថម្ភ របស់ប្រជាជន។“ ចំណុចសំខាន់ក្នុងពិធីបុណ្យឯកភាព​ទឹកដីគឺជាកម្មវិធិសិល្បះក្រោមប្រធានបទ” បទ ចម្រៀងឯកភាព​  “ដែលប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៩មេសា។លោកNguyen Huu Thang នាយកមន្តីវប្បធម៌កីឡានិងទេសចរណ៍ខែត្រQuang Triអោយដឹងថា៖“ស្ពានHien Luong ជាចំណុចសំខាន់ និងជាកសិណ្សសាក្សីក្នុង បទចម្រៀងឯកភាព​ ភាគខាងជើងនិង ភាគខាងត្បូងវៀតណាម។បទចម្រៀងបដិវត្តន៍និងក្បាច់រាំនានានឹងសំដែងនូវបំណង ប្រាថ្នាប្តូរផ្តាច់ឆ្ពោះទៅឯកភាពរបស់ប្រជាជននៅទូទាំងប្រទេសក្រោយពីភាគទាំង២ ត្រូវអាកាត់នោះ។ក្រោយឆ្នាំ១៩៧៥ស្ពានឯកភាពនេះបានសង្កេតឃើញការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាច្រើន។    “                                       ស្ពានHien Luong-និមិត្តរូបនៃឯកភាព(រូបថត អិនធឺណែត) ពិធីបុណ្យឯកភាពទឹកដីអះអាងជាថ្មីម្ត​ងទៀតនូវជ័យជំនះនៃការតស៊ូប្រឆាំងចក្រ ពត្តិអាមេរិកសង្រ្គោះជាតិ។នេះក៍ជាទិវាបុណ្យនៃឆន្ទះឯកភាពបង្រួបបង្រួមជាតិនិង បង្កើនកំលាំងពលំនៃស្មារតីមហាសាមគ្គីភាពរួមគ្នាកសាងប្រទេសជាតិវៀតណាម ទៀតផង៕

More