logo

Con Dao-ឋានសួត៍ទេសចរណ៍

2013/6/19 | 08:11:12

Con Dao ជាកោះ១ស្ថិតក្នុងប្រជុំកោះរួមមានកោះធំតូច
ទាំង១៦កន្លែងនៅខេត្តBa Ria-Vung Tau ភាគខាងត្បូង
វៀតណាម។ចំណាប់អារម្មណ៍ខ្លាំងរបស់ភ្ញៀវទេសចរណ៍
ពេលមកទស្សនា Con Daoនោះគឺទិដ្ឋភាពព្រៃភ្នំធំស្គឹម
ស្គៃធម្មជាតិរហោស្ថាន។

Vovworld-មកទស្សនា Con Dao  ប៉ុន្មានថ្ងៃនេះភ្ញៀវទេសចរត្រូវបានស្រូបយក
ខ្យល់អាកាសធាតុបរិសុទ្ឋនៅមាត់សមុទ្រ។ទើបតែមកដល់ព្រលានយន្តហោះ
Con Dao  ភ្ញៀវទេសចរហាក់ដូចជាកំពុងតែរង្វេងនៅពិភព១ផ្សេងទៀត។ សូរ
សំលេងលន្លង់លន្លោច បង្កើតឡើងដោយសូរស័ព្ទនៃរលកសមុទ្រនិងខ្យល់
ហាក់បីដូចជាកំពុងស្វាគមភ្ញៀវទេសចរនៅលើរថយន្តមគ្គុទេសឧទេ្ទសនាមដល់
ភ្ញៀវទេសចរណ៍អំពី Con Dao។មគ្គុទេស​រូបនេះអោយដឹងថា៖ “   យន្តហោះ
ទើបនឹងបានចុះចតលើព្រលានយន្តហោះ Con Dao។ផ្ទៃដីនៃដំបន់នេះគឺ៧៦គីឡូ
មែត្រក្រឡា   ។ប្រជុំកោះConDaoមានកោះធំតូចទាំង១៦កន្លែង ។យើងកំពុងឈរ
ជើងលើកោះធំបំផុត។មើលលើ កំពូលកោះធំ ចុះនេះដូចជាសត្វខ្លាឃ្មុំ១ក្បាល ខ្នង
បែរទៅរកដីគោកនិងជើងបែរទៅរកសមុទ្រខាងកើត។“

​​​​​​​​​​​​​​​​​​            

រូបថត​ VOV

         


មកដល់Con Daoសព្វថ្ងៃ  ភ្ញៀវទេសចរអាចចូលរួមទួរទេសចរណ៍ចំនួន២។នោះគឺ
ទួរទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលCon Daoនិងសួនឧទ្យានជាតិCon Dao។មណ្ឌល
កេរ្តិ៍ដំណែលCon Daoជាកន្លែងឃុំឃាំងបណ្តាយុទ្ឋជនបវិវ​ត្តន៍វៀតណាមក្នុងដំណាក់
កាលដំណើរការតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រព័ត្តិអាមេរិក។បងស្រី Nguyen
Thi Tam ជាអ្នកមគ្គុទេស១នាក់អោយដឹងថា៖  “  ជញ្ជាំង នៃបណ្តាពន្ឋនាគារសាងសង់
ដោយអាណានិគមបារាំង គឺមាំមួនណាស់។នេះជាឃ្លាំងស្បៀងអាហារ។នេះជាផ្ទះបាយ
និងខាងនាយជាគិលានុដ្ឋានុដ្ឋាន។នៅខាងក្រោយនៃបណ្តាសំណង់នេះគឺជាបន្ទប់ឃុំ
ឃាំងចំនួន៣៨៤កន្លែង។  “

​​​​​​​​​​​​​​​​​                  

                  
សួនឧទ្យានជាតិCon Dao(រូបថត​Internet)

បច្ចុប្បន្នមណ្ឌលកេរ្តិ៍ដំណែលCon Daoនៅរក្សាបានដដែលបានប្រព័ន្ឋពន្ឋនាគារនៅទី
នេះ។នៅមិនឆ្ងាយប៉ុន្មានគឺឈាបនដ្ឋានHang Duong ​ដោយមានផ្ទៃដី១៩ហិកតា។បង
Nguyen Binh ជាអ្ន​កថែរក្សាឈាបនដ្ឋានរៀបរាប់ថា៖ជារៀងរាល់ថ្ងៃភ្ញៀវទេសចរមកពី
គ្រប់ទិសទីមកអុចធូបរំលឹកគុណដល់បណ្តាវីរះយុទ្ឋជនពលីដែលបានបូជាជីវិតដើម្បី
បុព្វហេតុឯករាជ្យរបស់ប្រទេសជាតិ។បងអោយដឹងថា៖ “ភ្ញៀវច្រើនបំផុតគឺថ្ងៃសៅ
ហើយច្រើនជាគេគឺភ្ញៀវទេសចរ។មានពេលខ្លះខ្ញុំត្រូវអុចធូបដល់៤លើក។ធ្វើនៅទីនេះ  យើងខ្ញុំមានបំណង​តែ១គឺសុំឲ្យគ្រួសារទាំងឡាយមានសុខភាពល្អបរិបូរគ្រប់ប្រការ។      “

កន្លែងទស្សនា១ដែលមិនអាចរំលងបាននៅពេលមកដល់Con Daoនោះគឺសួនឧទ្យាន
ជាតិCon Dao។នៅទីនេះមានអំបូររុក្ខជាតិព្រៃផងនិងរុក្ខជាតិសមុទ្រផង។នៅទីនេះ
បរិស្ថានប្រភពធនធានព្រៃនិងសមុទ្រនៅបានអភិរក្សដដែល។ណែនាំក្រុមភ្ញៀវ
ទេសចរទៅទស្សនាសួនឧទ្យានជាតិបង Le HongDoan កម្មាភិបាលនៃសួនឧទ្យានជាតិ
Con Daoអោយដឹងថា៖ “  នៅក្នុង សួនឧទ្យានជាតិCon Daoមានបក្សីកម្រ២ប្រភេទ  ។នោះជាបក្សីចំណុះអំបូរព្រាប។នេះជាបក្សីមានតែនៅ Con Dao។ “

Con Daoនៅទាក់ទាញភ្ញៀវទេសចរអំពីភាពរហោស្ថាន។ទឹកសមុទ្រConDaoខៀវថ្លាយង់
ណាស់។នៅCon Daoមានឆ្នេរមូជទឹកស្អាតរាប់សិបកន្លែងដែលក្នុងនោះមានឆ្នេរមូជទឹក
An Hai- Dam Trau –Lo Voi-Suoi Ot  ដែលជានិច្ចកាលផ្តល់ចំណាប់អារម្មន៍និយមចូលចិត្ត
និងភាពស្រស់ត្រកាលសំរាប់ភ្ញៀវទេសចរ៕

TAG
Con Dao-ឋានសួត៍ទេសចរណ៍/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត