logo

APEC ២០២៧ ឆ្ពោះទៅរកសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដ៏សន្តិភាព ស្ថិរភាព និងវិបុលភាព

2025/12/27 | 08:42:05
(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកដំបូងរបស់អនុគណៈកម្មការខ្លឹមសារនៃគណៈកម្មាធិការជាតិស្តីពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២០២៧)។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ អាញ ធូ/VOV

ថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan សហប្រធាននៃអនុគណៈកម្មការខ្លឹមសារ បានសង្កត់ធ្ងន់លើតម្រូវការតភ្ជាប់ការអភិវឌ្ឍខ្លឹមសារ APEC ២០២៧ ជាមួយនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងតម្រូវការធ្វើសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលថ្មី៖ “យើងត្រូវតែរៀបចំ APEC ឱ្យមានឆ្នាំដ៏ជោគជ័យ ជាមួយនឹងគំនិតផ្តួចផ្តើមនិងខ្លឹមសារជាច្រើន។ អនុគណៈកម្មការខ្លឹមសារមានកម្លាំងដ៏ធំមួយ តំណាងឱ្យក្រសួង ទីភ្នាក់ងារ និងអង្គការចំនួន ១៥។ យើងបានពិភាក្សាអំពីបញ្ហាសំខាន់ៗចំនួន ៣៖ ទី១ រក្សាតុល្យភាពខ្លឹមសារ; ទី២ បណ្តាក្រសួងនិងស្ថាប័ននានាស្នើគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ជាពិសេសក្នុងបរិបទនៃស្ថានភាពរបស់ប្រទេសជាតិ ដូចជាការអភិវឌ្ឍ និងរបកគំហើញដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦-២០២៧។ ទី៣ យើងអាចបន្តកែលម្អ និងអភិវឌ្ឍខ្លឹមសារសម្រាប់ឆ្នាំ ២០២៧ និងឆ្នាំបន្តបន្ទាប់”

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។  រូបថត៖ អាញ ធូ/VOV

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang ការរៀបចំខ្លឹមសារមិនត្រឹមតែធានាការរៀបចំសន្និសីទប្រកបដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែបង្ហាញយ៉ាងច្បាស់អំពីការការត្រិះរិះជាយុទ្ធសាស្ត្រ ចក្ខុវិស័យរយៈពេលវែង និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ APEC ឆ្ពោះទៅរកសហគមន៍អាស៊ីប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព៕

TAG
VOV/VOVworld/APEC ២០២៧/សហគមន៍/អាស៊ី-ប៉ាស៊ីហ្វិក/សន្តិភាព/វិបុលភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត