logo

Can Tho អនុវត្តយ៉ាងម៉ឺងម៉ាត់ដំណោះស្រាយជាច្រើន ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

2025/11/21 | 08:23:00
(VOVWORLD) - "នាំច្បាប់ឱ្យកាន់តែខិតជិតប្រជាជន - ដើម្បីសហគមន៍ដែលមានសុវត្ថិភាព អនុលោមតាមច្បាប់និងប្រកបដោយចីរភាព" "រួមដំណើរជាមួយអ្នកនេសាទ" គឺជាបាវចនានៃសកម្មភាពរបស់ទីក្រុង Can Tho ក្នុងអំឡុងពេលកំពូលនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។
កងកម្លាំងការពារព្រំដែនចែកខិត្តប័ណ្ណឃោសនាដល់អ្នកនេសាទ (រូបថត៖ VOV)

អង្គភាពក្រោមបញ្ជាការកងការពារព្រំដែនក្រុង Can Tho បានបើកប្រតិបត្តិការក្នុងពេលដំណាលគ្នា ដោយសម្របសម្រួលជាមួយមន្ទីរកសិកម្មនិងបរិស្ថាន ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិរបស់រដ្ឋាភិបាលនិងមូលដ្ឋានស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ ដល់ម្ចាស់យានយន្ត ប្រធានកប៉ាល់ និងអ្នកនេសាទ ព្រមទាំងចែកចាយខិត្តប័ណ្ណរាប់ពាន់សន្លឹកស្តីពីការរំលោភបំពានក្នុងការនេសាទខុសច្បាប់។ តាមនោះ ជួយអ្នកនេសាទបង្កើនការយល់ដឹងនិងគោរពតាមបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹង IUU យ៉ាងតឹងរ៉ឹង។ លោក  Nguyen Van Tho អ្នកនេសាទម្នាក់នៅក្នុងឃុំ Tran De ក្រុង Can Tho បាននិយាយថា៖ “ការផ្សព្វផ្សាយនេះមានប្រយោជន៍ដល់អ្នកនេសាទ។ យើងដឹងអំពីការរំលោភបំពានក្នុងសកម្មភាពនេសាទ។ យើងប្តេជ្ញាអនុវត្តតាមឱ្យបានល្អ”។

រួមជាមួយនឹងការងារផ្សព្វផ្សាយ អង្គភាពនានាក៏កំពុងល្បាត និងគ្រប់គ្រងយ៉ាងសកម្មនៅសមុទ្រផងដែរ។ វរសេនីយ៍ឯក Pham Le Xuan Binh មេបញ្ជាការ បញ្ជាការដ្ឋានកងការពារព្រំដែនក្រុង Can Tho បាននិយាយថា៖ “ក្រៅពីការឃោសនានៅលើច្រាំង យើងបានដឹកនាំអង្គភាពឆ្នេរសមុទ្រឱ្យផ្តោតលើការឃោសនាសម្រាប់អ្នកនេសាទ ជាពិសេសម្ចាស់នាវានិងប្រធានកប៉ាល់ ដែលកំពុងប្រតិបត្តិការនៅសមុទ្រ ដើម្បីឱ្យពួកគេអាចយល់ និងមិនរំលោភលើបទប្បញ្ញត្តិស្តីពីការនេសាទ IUU។ ក្នុងការងារល្បាត ការត្រួតពិនិត្យ ការគ្រប់គ្រង ការរកឃើញ និងការដោះស្រាយ យើងក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ស្ថានីយ៍ត្រួតពិនិត្យព្រំដែន មិនអនុញ្ញាតឱ្យនាវានេសាទដែលមិនបំពេញតាមបទប្បញ្ញត្តិស្តីពីនីតិវិធី និងឯកសារមុនពេលចេញដំណើរទៅសមុទ្រឡើយ។ ក្នុងពេលជាមួយគ្នានេះ ឥ្យម្ចាស់នាវា និងប្រធានក្រុមចុះហត្ថលេខាលើការប្តេជ្ញាចិត្តមិនរំលោភលើការនេសាទ IUU និងដែនទឹកបរទេស”

បច្ចុប្បន្នទីក្រុង Can Tho មាននាវានេសាទដែលបានចុះបញ្ជីចំនួន ៧៨៤ គ្រឿង។ បច្ចុប្បន្ននេះ ទាំងអស់ត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងមូលដ្ឋានទិន្នន័យជាតិ Vnfishbase នាវានេសាទ ១០០% ដែលមានប្រវែង ១៥ ម៉ែត្រ ឬច្រើនជាងនេះ បានដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS) ស្របតាមបទប្បញ្ញត្តិ។ តាមរយៈការត្រួតពិនិត្យលើប្រព័ន្ធ VMS ចាប់ពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ គ្មាននាវានេសាទ Can Tho ណាមួយបានឆ្លងកាត់ព្រំដែនប្រតិបត្តិការនៅក្នុងដែនទឹកបរទេសឡើយ៕

TAG
VOV/VOVworld/ទីក្រុង Can Tho/ដំណោះស្រាយ/ការនេសាទ IUU

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត