logo

Chu Nhat Hop -ប្រធានកម្មវិធី” បរិច្ចាកឈាមមនុស្សធម៌ “

2015/1/22 | 08:09:26

ក្នុងឆ្នាំដំបូងនៅមហាវិទ្យាល័យ Chu Nhat Hopបានចូលរួម
សកម្មភាពស្ម័គ្រចិត្ត ។នាសព្វថ្ងៃគាត់បានក្លាយទៅជា
សមាជិកស្នូលនៃចលនា ស្ម័គ្រចិត្ត នានានៅរដ្ឋធានី​និងជា
ប្រធានកម្មវិធី” បរិច្ចាកឈាម មនុស្សធម៌  “។ឆ្នាំនេះមាន
អាយុ២៩ឆ្នាំChu Nhat Hopបានបរិច្ចាកឈាមជាង២០លើក។

Vovworld-មានដើមកំណើតនៅខែត្រPhu Tho-តំបន់ខ្ពង់រាបភាគខាងជើងវៀតណាម
យុវជនChu Nhat Hopបានចាប់ផ្តើមចូលរួមសកម្មភាពស្ម័គ្រចិត្តខណះដែលជានិស្សិត
១នាក់។គំនិតបរិច្ចាកឈាម បានលេចចេញក្នុងបុណ្យតេតប្រពៃណីជាពេលដែល
គាត់បានរួមជាមួយមិត្តភក្តិមកសាកសួរសុខទុក្ខបណ្តាអ្នកជំងឺដែលរង់ចាំដំណក់ឈាម
 ស្ម័គ្រចិត្តនៅវិ​ទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈឹម។បន្ទាប់ពីទស្សនានេះ
Chu Nhat Hopបានសម្រេចបរិច្ចាកឈាមនិងលើកទឹកចិត្តជនដទៃចូលរួម។ក្នុងរយះ
ពេលជិត១០ឆ្នាំកន្លងមកគាត់ចលនាបានមនុស្សជាង១៥០០០០នាក់ចូលរួមបរិច្ចាក
ឈាម។បងចែករំលែកថា៖“ យុវជនជាច្រើននាក់ដូចខ្ញុំគឺត្រៀមខ្លួនជាស្រេចចូលរួម
សកម្មភាពស្ម័គ្រចិត្តនានា។សមាគមយុវជនចលនាបរិច្ចាកឈាមនៃទីក្រុងហាណូយ
ណែនាំនិងផ្តល់ព័ត៌មានសំរាប់យុវជននិងទទួលជាមួយដៃចំហរ។”

                            

​                              
Chu Nhat Hopបានបរិច្ចាកឈាមជាង២០លើក(រូបថត អិនធឺណែត)

Chu Nhat Hopនាបច្ចុប្បន្ននេះជាប្រធានសមាគមយុវជនចលនាបរិច្ចាកឈាមនៃទីក្រុង
ហាណូយ។គាត់ជានិច្ចកាលជាគំរូនិងបានបរិច្ចាកឈាមចំនួន២២លើកហើយ។គាត់
បានបំផុសកម្មវិធី” ដំណក់ឈាមដឹងគុណ២០១២  “ដែលទាក់ទាញបានជនស្ម័គ្រចិត្ត
ជាង៣០០នាក់ចូលរួមហើយប្រមូលអង្គភាពឈាមបាន១៧០០០។Chu Nhat Hopនិង
សមាគមរបស់គាត់នៅចលនាបានមនុស្សរាប់ម៉ឺននាក់ចូលរួម បរិច្ចាកឈាមជារៀង
រាល់ឆ្នាំនិងបណ្តុះបណ្តាលអ្នកឃោសនាជាង១៥០០០នាក់ទៀតផង។ពួកគេនៅរៀបចំ
ព្រឹត្តិការណ៍ដូ​ចជា” បុណ្យនិទាឃរដូវក្រហម  “​​  “បេះដូងស្ម័គ្រចិត្ត “​​  “បេះដូង
កុសលធ​ម៌ “ជា​ដើម។សាស្រ្តាចារបណ្ឌិត Do TrungPhanអតីតនាយកវិ​ទ្យាស្ថានឈាម
វិទ្យានិងបញ្ជូនឈាមមជ្ឈឹមនិងជាទីប្រឹក្សានៃសមាគម​យុវជនចលនាបរិច្ចាកឈាមនៃ
ទីក្រុងហាណូយអោយដឹងថា៖“ បងChu Nhat Hop បានធ្វើអ្វីៗដែលអាចធ្វើបានដើម្បី
ជនដទៃ។គាត់គិតជានិច្ចដល់ការអភិវឌ្ឍន៍សកម្មភាពនៃសមាគម។នេះជាគំរូ១សំរាប់
ជនគ្រប់រូបតម្រាប់តាម។  “

​​​​​​​​​​​​​​                              

យុវជនយុវនារីជាច្រើននាក់បាន​ចូលរួមបរិច្ចាកឈាម(រូបថត អិនធឺណែត)

នៅឱកាសទិវាជាតិរបស់ជនស្ម័គ្រចិត្ត២០១៤ នៅទីក្រុងហាណូយនាពេលថ្មីនេះ
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានផ្តល់ប័ណ្ណសរសើរជូន សមាគម​យុវជន
ចលនាបរិច្ចាកឈាមនៃទីក្រុងហាណូយដោយChu Nhat Hopធ្វើជាប្រធាន៕

TAG
Vovworld-Chu Nhat Hop -ប្រធានកម្មវិធី” បរិច្ចាកឈាមមនុស្សធម៌ “

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត