logo

EC ប្រកាសកម្មវិធីថ្មីស្តីពីការប្រយុទ្ធ​ប្រឆាំងភេរវកម្ម

2026/2/27 | 08:39:19
(VOVWORLD) - ProtectEU គឺជាឈ្មោះនៃរបៀបវារៈថ្មី ស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្មដែលទើបបានប្រកាសជាផ្លូវការ ដោយគណៈកម្មការអឺរ៉ុប (EC)នាថ្ងៃទី ២៦ ខែកុម្ភៈ ។ នេះត្រូវបានចាត់ទុកជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបរួមរបស់សហភាពអឺរ៉ុប (EU) ក្នុងការការពារពលរដ្ឋ សហគ្រាស និងតម្លៃស្នូលរបស់ទ្វីបអឺរ៉ុប នៅចំពោះមុខការគំរាមកំហែងភេរវកម្ម និងអំពើហិង្សាជ្រុលនិយមដែលកំពុងតែវិវត្តដោយឥតឈប់ឈរ។

ProtectEU ត្រូវបានបង្កើតឡើងរង្វិលជុំវិញសសរស្តម្ភស្នូល រួមទាំងការកែលម្អសមត្ថភាពព្យាករណ៍ និងកំណត់អត្តសញ្ញាណការគំរាមកំហែងតាំងពីដំបូង។ ការទប់ស្កាត់លិទ្ធិជ្រុលនិយម ជាពិសេសក្នុងចំណោមយុវវ័យ ត្រូវបានចាត់ទុកជាយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយចីរភាព។ EC គ្រោងនឹងបង្ហាញមុខនូវ ឧបករណ៍បង្ការ ផ្តល់ដំណោះស្រាយជាក់ស្តែង ដើម្បីការពារអនីតិជនពីឥទ្ធិពលនៃលិទ្ធិជ្រុលនិយម។ ទន្ទឹមនឹងនោះ គឺកម្មវិធីប្រគល់សិទ្ធិនិងតភ្ជាប់ សហគមន៍ ដែលមានតម្លៃ ៥ លានអឺរ៉ូ (៥,៩ លានដុល្លារអាមេរិក) ដែលផ្តោតលើការបង្កើនភាពធន់ឌីជីថល ការពង្រឹងសាមគ្គីភាពសង្គម និងតួនាទីរបស់សហគមន៍មូលដ្ឋាន។

ក្រៅពីបរិយាកាសឌីជីថល ProtectEU ក៏យកចិត្តទុកដាក់ជាពិសេសលើការការពារទីកន្លែងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ សហភាពអឺរ៉ុបនឹងកែលម្អប្រព័ន្ធព័ត៌មាន Schengen ដើម្បីបង្កើនការចែករំលែកការព្រមាន ពង្រីកការត្រួតពិនិត្យព័ត៌មានអ្នកដំណើរសម្រាប់មធ្យោបាយធ្វើដំណើរផ្សេងៗ និងវិនិយោគ ៣០ លានអឺរ៉ូដើម្បីលើកកម្ពស់សន្តិសុខនៅក្នុងតំបន់សាធារណៈ៕

TAG
VOV/VOVworld/EC/ការប្រយុទ្ធ​ប្រឆាំងភេរវកម្ម/សន្តិសុខ​/ProtectEU

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត