logo

Hon Kho ជាមួយនឹងភាពស្រស់ស្អាតនៅក្នុងរដូវទឹកស្រក

2024/6/14 | 11:00:00
(VOVWORLD) - ចាប់ពីខែឧសភាដល់ខែកក្កដាគឺជាពេលវេលាដែលទាក់ទាញអ្នកទេសចរច្រើនជាងគេនៅ Hon Kho ដោយសារតែភាពស្រស់ស្អាតនៅក្នុងរដូវទឹកសមុទ្រស្រក ឬក៏ត្រូវបានគេហៅថា រដូវសារ៉ាយសមុទ្រ។


មានចម្ងាយពីកណ្តាលទីក្រុង Quy Nhon ប្រហែល ១៨ គីឡូម៉ែត្រទៅតាមភាគខាងជើង Hon Kho ក្នុងឃុំ Nhon Hai មានភាពល្បីល្បាញដោយសារបណ្ដុំផ្កាថ្មនៅជិតមាត់ច្រាំងនិងកម្រាលសារ៉ាយសមុទ្រដ៏ស្រស់ស្អាតដែលទាក់ទាញអ្នកទេសចរនិងអ្នកថតរូប។ រូបថត៖ Nguyen Gia/VTC News
ចាប់ពីខែឧសភា ដល់ខែកក្កដា គឺជារដូវសារ៉ាយសមុទ្រនៅ Hon Kho។ រូបថត៖ Binhdinhlove
រូបថត៖ Nguyen Gia/VTC News
អាចនិយាយបានថា នេះជាពេលវេលាដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំនៅ Hon Kho ព្រោះនៅពេលដែលជំនោរស្រក សារ៉ាយនិងស្លែចាប់ផ្តើមលេចចេញពីផ្ទៃទឹក ធ្វើឱ្យតំបន់សមុទ្រទាំងមូលប្រែជាពណ៌លឿង។ រូបថត៖ Hon Kho Trip
ក្នុងរដូវសារ៉ាយ សត្វសមុទ្រជាច្រើនដូចជា ត្រី បង្គា មឹក...តែងតែមកនៅទីនេះដើម្បីផ្តល់កំណើតនិងលូតលាស់។ អាជ្ញាធរបានហាមឃាត់ការធ្វើអាជីវកម្មសារ៉ាយសមុទ្រដើម្បីការពារប្រព័ន្ធ
អេកូឡូស៊ី។ ប្រជាជនត្រឹមតែត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មជលផលនៅក្នុងតំបន់នេះប៉ុណ្ណោះ។ រូបថត៖ Hon Kho Trip
មើលពីលើ ពណ៌លឿងនៃសារ៉ាយសមុទ្រ លាយជាមួយនឹងពណ៌ខៀវនៃទឹកសមុទ្រ បង្កើតឡើងផ្ទាំងគំនូរធម្មជាតិដ៏ស្រស់បំព្រង។ រូបថត៖ Hon Kho Trip
ដោយមានប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប និងផ្កាថ្មច្រើនសន្ធឹកសន្ធាប់ សមុទ្រ Hon Kho មានភាពស្រស់ស្អាតគួរឲ្យភ្ញាក់ផ្អើល និងទាក់ទាញអ្នកទេសចរជាច្រើនឱ្យមកទស្សនា។
រូបថត៖ ភូមិនេសាទ Nhon Hai
ភ្ញៀវទេសចរមុជទឹកគយគន់ផ្កាថ្មនៅ Hon Kho។ រូបថត៖ Xuan Sang/baobinhdinh.vn
សកម្មភាពលេងកម្សាន្តនៅសមុទ្រមានភាពសម្បូរបែប។ រូបថត៖ CocoCamp Hon Kho
រូបថត៖ Hon Kho SUP
រដូវទឹកស្រកនៅទីនេះមិនត្រឹមតែទាក់ទាញមនុស្សធំប៉ុណ្ណោះទេ ថែមទាំងទាក់ទាញក្មេងៗដែលចូលចិត្តរុករកធម្មជាតិទៀតផង។ រូបថត៖ Nguyen Gia/VTC News
ការចាប់ក្តាមនិងខ្យងនៅលើឆ្នេរសមុទ្ររាក់របស់ Hon Kho គឺជាបទពិសោធន៍មួយដ៏មានប្រយោជន៍ ដែលធ្វើឲ្យកុមារយល់ដឹងបន្ថែមទៀតអំពីសមុទ្រ។ រូបថត៖ Nguyen Gia/VTC News

TAG
VOV/VOVworld/ទេសចរណ៍/វៀតណាម/សមុទ្រ/Hon Kho

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត