logo

EC កត់សម្គាល់វឌ្ឍនភាពជាវិជ្ជមានក្នុងការងារប្រយុទ្ធ​ប្រឆាំងការនេសាទ IUU របស់វៀតណាម

2026/3/19 | 12:00:00
(VOVWORLD) - លោក Fernando Andresen Guimaraes បានវាយតម្លៃខ្ពស់ចំពោះការសន្យាយ៉ាងខ្លាំងក្លានិងវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់ វៀតណាមនាពេលកន្លងទៅ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) ដឹកនាំដោយលោក Fernando Andresen Guimaraes ប្រធាននាយកដ្ឋានគ្រប់គ្រងមហាសមុទ្រអន្តរជាតិ និងការនេសាទប្រកបដោយចីរភាព។ រូបថត៖ Lai Hoa/VOV

នារសៀលថ្ងៃទី ១៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) ដឹកនាំដោយលោក Fernando Andresen Guimaraes ប្រធាននាយកដ្ឋានគ្រប់គ្រងមហាសមុទ្រអន្តរជាតិ និងការនេសាទប្រកបដោយចីរភាព ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានបទបញ្ញត្តិ ) មិនត្រឹមតែដើម្បីឆ្លើយតបនឹងតម្រូវការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីបញ្ជាក់ពីកិត្តិយសរបស់ប្រទេសជាតិទៀតផង។ វៀតណាមបានអនុវត្តន៍យ៉ាងប្តូរផ្តាច់ នូវក្រុមដំណោះស្រាយជាច្រើន រួមទាំងការដាក់ពិន័យយ៉ាងតឹងរឹង និងការចោទប្រកាន់ចំពោះករណីរំលោភបំពានលើដែនសមុទ្របរទេស និងការនេសាទខុសច្បាប់។

រីឯខ្លួនវិញ លោក Fernando Andresen Guimaraes បានវាយតម្លៃខ្ពស់ចំពោះការសន្យាយ៉ាងខ្លាំងក្លានិងវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមនាពេលកន្លងទៅ។ ជាពិសេស ក្រុមអធិការកិច្ចបានកត់សម្គាល់ថា ប្រព័ន្ធត្រួតពិនិត្យនាវានេសាទ (VMS) របស់វៀតណាមសម្រេចបានអត្រាតម្លើងរហូតដល់៩៩%។ ការងារបញ្ជាក់ប្រភពដើមជលផល មានការកែលម្អគួរឱ្យកត់សម្គាល់ ដើម្បីធានាថា ទំនិញដែលនាំចេញទៅកាន់ EU គឺជាទំនិញស្របច្បាប់។ លោក Fernando Andresen Guimaraes បានចាត់ទុកថា វៀតណាមកំពុងដើរលើមាគ៌ាត្រឹមត្រូវ ហើយបានឱ្យដឹងថា EC នឹងបន្តប្រកៀកស្មា និងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅគ្រប់គ្រងវិស័យនេសាទប្រកបដោយចីរភាព៕

TAG
VOV/VOVworld/EC/វឌ្ឍនភាព/ការនេសាទ/IUU/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត