logo

EU ចែករំលែកការព្រួយបារម្ភរបស់វៀតណាមអំពីស្ថានភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត

2019/8/5 | 10:24:15
(VOVWORLD) - លោកស្រី Mogherini បានថ្លែងថា៖ “EU គាំទ្រចំពោះសេរីភាពខាងធ្វើ ដំណើរ នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយយើងខ្ញុំក៏គាំទ្រ ចំពោះដំណើរការឆ្ពោះទៅរកការបញ្ចប់កិច្ចចរចាស្ដីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាង គតិយុត្ត។ 
 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងអនុប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាអគ្គស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោល នយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Federica Mogherini នៅក្នុងសន្និសីទកាសែត (រូបថត៖ VOV)

  នាថ្ងៃទី៥ ខែសីហា នៅក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អនុ ប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាអគ្គស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោល នយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Federica Mogherini បាន ជម្រាបថា EU ចែករំលែកការព្រួយបារម្ភរបស់វៀតណាមអំពីការកើនឡើងនៃ ភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ EU ចាត់ទុកថា រាល់ភាពតាន តឹងយ៉ាងដូច្នេះមិនមែនជាកត្តាងាយស្រួលចំពោះបរិយាកាសសន្តិភាពនិងស្ថិរ ភាពនៅក្នុងតំបន់នេះឡើយ។

        លោកស្រី Mogherini បានថ្លែងថា៖ “EU គាំទ្រចំពោះសេរីភាពខាងធ្វើ ដំណើរ នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយយើងខ្ញុំក៏គាំទ្រ ចំពោះដំណើរការឆ្ពោះទៅរកការបញ្ចប់កិច្ចចរចាស្ដីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាងគតិយុត្ត។ យើងខ្ញុំក៏មានគោល បំណងថា ភាគីនានានឹងជំរុញកិច្ចខិតខំប្រឹងប្រែងសំដៅបន្ធូរបន្ថយភាពតានតឹង ព្រមទាំងគាំទ្រចំពោះទស្សនៈស្ដីពីការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺគោរព បទបញ្ញត្តិទាំងអស់នៅក្នុង UNCLOS 1982 ផងដែរ”។

        ចំណែកឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានស្វាគមន៍ទស្សនៈរបស់ EU ដែលគាំទ្រចំពោះសេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។ លោក Pham Binh Minh បានស្នើអោយ EU បន្តចូលរួមក្នុងការរក្សាសន្តិភាព ស្ថិរភាព ការគោរពច្បាប់ គោរព UNCLOS 1982 ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេស នានានៅសមុទ្រខាងកើតផងដែរ៕

TAG
VOV/VOVworld/វៀតណាម/សមុទ្រខាងកើត/ចិន/អឺរ៉ុប/អធិបតេយ្យភាព/រំលោភច្បាប់/នាវាចរណ៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត