logo

EU បារាំង និងអាល្លឺម៉ង់ ប្រឆាំងជំទាស់នឹងការហាមឃាត់ទិដ្ឋាការរបស់អាមេរិកលើអ្នកគ្រប់គ្រងបច្ចេកវិទ្យាអឺរ៉ុប

2025/12/25 | 11:32:25

(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែធ្នូ សហភាពអឺរ៉ុប (EU) បារាំង និងអាល្លឺម៉ង់ បានបញ្ចេញ សំឡេងប្រឆាំងជំទាស់នឹងការដាក់បម្រាមទិដ្ឋាការរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump លើពលរដ្ឋអឺរ៉ុបចំនួន ៥ នាក់ ក្នុងនោះមានអតីតស្នងការសហ ភាពអឺរ៉ុបទទួលបន្ទុកទីផ្សារផ្ទៃក្នុង លោក Thierry Breton; សកម្មជនមកពីអង្គការ HateAid របស់អាល្លឺម៉ង់ និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមឌីជីថល (CCDH)។ 

សហរដ្ឋអាមេរិកបានចោទប្រកាន់បុគ្គលទាំងនេះពីអំពើជំរុញការត្រួតពិនិត្យសេរីភាពក្នុងការបញ្ចេញមតិ ឬកំណត់គោលដៅដោយអយុត្តិធម៌លើក្រុមហ៊ុនបច្ចេក វិទ្យាអាមេរិក តាមរយៈ
បទប្បញ្ញត្តិផ្លូវច្បាប់ដ៏តឹងរ៉ឹង។
ប្រតិកម្មនឹងកាយវិកានេះរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបបានព្រមានថា នឹងចាត់វិធានការឆ្លើយតបយ៉ាង "ឆាប់រហ័ស និងប្ដូរផ្ដាច់"។ ពីប្រទេសបារាំង លោកប្រធានាធិបតី Emmanuel Macron បានចាត់ទុកថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺសំដៅធ្វើ ឱ្យចុះខ្សោយនូវអធិបតេយ្យភាពឌីជីថលរបស់អឺរ៉ុប។
ក្នុងពេលជាមួយគ្នានោះ ក្រសួងយុត្តិធម៌អាល្លឺម៉ង់បានសង្កត់ធ្ងន់ថា ការហាម ឃាត់ទាំងនេះគឺ "មិនអាចទទួលយកបានឡើយ" ព្រមទាំងអះអាងថា ការការពារអ្នក ប្រើប្រាស់ពីខ្លឹមសារដែលញុះញង់ការស្អប់ខ្ពើមខុសច្បាប់ គឺស្របតាមប្រព័ន្ធរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់ ហើយមិនអាចត្រូវបានមួលបង្កាច់ទៅជា "ការត្រួតពិនិត្យ" បានទេ៕
TAG
VOV/VOVworld/EU/បារាំង/អាល្លឺម៉ង់/ប្រឆាំងជំទាស់/ហាមឃាត់ទិដ្ឋាការ/អាមេរិក/អ្នកគ្រប់គ្រងបច្ចេកវិទ្យា/អឺរ៉ុប

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត