Cao Thi Van Diem ជាអតីតអនុប្រធាននាយកដ្ឋានសម្ភារះ
និងសំណង់ សុខាភិបាលក្រសួងសុខាភិបាលវៀតណាម។
នាដើមខែវិច្ឆិកាកន្លងទៅនេះលោកស្រី ទទួលបានពាន
រង្វាន់ Kovalevskaiaដោយសារសំណង់ស្រាវជ្រាវវិទ្យាសាស្រ្ត
បច្ចេកវិទ្យា។លោកស្រីជាអ្នកនិពន្ឋនៃនៃសំណង់ស្រាវជ្រាវស្តីអំពីការផលិតកាវវះកាត់
សុខាភិបាលនិងការវាយតំលៃសុវត្ថិភាពនៃកាវដេលបានប្រើប្រាស់ក្នុងវិស័យ
សុខាភិបាល។
Vovworld- Cao Thi Van Diem បញ្ចប់ការសិក្សាផ្នែកគីមីនៅមហាវិទ្យាល័យពហុ
បច្ចេកទេសហាណូយនាឆ្នាំ១៩៧៩។ក្រោយពីមកធ្វើការនៅក្រសួងវប្បធម៌
វៀតណាម Cao Thi Van Diem បានអនុវត្តសំណង់ស្រាវជ្រាវវិទ្យាសាស្រ្តដំបូង
របស់ខ្លួនស្តីអំពីការផលិតហ្វីលនិងក្រដាស ហ្វីល។១ឆ្នាំក្រោយបងស្រីទទួល
បន្ទុកការផលិតហ្វីលថតដោយវិទ្យុ(XQ)។ហ្វីលប្រភេទនេះមានការពាក់ព័ន្ឋ
ដល់វិស័យសុខាភិបាលយ៉ាងច្រើន។បានជានាឆ្នាំ១៩៨៣បងស្រីទៅធ្វើការនៅ
ក្រសួងសុខាភិបាលវៀតណាម។ជាង២០ឆ្នាំប្រកបការងារនៅទីនេះលោកស្រី
ជំនាញស្រាវជ្រាវអំពីសម្ភារះសុខាភិបាល។បងស្រីរំលឹកឡើងវិញថា៖“ សំណង់
ស្រាវជ្រាវដំបូងរបបស់ខ្ញុំមានការទាក់ទិនដល់ការផលិតអំបោះវះកាត់។នេះជា
សំណង់មានចរិតអនុវត្តខ្ពស់ណាស់។អំបោះវះកាត់ត្រូវបានដាក់អោយផលិតជា
ផ្លូវការកាលពីឆ្នាំ១៩៨៦។ផលិតផលនេះបានដាក់ឲ្យប្រើប្រាស់ ក្នុងផ្នែក
សុខាភិបាលក្រោយនោះ។ “
លោកស្រីបានចូលរួមស្រាវជ្រាវសំណង់វិទ្យាសាស្រ្តថ្នាក់ក្រសួងចំនួន១៤។សំណង់ទាំងនេះសុទ្ឋតែមានប្រសិទ្ឋភាពខ្ពស់ក្នុងការពិតជាក់ស្តែង។ជាពិសេស
គឺសំណង់ផលិតអំបោះនិងកាវវះកាត់។ស្ពីពីសំណង់នេះលោកស្រីចែករំលែកថា៖
“ រួមជាមួយបណ្តាអ្នជំនាញការនិងអ្នកវិទ្យាសាស្រ្តវៀតណាមយើងខ្ញុំបានដំណើរ
ការស្រាវជ្រាវផលិតកាវវះកាត់។ កាលពីឆ្នាំ២០០៨ដល់ឆ្នាំ២០១០ផលិតផល នេះត្រូវបានប្រើប្រាស់នៅមន្ទីពេទ្យ វៀតណាម-អាល្លឺម៉ង។“
![]() |
| លោកស្រី Cao Thi Van Diem |
ទោះបីជាបានចូលនិវត្តន៍ក្តីប៉ុន្តែលោកស្រី Van Diem នៅជាប់រវល់ជាមួយសំណង់
ស្រាវជ្រាវវិទ្យាសាស្រ្តស្តីអំពីសម្ភារះសុខាភិបាលដដែល។លោកNguyen Trong
Quynh ប្រធាននាយកដ្ឋានគ្រឿងសម្ភារះនិងសំណង់សុខាភិបាលក្រសួងសុខាភិបាល
វៀតណាមជាអ្នកសហវេជ្ជាជីវះរបស់លោកស្រី Cao Thi Van Diem បានពិនិត្យថា៖
“នៅពេលជានិស្សិតនារី១នាក់ បងស្រី បានសកម្មចូលរួមស្រាវជ្រាវវិទ្យាសាស្រ្តហើយ។
រហូយមកដល់ពេលនេះបងស្រីនៅចូលរួមសំណង់វិទ្យាសាស្រ្តថ្នាក់រដ្ឋស្តីពីគ្រឿងបរិក្ខា
សម្ភារះសុខាភិបាលដដែល។បងស្រីជាអ្នកវិទ្យាសាស្រាស្រ្តនារី១រូបដែលឈនទៅមុខ
លើវិស័យស្រាវជា្រវអំពីគ្រឿងបរិក្ខាសម្ភារះនិងសំណង់សុខាភបាលនៅវៀតណាម។“
ជោគជ័យដែលលោកស្រី Cao Thi Van Diemទទួលបានក្នុងការងារស្រាវជ្រាវវិទ្យាសាស្រ្ត
នៅមានការជួយឧបត្ថម្ភពីប្តីដែលបានចែករំលែកជាមួយលោកស្រីក្នុងកិច្ចការគ្រសា
រជានិច្ច។លោកស្រីរំពឹងគិតថា៖គ្រួសារជាគ្រឹះស្ថាននិងជាកំលាំងចលករសំរាប់
លោកស្រីស្ងប់ចិត្តស្រាវជ្រាវវិទ្យាសាស្រ្ត រួមចំណែកកសាងសង្គមទៀតផង៕








