logo

Amazon នឹងជួយវៀតណាយក្លាយជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍

2025/12/6 | 08:22:58

(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ថាញ់ឡុង បានទទួលជួបលោកស្រី Susan Pointer អនុប្រធានទទួលបន្ទុកគោល នយោបាយសាធារណៈសកលរបស់សម្ព័ន្ធក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិក។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ថាញ់ឡុង ទទួលជួបលោកស្រី Susan Pointer អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈសកលរបស់សម្ព័ន្ធក្រុមហ៊ុន Amazon។ (រូបថត៖ VGP/Đức Tuân)
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ Amazon ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ សហគ្រាសបច្ចេកវិទ្យាវៀតណាម ដើម្បីបង្កើនផលិតកម្ម និងអភិវឌ្ឍន៍ផលិតផលនៅ ក្នុងប្រព័ន្ធអេកូឡូស៊ី Amazon នៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ Amazon ដើម្បីសហការ វិនិយោគធ្វើអាជីវកម្មក្នុងរយៈពេលវែង និងមានប្រសិទ្ធភាពនៅ វៀតណាម រួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម។
រូបថត៖ VGP/Đức Tuân
រីឯខ្លួនវិញ លោកស្រី Susan Pointer បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ជាពិសេសក្នុងការកែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាល និងការផ្លាស់ប្តូរឌីជីថល។ សម្ព័ន្ធក្រុមហ៊ុន Amazon បានអះអាងថា នឹងសហការជាមួយវៀតណាមក្នុងរយៈពេល វែង ជួយឧបត្ថម្ភកែលម្អផលិតផល Made in Vietnam ហើយជួយវៀតណាមក្លាយ ជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ផងដែរ៕
TAG
VOV/VOVworld/វៀតណាម/ឧបនាយករដ្ឋមន្រ្តី/ពាណិជ្ជកម្មអេឡិចត្រូនិក/Amazon

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត