logo

Blogger អាមេរិកឧទ្ទេសនាមអំពីមុខម្ហូបឆ្ងាញ់ៗនៅទីក្រុងហូជីមិញ

2016/7/5 | 01:44:21

Mark Wiens ជា blogger ទេសចរណ៍មួយ ដែលប្រសូត្រ​ 
ឡើងនៅរដ្ឋ Arizona (ប្រទេសអាមេរិក)។​ លោកមាន 
អត្ថបទជាច្រើន និងវីឌូអូឧទ្ទេសនាមអំពីមុខម្ហូប 
ឆ្ងាញ់ៗនៅលើ blog ទេសចរណ៍ពី​ឆ្នាំ​២០០៩មក។ កា 
ណាល់ Youtube របស់លោកមានមនុស្សជិត៤០ហ្មឺននាក់តាមដាន។ នាបច្ចុប្បន្ន លោកកំពុងរស់នៅនៅទីក្រុងបាំងកក (ថៃ) ប៉ុន្តែនៅបន្តទៅទេសចរណ៍និងស្រាវជ្រាវអំពីមុខម្ហូបផ្សេងៗ។ នេះគឺជាមុខម្ហូបមួយចំនួន​ដែលបានលោកឧទ្ទេសនាមចំពោះភ្ញៀវទេសចរពេលមកដល់ទីក្រុងហូជីមិញ។

Mark Wiens ជា blogger ទេសចរណ៍មួយ ដែលប្រសូត្រ​ឡើងនៅរដ្ឋ Arizona (ប្រ
ទេសអាមេរិក)។​ លោកមានអត្ថបទជាច្រើន និងវីឌូអូឧទ្ទេសនាមអំពីមុខម្ហូបឆ្ងាញ់ៗ
នៅលើ blog ទេសចរណ៍ពី​ឆ្នាំ​២០០៩មក។ កាណាល់ Youtube របស់លោកមានមនុស្ស
ជិត៤០ហ្មឺននាក់តាមដាន។ នាបច្ចុប្បន្ន លោកកំពុងរស់នៅនៅទីក្រុងបាំងកក (ថៃ)
 ប៉ុន្តែនៅបន្តទៅទេសចរណ៍និងស្រាវជ្រាវអំពីមុខម្ហូបផ្សេងៗ។ នេះគឺជាមុខម្ហូបមួយ
ចំនួន​ដែលបានលោកឧទ្ទេសនាមចំពោះភ្ញៀវទេសចរពេលមកដល់ទីក្រុងហូជីមិញ។

ហ្វើ

ហ្វើរជាមុខម្ហូវរួមផ្សុំរវាងនំហ្វើរ ទឹកស៊ូប ដាក់សាច់មាន់ឬសាច់គោ ម្ទេស ខ្ទឹម
 សណ្ដែកដី…លៗ។នៅទីក្រុងហូជីមិញ នៅពេលហូបហ្វើរក៏មានបន្ថែមបន្លែមួយចាន
ទៀត។ ​ទឹកខ្មះម្ទេស ខ្ទឹមសរ ​ជារស់ជាតិមួយដែល Mark Wiens ចូលចិត្តបំផុតក្នុងពេល
ទទួលទានហ្វើរ។


នំបញ្ចុក Rieu

បន្ទាប់ពីពេលពិសារមុខម្ហូបជាច្រើននៅទីក្រុងហូជីមិញ Mark Wiens ទទួលស្គាល់
ថាលោកបាន​ផ្លាស់ប្តូរទស្សនះម្ហូបអាហាររបស់ខ្លួន និងចាត់ទុកនំបញ្ចុក Rieu ជាមុខ
ម្ហូបមួយដែល​លោក​ចូលចិត្តស្រឡាញ់ជាងគេ។


នំបញ្ចុក Mam

នេះគឺជាមុខម្ហូបពិសេសដោយឡែករបស់តំបន់ភូមិភាគខាងត្បូងវៀតណាម 
ហើយមានវត្តមាននៅ​ហាងនានានៅទីក្រុងហូជីមិញ។ នំបញ្ចុក Mam មានពណ៌ទឹក
ត្នោត។ រួមផ្សុំជាមួយគ្រឿងទេស​ ជាពិសេសគឺពីទឹកត្រីបានធ្វើអោយមុខម្ហូបនេះកាន់
តែឈ្ងុយឆ្ងាញ់ជាងទៀត។ នំបញ្ចុក  Mam ទីក្រុងហូជីមិញ មានរស់ជាតិផ្អែមពីស្កផង
 និងរស់ជាតិជួរពីអំពិលទៀតផង។ 


នំបញ្ចុកហ្វេ

នេះគឺជាមុខម្ហូបដែលបាន Mark Wiens និយាយដល់ច្រើនជាងគេក្នុង blog ម្ហូប
អាហារ​របស់ខ្លួន។ នំបញ្ចុកហ្វេ មិនមែនមានប្រភពដើមនៅទីក្រុងហូជីមិញទេ ប៉ុន្តែ 
នេះជាមុខម្ហូបគួរអោយស្រឡាញ់ចូលចិត្តរបស់ Mark ពេលមកដល់ទីនេះម្តងៗ។

នំបញ្ចុក Moc

នំបញ្ចុកជាមុខម្ហូបមួយងាយហូប។ នំបញ្ចុក Moc សាមញ្ញ ត្រូវបានធ្វើពីសាច់ជ្រូក
និងទឹកស៊ូប។ ​មុខម្ហូបនេះសមស្របក្នុងថ្ងៃមានភ្លៀងធ្លាក់នៅទីក្រុងហូជីមិញ។


គុយទាវ

ជាមុខម្ហូបមួយដ៏ពិសេសដោយឡែកនៅភាគខាងត្បូងវៀតណាម។ មុខម្ហូបនេះ
មានបង្កង បន្ទះថ្លើមនិងសាច់ជ្រូកមួយចំនួន ម្ទេសនិងជីរ។


នំបញ្ចុក Cha

មិនមែនជាមុខម្ហូបមានប្រភពដើមនៅទីក្រុងហូជីមិញទេ។ ប៉ុន្តែមិនទាន់មាន
ឱកាសទៅកាន់ភាគខាងជើងវៀតណាម មិត្តក៏អាចពិសារមុខម្ហូបនេះដែរ។ Cha ត្រូវ
បានធ្វើពីសាច់ជ្រូកអាំង ​មានជីរបន្លែគ្រប់ប្រភេទ​ នំបញ្ចុកនិងទឹកខ្មះ ម្ទេស ខ្ទឹមសរ…​

TAG
Blogger/អាមេរិក/មុខម្ហូប/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត