logo

FPT ប្រកាសបង្កើតរោងចក្រធ្វើតេស្តនិងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ

2026/1/28 | 12:06:49
(VOVWORLD) - ពិធីប្រកាស់អំពីការបង្កើតរោងចក្រធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ កម្រិតខ្ពស់របស់សារជីវកម្ម FPT បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ២៨ ខែមករា នៅទីក្រុងហាណូយ។ នេះគឺជារោងចក្រធ្វើតេស្ត និងវេចខ្ចប់ដំបូងគេរបស់វៀតណាម ដែលគ្រប់គ្រងនិងដំណើរការដោយជនវៀតណាម រួមចំណែកដល់ការសុក្រឹត្យប្រព័ន្ធអេកូឡូស៊ីស៊ីមីកុងដុកទ័រ ជាតិ ជាមួយនឹងដំណាក់កាលទាំងអស់ចាប់ពីការស្រាវជ្រាវ ការរចនា ការផលិត ការបណ្តុះបណ្តាល ការធ្វើតេស្ត ការវេចខ្ចប់ និងធ្វើអាជីវកម្ម តាមនោះជ្រាបចូលយ៉ាងជ្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ពិធីប្រកាសបង្កើតរោងចក្រធ្វើតេស្តនិងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ។ រូបថត៖ VOV

រោងចក្រធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ កម្រិតខ្ពស់របស់ FPT មានទីតាំងនៅក្នុងមណ្ឌលឧស្សាហកម្ម Yen Phong II-C នៅឃុំ Yen Phong និងឃុំ Tam Giang ខេត្តបាក់និញ។ ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui Hoang Phuong បានឲ្យដឹងថា ការវិនិយោគរបស់ FPT នៅក្នុងរោងចក្រធ្វើតេស្ត និងវេចខ្ចប់ទំនើប បានបំពេញផ្នែកមួយដែលនៅសេសសល់ ដែលរួមចំណែកសុក្រឹត្យប្រព័ន្ធអេកូឡូស៊ីស៊ីមីកុងដុកទ័រ របស់វៀតណាម។ តាមនោះ សម្រេចសេចក្តីប្រាថ្នានាំយកបញ្ញាវៀតណាមទៅកាន់ពិភពលោក និងធ្វើឱ្យវៀតណាមកាន់តែលេចធ្លោនៅលើផែនទីស៊ីមីកុងដុកទ័រ សកល។

ការប្រកាសអំពីការបង្កើតរោងចក្រធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រកម្រិតខ្ពស់របស់ FPT បង្ហាញពីការប្តេជ្ញាចិត្តរបស់ FPT ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបក់គំហើញក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ និងយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្មស៊ីមីកុងដុកទ័រ ដែលក្នុងនោះ បានកំណត់រហូតដល់ឆ្នាំ ២០៣០ វៀតណាមមានរោងចក្រធ្វើតេស្តនិងវេចខ្ចប់កម្រិតខ្ពស់ចំនួន ១០។

រោងចក្រធ្វើតេស្តនិងវេចខ្ចប់បន្ទះឈីបស៊ីមីកុងដុកទ័រ។ រូបថត៖ VOV

រោងចក្រនេះត្រូវបានរំពឹងថា នឹងផ្តល់ឱកាសធ្វើការសម្រាប់និស្សិតផ្នែកស៊ីមីកុងដុកទ័រនៅវៀតណាម ដោយរួមចំណែកកែលម្អគុណភាពនៃការបណ្តុះបណ្តាលកម្លាំងពលកម្មស៊ីមីកុងដុកទ័រ  និងរួមចំណែកលើកកម្ពស់សមទ្ធភាពបណ្តុះបណ្តាលបុគ្គលិកស៊ីមីកុងដុកទ័រ ចំនួន ៥០.០០០ នាក់នៅឆ្នាំ ២០៣០ ក្នុងនោះ បុគ្គលិកយ៉ាងហោចណាស់ ៣៥.០០០ នាក់ក្នុងដំណាក់កាលផលិត វេចខ្ចប់ ធ្វើតេស្ត និងដំណាក់កាលផ្សេងទៀតនៃឧស្សាហកម្មស៊ីមីកុងដុកទ័រ៕


TAG
VOV/VOVworld/FPT/បន្ទះឈីប/ស៊ីមីកុងដុកទ័រ/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត