logo

Giang A Dia-យុវជន១នាក់ដែលថែរក្សារបរស្លដែក ប្រពៃណីនៅHong Ngai

2014/1/9 | 08:38:25

Giang A Diaជា យុវជនH’Mong១នាក់ដែលរស់នៅនៅឃុំ
ព្រៃភ្នំHong Ngaiស្រុកBac Yenខែត្រ Son Laភាគខាងជើង
វៀតណាម។គាត់ជាជាងដែក១នាក់ក្នុងរយះច្រើនឆ្នាំកន្លង
មក។បណ្តាផលិតផលរបស់គាត់មិនត្រឹមតែបំរើអ្នកឃុំ
ប៉ុណ្ណោះទេថែមទាំងបំរើប្រជាជនរបស់ឃុំជិតដទៃទៀតផង។

Vovworld-ក្នុងរយះពេលច្រើនឆ្នាំកន្លងមកនៅឃុំ Hong Ngai រោងស្លដែករបស់គ្រួសារ
បង Giang A Diaបញ្ចេញសូរស័ព្ទពិសេសជានិច្ច។នេះជាគ្រួសារតែមួយគត់ក្នុងឃុំដែល
នៅថែរក្សារបរដំដែកប្រពៃណី។បងGiang ADiaបានរៀនមុខរបរនេះពីលោកតានិង
ឪពុកកាលនៅតូច។ក្រោយពីបង្កើតគ្រួសារបងនៅបន្តមុខរបរនេះដដែល។នាគ្រា
ដំបូងគ្រាន់តែជាសកម្មភាពបន្ទាប់បន្សំក្រោយពីការធ្វើស្រែ។ចំពោះមុខតម្រូវការរបស់
អ្នកភូមិកើនឡើ​ងពី១ថ្ងៃទៅ១ថ្ងៃ  បងបានខ្ចីប្រាក់១០លានដុងពីសាច់ញាតិដើម្បី
ពង្រីករោងស្លដែក។ទាញដោយគំរូរបស់បងDia ​អ្នកឃុំមួយចំនួនបានបញ្ជូនកូ​នចៅ
របស់ខ្លួនមករៀនវិជ្ជាជីវះ។បងGiang A Luអ្នកឃុំ១នាក់អោយដឹងថា៖    “ ខ្ញុំមានបំណង
ថា៖​យុវជនក្នុងឃុំធ្វើតាមគំរូរបស់ បង Giang A Dia។ក្រោយ ពីបញ្ចប់ការសិក្សាពួកគាត់
អាចរៀន របរស្លដែក។ដូច្នេះ យុវជនមានការងារធ្វើផងនិងមានប្រាក់ចំណូលហើយរក្សា
បានរបរប្រពៃណីទៀតផង។ “

​​​​​​​​​​​​          

រោងស្លដែករបស់គ្រួសារបងGiang A Dia(រូបថតVOV)

តាមបង Giang A Diaថា៖របស់របរនៅរោងស្លដែករួមមាន ទ្រនាប់ដែកឡស្លដែកម៉ាស៊ីន
កាត់ដែកថែប ញញួរនិងធ្យូងឈើជាដើម។ដើម្បីធ្វើបានកាំបិតនិងចបកាប់១ប្រការដំបូង
បង្អស់គឺកាត់ដែកហើយស្លក្នុងរយះពេល៣០នាទី។និងធ្វើឡើងវិញពី៧ដល់៨លើកទើប
បានចបកាប់១គ្រឿង។ប​ន្ទាប់នោះកាំបិតនិងចបកាត់នឹងបានជ្រលក់ក្នុងទឹកអំបិល។បន្ទាប់មកទៀតគឺច្រុងកាំបិតនិងចបកាប់។មុ​ននេះជនរួមជាតិ H’mongច្រុងឧបករន៍
ដោយថ្មដែលប្រមូលបាននៅប្រឡាយទឹកប៉ុន្តែសព្វថ្ងៃនេះច្រុងដោយម៉ាស៊ីន ។បង Giang
A Diaចែករំលែកថា៖“   ត្រូវគោរពដំណាក់កាលស្លកាំបិតនិងចបកាប់។មិនអាចលុបចោល
ដំណាក់កាលណា១ឡើយ។ម្លោះហើយកាំបិតនិងចបកាប់របស់ជនជាតិ H’mongមាន
គុណភាពខ្ពស់ជាពិសេស។   “
ក្នុង១ថ្ងៃបង Giang A Diaធ្វើបានកាំបិតពី១ដល់២ប៉ុណ្ណោះ។អ្នកឈ្មួញជាច្រើននាក់នៅ
ផ្សារស្រុក Bac Yenបានបញ្ជាទិញទំនិញរបស់បង។បងសប្បាយរីករាយយ៉ាងក្រៃលែង
ដោយបានបំរើអ្នកភូមិស្តាររបរប្រពៃណីឡើងវិញព្រមទាំងបង្កើតការងារធ្វើសំរាប់យុវជន
ក្នុងភូមិឃុំទៀតផង។បង Giang A Diaចែករំលែកទៀតថា៖“  ក្នុងភូមិខ្ញុំពុំមានមនុស្សណា
ដែលចេះរបរដំដែកទៀតទេ។ខ្ញុំមានបំណងបណ្តុះបណ្តាលមុខរបរជាប្រពៃណីរបស់
ជនជាតិខ្លួនសំរាប់យុវជនក្នុងភូមិ។ “

​ របរដំដែកជាប្រពៃណីរបស់ជនជាតិH’mongទាមទារអោយមានគំនិតច្នៃប្រដិតនិងការ
ប៉ិនប្រសព។រាល់កិច្ចការរបស់បង Giang A Diaបានរួមចំណែកយ៉ាសកម្ម​ក្នុងការថែរក្សា
របរដំដែក-ជាបេតិកភ័ណ្ឌប្រពៃណី១របស់​ជនរួមជាតិH’Mong៕

:

TAG
VOV/Giang A Dia-យុវជន១នាក់/ថែរក្សារបរស្លដែក ប្រពៃណី/នៅHong Ngai

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត