logo

FPT ប្រកាសពីការបង្កើត FPT អ៊ីស្រាអែល ដោយពង្រីកវត្តមាននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក

2026/1/14 | 07:30:09
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុង Tel Aviv សារជីវកម្ម FPT បានបើកសម្ពោធជាផ្លូវការនូវការិយាល័យ FPT ប្រចាំនៅអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងពេលដំណាលគ្នានៅទីក្រុងហាណូយ និងទីក្រុង Netanya (អ៊ីស្រាអែល)។
លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសារជីវកម្ម FPT ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ Thanh Binh-TTXVN 

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសារជីវកម្ម FPT បានសង្កត់ធ្ងន់ថា វៀតណាមកំណត់បច្ចេកវិទ្យាជាកម្លាំងចលករសម្រាប់កំណើនជាយុទ្ធសាស្ត្រ ដោយផ្តោតលើវិស័យដូចជា AI សន្តិសុខតាមអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិក។ FPT គឺជាសារជីវកម្មបច្ចេកវិទ្យាសំខាន់របស់វៀតណាម បានជ្រើសរើសអ៊ីស្រាអែលដើម្បីសិក្សារៀនសូត្រ និងទទួលយកប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ការអប់រំបច្ចេកវិទ្យា និងស្មារតីនវានុវត្តន៍។

ពិធីកាត់ខ្សែបូរបើកសម្ពោធការិយាល័យ FPT ប្រចាំនៅអ៊ីស្រាអែល មានការចូលរួមដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលដូចជា Enabley, CropX, Cyabra និង CyberproAI។ រូបថត៖ Thanh Binh-TTXVN 

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនៅអ៊ីស្រាអែល លោក Tran Dang Hoa ប្រធាន FPT IS ចំណុះសារជីវកម្ម FPT បានឲ្យដឹងថា ការតម្រង់ទិសប្រតិបត្តិការរបស់ FPT Israel ផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការអនុវត្តគម្រោងនានាក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាយុទ្ធសាស្ត្រផ្សេងៗទៀត។

ចំណុចលេចធ្លោមួយនៃពិធីបើកគឺការបង្ហាញមុខនូវកិច្ចសហប្រតិបត្តិការរវាង FPT និងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលដូចជា Enabley, CropX, Cyabra, CyberproAI... ដែលបើកចេញឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍផលិតផលរួមគ្នា ការផ្ទេរចំណេះដឹង និងការពង្រីកទីផ្សារ៕

TAG
VOV/VOVworld/FPT/អ៊ីស្រាអែល/បច្ចេកវិទ្យា/ពិភពលោក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត