logo

Gau Tao - ពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ជនជាតិ Mong នៅខេត្ត Yen Bai

2025/2/23 | 14:00:00
(VOVWORLD) - 

Gau Tao គឺជាពិធីបុណ្យដ៏ធំបំផុត និងមានលក្ខណៈសហគមន៍តែមួយគត់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពខាងវិញ្ញាណរបស់សហគមន៍ជនជាតិ Mong នៅខេត្ត Yen Bai។


ពិធីបុណ្យ Gau Tao គឺជាពិធីបុណ្យដ៏ធំបំផុត ដោយមានអ្នកចូលរួមច្រើនជាងគេ ដោយបានចាត់ទុកថាជាពិធីបុណ្យគំរូ និងវិសេសវិសាលបំផុត និងជាលក្ខណៈវប្បធម៌ខាងវិញ្ញាណដ៏ស្រស់ស្អាតរបស់ជនជាតិ Mong ក្នុងខេត្ត Yen Bai។ រូបថត៖ Thanh Son/nhandan.vn
Gau Tao ជាភាសាជនជាតិ Mong មានន័យថា "ការលេងក្រៅផ្ទះ" ឬ "បុណ្យទួលភ្នំ"។ រូបថត៖ Dinh Thuy/VNA
សិប្បករ Giang A Su បានឲ្យដឹងថា៖ ពិធីបុណ្យ Gau Tao បានមានវត្តមានក្នុងជីវភាពរបស់ជនជាតិ Mong តាំងពីយូរយាណាស់មកហើយ ដោយគោលបំណងចង់បួងសួងសុំពរជ័យ សុំឱ្យអ្នកភូមិមានជីវភាពសម្បូរធូធារ រកស៊ីមានបាន រដូវអំណោលផល... ពិធីបុណ្យនេះច្រើនតែត្រូវបានប្រារព្ធឡើងនៅដើមនិទាឃរដូវ ចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមិគសិរ។ រូបថត៖ An Vi/laodong.vn
ពិធីបុណ្យ Gau Tao មានពីរផ្នែក៖ ផ្នែកពិធីនិងផ្នែកបុណ្យ។ ផ្នែកពិធីមានពិធីការដ៏ពិសិដ្ឋជាច្រើន។ តាមប្រពៃណី ប្រជាជនចាប់ផ្ដើមពិធីបុណ្យ Gau Tao ដោយការជ្រើសរើសថ្ងៃល្អ ដើម្បីកាប់និងដំឡើងបង្គោលដើម neu ដោយព្យួរខ្សែក្រណាត់ពណ៌ក្រហម និងគែន Mong នៅទីវាលទំនេរ។ (ក្នុងរូបថត៖ សិប្បករ Giang A Su ធ្វើពិធីសែនអរព្រះគុណតាមទំនៀមទម្លាប់ប្រពៃណី។ រូបថត៖ baoxaydung.com.vn)
ជនជាតិ Mong ចាត់ទុកបង្គោលដើម neu ជាឈើពិសិដ្ឋ ដែលជានិមិត្តរូបនៃជីវិតអស់កល្បជានិច្ច និងជាព្រលឹងនៃពិធីបុណ្យ Gau Tao។ ដើមឈើត្រូវបានតុបតែងដោយពណ៌៣ គឺខៀវ ក្រហម និងលឿង ដែលតំណាងឱ្យសម្រស់មេឃដី ធម្មជាតិនិងផ្កាភ្ញី... រូបថត៖ baoyenbai.com.vn
ផ្នែកបុណ្យរួមមានសកម្មភាពកីឡា និងល្បែងកម្សាន្តដ៏ទាក់ទាញដូចជា៖ ការប្រកួតបុកម្សៅនំ ការលេងកូនវូ ទាញព្រ័ត្រ រុញដំបង បោះបាល់ pao... (ក្នុងរូបថត៖ គណៈប្រតិភូចូលរួមបោះបាល់ pao ក្នុងពិធីបុណ្យ Gau Tao ឆ្នាំ 2025។ រូបថត៖ baoyenbai.com.vn)
របាំគែនដ៏វិសេសវិសាលក្នុងពិធីបុណ្យ។ រូបថត៖ Thanh Son/nhandan.vn
ការប្រកួតបុកម្សៅនំ day ជាសកម្មភាពមិនអាចខ្វះបានក្នុងពិធីបុណ្យ Gau Tao របស់ជនជាតិ Mong។ រូបថត៖ Dinh Thuy/VNA
ផ្នែកបុណ្យរួមមានសកម្មភាពកីឡា និងល្បែងកម្សាន្តដ៏ទាក់ទាញដូចជា៖ ការប្រកួតបុកម្សៅនំ ការលេងកូនវូ ទាញព្រ័ត្រ រុញដំបង បោះបាល់ pao... (ក្នុងរូបថត៖ គណៈប្រតិភូចូលរួមបោះបាល់ pao ក្នុងពិធីបុណ្យ Gau Tao ឆ្នាំ 2025។ រូបថត៖ baoyenbai.com.vn)
ជាមួយនឹងតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ និងសិល្បៈពិសេស ពិធីបុណ្យ Gau Tao របស់ជនជាតិ Mong នៅស្រុក Tram Tau ស្រុក Van Chan ស្រុក Mu Cang Chai ខេត្ត Yen Bai ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ (ក្នុងរូបថត៖ ខេត្ត Yen Bai ទទួលបានវិញ្ញាបនបត្របេតិកភណ្ឌវប្បធម៌អរូបីជាតិ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ រូបថត៖ baodantoc.vn)

TAG
VOV/VOVworld/Gau Tao/ពិធីបុណ្យ/ជនជាតិ Mong/វៀតណាម/និទាឃរដូវ វប្បធម៌

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត