logo

Hoai Hai ៖ គោលដៅរហោស្ថានដែលទាក់ទាញភ្ញៀវទេសចរនៅខេត្ត​ Binh Dinh

2024/4/27 | 08:54:00
(VOVWORLD) - វាលថ្មទ្រនាប់ Hoai Hai ជាមួយនឹងឆ្នេខ្សាច់ពណ៌លឿង ទឹកសមុទ្រខៀវថ្លា និងផ្ទាំងថ្មចោតដ៏អស្ចារ្យ... បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកដល់ទីនេះ។

វាលថ្មទ្រនាប់ Hoai Hai (ឬ Ganh Ganh) ស្ថិតនៅឃុំ Hoai Hai ទីរួមខេត្ត Hoai Nhon ខេត្ត Binh Dinh មានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Quy Nhon ។

នៅទីនេះ នៅតែរក្សាបានលក្ខណៈរហោស្ថាន ជាមួយនឹងវាលថ្មរាងចម្លែកជាប់សមុទ្រ។

មើលពីខាងលើ ទឹកសមុទ្រពណ៌ខៀវស្រងាត់ព័ទ្ធជុំវិញវាលថ្ម រលកសមុទ្របោកបក់មកលើច្រាំងថ្មពណ៌ស ង្កើតជារូបភាពសមុទ្រនិងផ្ទៃមេឃដ៏អស្ចារ្យ។

ក្រៅពីភាពរហោស្ថាន វាលថ្ម  Hoai Hai ក៏ជាគោលដៅដ៏ល្អសម្រាប់អ្នកទស្សនាចង់រីករាយជាមួយទេសភាពដ៏ល្វឹងល្វើយនៃលំហសមុទ្រ និងភាពអស្ចារ្យនៃធម្មជាតិ។

តភ្ជាប់ជាមួយវាលថ្ម  Hoai Hai គឺជាឆ្នេរខ្សាច់ពណ៌សស្អាតជាំទីមនោរម្យ។

នាពេលថ្មីៗនេះ ទើបវាលថ្ម Hoai Hai  ត្រូវបានភ្ញៀវទេសចរណ៍ស្គាល់ដល់ និងមកទស្សនា។

នៅចុងសប្តាហ៍ ភ្ញៀវទេសចររាប់រយនាក់ទាំងក្នុងនិងក្រៅខេត្តបានមកស្វែងយល់ ពិសោធន៍ និង check-in នៅវាលថ្ម  Hoai Hai។

វាលថ្ម Hoai Hai មានរន្ធទឹកស្ថិតក្នុងច្រាំងថ្ម មានជម្រៅមធ្យម ត្រជាក់ស្រួល និងមានសុវត្ថិភាពសម្រាប់កុមារ។

មកដល់វាលថ្ម Hoai Hai ភ្ញៀវទេសចរក៏អាចរីករាយជាមួយនឹងមុខម្ហូបសមុទ្រនៅលើទូកនេសាទ។

យោងតាមលោក Tran Minh Lam ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoai Hai (ទីរួមខេត្ត Hoai Nhon ខេត្ត Binh Dinh) បានឲ្យដឹងថា ជារៀងរាល់ថ្ងៃចុងសប្តាហ៍ មានភ្ញៀវទេសចរណ៍ប្រមាណពី ១.៥០០ ទៅ ២.០០០ នាក់ទៅទស្សនា វាលថ្ម Hoai Hai ៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត