logo

Chau Ngoc Dieu - ស្ត្រីខ្មែរនៅខេត្ត An Giang ត្រួសត្រាយផ្លូវក្នុងការនាំចេញស្ករត្នោត

2025/4/19 | 05:43:00

(VOVWORLD) - មិនត្រឹមតែកំណត់ម៉ាកស្ករត្នោតនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ជាច្រើនឆ្នាំកន្លងមកនេះ ក្រោមឈ្មោះ "Palmania" អ្នកស្រី Chau Ngoc Dieu នៅខេត្ត An Giang បានបង្កើតការិយាល័យតំណាងក្រុមហ៊ុនភាគហ៊ុន  Palmania នៅប្រទេសហូឡង់ ដើម្បីជំរុញការនាំចេញស្ករត្នោត An Giang ទៅកាន់ទីផ្សារអឺរ៉ុប។ អ្នកស្រីបានចូលរួមចំណែកលើកកំពស់តម្លៃផលិតផលដើមត្នោតរបស់ជនរួមជាតិខ្មែរនៅតំបន់ Bay Nui ខេត្ត An Giang។

លោកស្រីអគ្គនាយិកាចូវ ង៉ុក យូវ  នាំស្ករត្នោត An Giang ទៅក្រៅប្រទេស ជាមួយផលិតផលស្ករត្នោតចំនួន ៣  ក្នុងទម្រង់ជាម្សៅ ខាប់ និងទម្រង់គ្រាប់ Palmania  (រូបថត៖ Cong Mao/TTXVN)

វិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីសិក្សានិងធ្វើការជាច្រើនឆ្នាំនៅទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០១៧ អ្នកស្រី Chau Ngoc Dieu (កើតក្នុងឆ្នាំ ១៩៨២ ជាជនជាតិខ្មែរ រស់នៅស្រុក Tri Ton ខេត្តអានយ៉ាង) បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មជាមួយផលិតផលស្ករត្នោត (ស្ករត្នោតខាប់)។ នេះជាផលិតផលប្រពៃណីពិសេសរបស់ប្រជាជន Bay Nui ខេត្ត An Giang។ នៅខែមិថុនា ឆ្នាំ ២០២៧ អ្នកស្រី Diu និងមិត្តភក្តិពីរនាក់បានចាប់ដៃគ្នាបង្កើតក្រុមហ៊ុនភាគហ៊ុន  Palmania ដើម្បីប្រមូលទិញ  កែច្នៃនិងចែកចាយផលិតផលដែលផលិតពីស្ករត្នោត។ ទីស្នាក់ការដើមមានទីតាំងនៅទីក្រុង ហូជីមិញ។ នៅខែសីហា ឆ្នាំ ២០១៩ ក្រុមហ៊ុនបានផ្លាស់ទៅទីរួមខេត្ត Tri Ton ស្រុក Tri Ton ហើយអ្នកស្រី Chau Ngoc Dieu ក៏បានសម្រេចចិត្តផ្តោតលើការវិនិយោគនិងពង្រីកទំហំផលិតកម្មនិងអាជីវកម្ម។ កម្លាំងចលកដែលជំរុញឱ្យអ្នកស្រីចាប់ផ្តើមអាជីវកម្ម គឺទាញយកសក្តានុពលពីទឹកត្នោត ឱ្យកាន់តែមានប្រសិទ្ធភាពជាង។ អ្នកស្រី Chau Ngoc Dieu បានឲ្យដឹងថា៖ “ខ្ញុំដាក់ឈ្មោះផលិតផលថា Palmania។ "Pal" ជាភាសាខ្មែរមានន័យថា "ដើមត្នោត" "Mania" មានន័យថា "ចំណង់ចំណូលចិត្ត" ។ ក្រុមការងារចង់នាំយកផលិតផលដោយសេចក្តីស្រឡាញ់ចំពោះធម្មជាតិ ស្រឡាញ់ដើមត្នោត។ មានបំណងនាំមកតម្លៃបន្ថែមនៃដើមត្នោតកាន់តែខិតជិតដល់អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិ”។

តំបន់ Bay Nui នៅខេត្ត An Giang ត្រូវបានធម្មជាតិប្រទានពរឲ្យដីមានជីជាតិដែលសមស្របសម្រាប់ដើមត្នោត ដូច្នេះស្ករឆ្នោតមានរសជាតិប្លែក។ តាំងពីយូរយារណាស់មកហើយ ប្រជាជនខ្មែរនៅទីនេះបានដាំដុះ និងទាញ យកផលប្រយោជន៍ពីដើមត្នោត ប្រែក្លាយដើមឆ្នោតទៅជាជំនាញពិសេសដ៏ល្បីល្បាញប្រចាំតំបន់។ យ៉ាងណាមិញ ផលិតផលប្រចាំតំបន់នេះ មិនទាន់មានម៉ាកយីហោ និងមិនត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារនោះទេ។                            

“ឈានជើងចូលទៅក្នុងផ្លូវនៃការចាប់ផ្តើមអាជីវកម្ម និងការកសាងវិស័យផលិតស្ករត្នោតបែបប្រពៃណី គឺជាផ្លូវដ៏លំបាក។ សម្រាប់ខ្ញុំ បញ្ហាប្រឈមដ៏ធំបំផុតនៅដំណាក់កាលដំបូងគឺការជួបប្រាស្រ័យ និងបញ្ចុះបញ្ចូលកសិករ ឱ្យផ្លាស់ប្តូរដំណើរការផលិតកម្ម និងផ្នត់គំនិតអំពីការផលិតផលិតផលប្រពៃណី ដើម្បីអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេស ដោយហេតុនេះ ធានាបាននូវអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ជាងនេះទៅទៀត ប្រជាជនខ្មែរនៅតំបន់ Bay Nui ខេត្ត An Giang នៅតែរក្សាបាននូវសិប្បកម្មប្រពៃណីនៃការដាំទឹកត្នោតដោយប្រើវិធីធម្មជាតិ ប៉ុន្តែសិប្បកម្មនេះត្រូវបានបាត់បង់បន្តិចម្តងៗ។ សព្វថ្ងៃនេះ មានមនុស្សតិចណាស់ដែលចងចាំ និងអាចធ្វើតាមវិធីបុរាណ ដែលធ្វើឲ្យពិបាករៀនពីបទពិសោធន៍របស់មនុស្សជំនាន់មុន”។

ជាសំណាងល្អ អ្នកស្រីបានរកឃើញកសិករដែលស្រឡាញ់ការងារ ហើយត្រៀមសហការជាមួយអ្នកស្រី។ ដោយមានការជួយជ្រោមជ្រែងពីកសិករ សាស្ត្រា ចារ្យ មកពីសាកលវិទ្យាល័យ An Giang និងអាជ្ញាធរមូលដ្ឋាន អ្នកស្រី Diu រឹតតែតាំងចិត្តក្នុងការកែលម្អផលិតផលរបស់ខ្លួន៖

“ទីមួយគឺធានាគុណភាពទឹកដមដែលប្រមូលផលបានស្រស់ ទឹកឆ្នោតសុទ្ធប្រមូលផ្តុំដោយគុណភាពស្ថិរភាព   ធានាបាននូវរសជាតិដ៏ឆ្ងាញ់របស់ទឹកដម ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងចក្រដើម្បីកាត់បន្ថយកម្លាំងពលកម្មមួយចំនួន។ លើសពីនេះ ធានាបាននូវគូឲ្យទឹកឆ្នោតខាប់ ដោយមិនចាំបាច់ប្រើកំដៅខ្លាំងពេក ដើម្បីរក្សាបរិមាណវីតាមីន និងសារធាតុរ៉ែនៃទឹកដមឆ្នោតនៅដដែល”។

ត្រូវចំណាយពេលជាង ២៥ ឆ្នាំដើម្បីឱ្យដើមត្នោតបង្កើតផល ដូច្នេះចាំបាច់ត្រូវស្រាវជ្រាវពីរបៀបផលិតតាមវិធីបុរាណ រក្សាសារធាតុរស់ជាតិ និងបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដូច្នេះហើយ នៅពេលអនុវត្តវិធីសាស្រ្តផលិតកម្មធម្មជាតិ យោងទៅតាមក្រុមហ៊ុនភាគហ៊ុនរួមគ្នា Palmania អ្នកដែលប្រមូល និងកែច្នៃទឹកឆ្នោតដោយផ្ទាល់មិនត្រឹមតែមានការការពារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែគុណភាពផលិតផលក៏ត្រូវបានធានាឱ្យមានស្ថេរភាពផងដែរ។ អ្នកស្រី Neang Kim Xanh  ប្រជាជនម្នាក់ដែលបានសហការជាមួយអ្នកស្រី Diu  អស់រយៈពេល ៤ ឆ្នាំបានថ្លែងថា៖ “ខណៈដែលវិធីផលិតបែបប្រពៃណីតម្រូវឱ្យមានការប្រមូលផ្តុំនិងពេលកូរបន្ថែមទៀត Palmania ឧបត្ថម្ភកសិករដោយម៉ាស៊ីនដើម្បីជួយឱ្យពួកគេ កូរស្ករឱ្យបានលឿន”។

អ្នកស្រី Diu បានបណ្តាក់ទុនលើគ្រឿងម៉ាស៊ីន ហើយបានចូលរួមក្នុងកម្មវិធីចាប់ផ្តើម និងការតាំងពិពណ៌ ដើម្បីនាំយកផលិតផលឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ ឈ្នះការប្រកួតក្នុងប្រទេស និងក្រៅប្រទេស។ ជាពិសេស អ្នកស្រីបានឈ្នះផ្កាយ ២ ក្នុងកម្មវិធី Great Taste Awards នៅចក្រភពអង់គ្លេស ដែលចាត់ទុកថាជា "អូស្ការ" នៃម្ហូបអាហារក្នុងឆ្នាំ ២០២០។ បន្ទាប់មកនៅឆ្នាំ ២០២១ ទឹកស្ករត្នោតបានឈ្នះផ្កាយ ១។ នេះជាការលើកទឹកចិត្តសម្រាប់អ្នកស្រី Diu និងក្រុមហ៊ុនភាគហ៊ុនរួមគ្នា Palmania បន្តលើកកម្ពស់តម្លៃផលិតផល និងនាំយកស្ករត្នោត An Giang ទៅកាន់ពិភពលោក៕

TAG
VOV/VOVworld/Chau Ngoc Dieu/ស្ត្រីខ្មែរ/ខេត្ត An Giang/ត្រួសត្រាយ/នាំចេញស្ករត្នោត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត