logo

Duong Van Thu -អ្នកដឹកនាំវ័យក្មេងរបស់យុវជន

2014/4/10 | 08:10:08

នៅឃុំ Tan Linhស្រុក  Luc  Yen ខែត្រ Yen Bai  ភាគខាង
ជើងវៀតណាមជនគ្រប់រូបសុទ្ឋតែស្គាល់ Duong Van Thu។
ជាលេខាសាខាសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញឃុំ
TanLinhនិងជាប្រធានក្លិបយុវជនជួយគ្នាក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចបងThuបានធ្វើសកម្មភាពជាច្រើនដែលនាំមកនូវប្រសិទ្ឋភាពសេដ្ឋកិច្ច
សំរាប់អ្នកភូមិ។

Vovworld-បងDuong Van Thuកើតនិងធំក្តីឡើងនៅក្នុងគ្រួសារក្រីក្រ១នៅភូមិ
 Hin Lo ឃុំYen Thangស្រុក  Luc Yenខែត្រ Yen Baiភាគខាងជើងវៀតណាម។បងសង្កេតឃើញថានៅឃុំរបស់ខ្លួនមានទួលនិងជ្រោះទឹកជាច្រើនដែលជាប្រៀប
ខ្លាំងសំរាប់ដាំដំណាំដើមឈើនិងចិញ្ចឹមត្រី។តាមរយះការស្រាវជ្រាវបងThuឃើញ
ថា៖ដើមក្រូចពោធិសាត់ជាដើមឈើដែលសមស្របជាមួយអាកាសធាតុនៅទីនេះ។ម៉្លោះហើយបងបានដាំសាកប្រភេទដើមឈើនេះ។រដូវក្រូចពោធិសាត់ដំបូងបាន
នាំមកនូវប្រាក់ចំណូលរាប់សិបលានដុង។ក្រោយនោះបងបានសម្រេចដាំបន្ថែម
ដើមក្រូចពោធិសាត់ចំនួន៥០០ដើម។ដើមក្រូចពោធិសាត់របស់គ្រួសារបងចេញ
ផ្លែជាច្រើនណាស់និងនាំមកនូវប្រាក់ចំណូលរាប់សិបលានដុងក្នុង១ឆ្នាំ។ បងThu
នៅចិញ្ចឹមត្រីលើផ្ទៃទឹកប្រមាណ៦០០ម៉ែត្រក្រឡាព្រមទាំងចិញ្ចឹមមាន់ចំនួន៤០
ក្បាលទៀតផង។បងសំណេះសំណាលថា៖“ ក្រោយពីបញ្ចប់ការសិក្សាមធ្យម
ទុតិយភូមិមកខ្ញុំបានទៅតំបន់ជាចច្រើនដើម្បីស៊ីឈ្នួលប៉ុន្តែ រកកំរៃបានយ៉ាងតិច
ណាស់។ ដោយហេតុនេះខ្ញុំសម្រេចវិលត្រឡប់មកស្រុកកំណើតវិញដើម្បីអភិវឌ្ឍន៍
សេដ្ឋកិច្ចតាមគ្រួសារ។បន្ទាប់ពីការជោគជ័យដំបូងខ្ញុំបានលើកទឹកចិត្តមិត្តភក្តិ
យុវ​ជនក្នុងឃុំធ្វើតាមជៀសវាងគ្រោះសង្គមដូចជាល្បែងស៊ីសងគ្រឿងញៀននិង
ពេស្សចារ្សជាដើម។  “


                              

អាសស្រ័យដោយមានប្រភពចំណូលដ៍ស្ថិរភាពជីវភាពរស់នៅរបស់គ្រួសារធូធាគ្រាន់
បើបង  Duong  Van Thu បែជាវិនិយោគទិញម៉ាស៊ីនកសិកម្មមួយចំនួនដើម្បីបំរើ
ប្រជាជនក្នុងឃុំពេលរដូវកាលមកម្តងៗបណ្តាយុវជនបានជ្រើសតាំងបងធ្វើជាលេខា
សាខាសម្ព័ន្ឋយុវជននិងជាប្រធានក្លិបយុវជនជួយគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។បង
បានផ្ទេរការយល់ដឹងនិងរបៀបអភិវឌ្ឍន៍សេដ្ឋកិច្ចតាមគ្រួសារររបស់ខ្លួនទៅបណ្តា
សមាជិកសម្ព័ន្ឋយុវជន។ក្លិបរបស់បងដោយមានសមាជិកចំនួន១៥នាក់ទិញបាន
ម៉ាស៊ីនកសិកម្មមួយចំនួនដែលក្នុងនោះមានម៉ាស៊ីនអារ​ឈើម៉ាស៊ីនបោកស្រូវនិង
ម៉ាស៊ីនផលិតឥដ្ឋជាដើម។ Nguyen Quang Thuan  សមាជិកក្លិប១នាក់អោយដឹងថា៖
“  ពេលចូលរួមគ្លិប​ខ្ញុំរៀនបានបទពិសោធជាច្រើន។យើងខ្ញុំផ្លាស់ប្តូរគ្នាចំណេះដឹង
ក្នុងការផ្ទេប្តូររចនាសម្ព័ន្ឋដំណាំដាំដុះ។យើងខ្ញុំបានមានសកម្មភាពជាច្រើនដើម្បី
កែលំអសេដ្ឋកិច្ចគ្រួសារ។  “
បង  Duong  Van Thuយល់ច្បាស់នូវបច្ចេកទេសនិងការថែទាំដំណាំដំដុះសត្វ​ចិញ្ចឹម។បងក៍ជាជន១នាក់ដែលក្តាប់ជាប់បានទីផ្សារព្រមទាំងត្រៀមខ្លួនជាស្រេច​ចែករំលែ
កការយល់ដឹងរបស់ខ្លួនជាមួយយុវជននិងអ្នកភូមិ។សកម្មភាពរបស់បងបានរួមចំ
ណែកបង្កើតការងារធ្វើនិងលើកស្ទួយជីវភាពរស់នៅរបស់អ្នកឃុំ។បងHoang Trung
Chinh​​លេខារងសម្ព័ន្ឋយុវជនស្រុក  Luc Yenខែត្រ Yen Baiអោយដឹងថា៖“ បង
 Duong Van Thu ជាជនគំរូ១ក្នុងការជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច។ការយល់ដឹង
របស់បងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាសមាជិក
សម្ព័ន្ឋយុវជន។និងជនជាច្រើននាក់បានរៀនសូត្រនិងធ្វើតាម។  “
ក្នុងឆ្នាំ២០១៣  បង  Duong  Van Thuជាជនគំរូ១ក្នុងចំណោមជនគំរូចំនួន១០នៅ
ខែត្រ Yen Baiត្រូវបានទទួលពានរង្វាន់Luong Dinh Cua ដោយសារមានស្នាដៃឆ្នើម
ក្នុងសកម្មភាពសម្ព័ន្ឋយុវជននៅក្នុងតំបន់៕

TAG
VOV/Duong Van Thu -អ្នកដឹកនាំវ័យក្មេង/ស្រុក Luc Yen ខែត្រ Yen Bai ភាគខាងជើងវៀត ណាម/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត