logo

Hue S៖វេទិកាសេវាកម្មទីក្រុងឆ្លាតវៃនៅខេត្ត Thua Thien Hue

2023/9/17 | 09:28:00
(VOVWORLD) - “វេទិកាសេវាកម្មទីក្រុងឆ្លាតវៃខេត្ត Thua Thien Hue (Hue-S) បានឈ្នះពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ឆ្នាំ២០២២ ក្នុង top ១០ ផលិតផលឌីជីថលឆ្នើមសម្រាប់សង្គមឌីជីថល។ Hue-S គឺជាផលិតផលគំរូក្នុងការកសាងរដ្ឋបាលដ៏ស្និទ្ធស្នាល និងទំនើប។
Hue-S ត្រូវបានកំណត់ជាវេទិកាឌីជីថលពិសេស ដែលលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលនៅក្នុងខេត្ត Thua Thien Hue។ រូបថត៖ ictvietnam.vn

Hue-S គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងតាមទិសដៅ Super App នៅលើទូរស័ព្ទចល័ត។ Hue-S មានសេវាកម្មទីក្រុងឆ្លាតវៃសម្រាប់បម្រើប្រជាជន និងសហគ្រាសផង និងអនុវត្តរដ្ឋបាលឌីជីថលដើម្បីបម្រើការផ្លាស់ប្តូរឌីជីថលនៅក្នុងទីភ្នាក់ងាររដ្ឋថ្នាក់ខេត្តផង។ គ្រប់បែបយ៉ាងត្រូវបានបង្កើតឡើងនៅលើវេទិកាបច្ចេកវិទ្យាឌីជីថលទំនើបនិងឧបករណ៍ប្រើប្រាស់ងាយស្រួល។ លោក Bui Hoang Minh នាយកមជ្ឈមណ្ឌលឃ្លាំមើល និងគ្រប់គ្រងទីក្រុងឆ្លាតវៃបានឲ្យដឹងថា៖ “ដើម្បីអនុវត្តសេវាកម្មទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលត្រូវស្រាវជ្រាវនិងអនុវត្តដំណោះស្រាយបច្ចេកវិទ្យាជាច្រើននៅក្នុងកម្មវិធី Hue-S ដើម្បីវិភាគក៏ដូចជាបម្រើការងារគ្រប់គ្រង។ ការអនុវត្តដំណោះស្រាយ AI ជំនួយការនិម្មិត chatbox និងដំណោះស្រាយនានាដែលត្រូវបានដាក់ពង្រាយនៅមជ្ឈមណ្ឌល ជាពិសេសតាមរយៈដំណោះស្រាយបច្ចេកវិទ្យាថ្មី ប្រព័ន្ធនឹងរកឃើញបញ្ហារំលោភដោយស្វ័យប្រវត្តិដើម្បីរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ចនៅមូលដ្ឋានដើម្បីដោះស្រាយ។ នេះគឺជាកម្មវិធីដ៏មានប្រសិទ្ធភាពនារយៈពេលកន្លងទៅ”។

ចំណាប់អារម្មណ៍ដំបូងរបស់ Hue-S នោះគឺទទួលបានការឆ្លុះបញ្ចាំងពីប្រជាជន ទាក់ទង់នឹងចំណុចខ្វះខាតនិងការខឹងសម្បារក្នុងជីវភាពប្រចាំថ្ងៃ ទន្ទឹមនឹងនោះដោះស្រាយនិងឆ្លើយតបទៅនឹងការឆ្លុះបញ្ចាំងនៅលើវេទិកាឌីជីថលដោយសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយករណីទាំងស្រុងនិងទាន់ពេលវេលា។

“ជំរាបសួរ ខ្ញុំកំពុងហៅពីសេវាបម្រើអតិថិជន Hue - S មជ្ឈមណ្ឌលបានទទួលការឆ្លើយតបពីអង្គភាពយើង ប៉ុន្តែមានខ្លឹមសារមួយផ្នែកដែលនគរបាលឃុំបានធ្វើកំណត់ហេតុអំពីការរំលោភផ្នែករដ្ឋបាល ប៉ុន្តែអង្គភាពយើង មិនទាន់បានភ្ជាប់វានៅឡើយទេ។ សូមពិនិត្យមើលឡើងវិញ ហើយភ្ជាប់មកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំអាចប្រគល់លទ្ធផលជូនប្រជាពលរដ្ឋវិញ”។

Hue-S ស្ថិតក្នុង top ១០ ផលិតផលឌីជីថលឆ្នើមសម្រាប់សង្គមឌីជីថល ។ រូបថត៖ vietnamnet.vn

រហូតមកដល់ពេលនេះ មានការឆ្លុះបញ្ចាំងចំនួនជា ៨ ម៉ឺន ដែលបានទទួលការដោះស្រាយ អង្គភាពចំនួន ២៣០ ចូលរួមក្នុងប្រព័ន្ធ អត្រានៃការវាយតម្លៃពេញចិត្តឈានដល់ជិត ៨០% ។ នៅពេលដែលប្រជាជនថតរូប ថតសម្លេង ថតវីដេអូនៅលើទូរស័ព្ទចល័តហើយឆ្លុះបញ្ចាំងទៅ Hue-S នោះបុគ្គលិកនៅទីនេះនឹងទទួលយកហើយដោះស្រាយភ្លាមៗ។

"ជំរាបសួរបង។ បងទើបបានផ្ញើការឆ្លុះបញ្ចាំងទៅកាន់មជ្ឈមណ្ឌលអតិថិជន តើបងមានពេលវេលាដែរឬទេ? ខ្ញុំសូមពីរបីនាទីដើម្បីផ្លាស់ប្តូរព័ត៌មានណាស់។ / នៅទីនេះបងបានឆ្លុះបញ្ចាំងទៅមជ្ឈមណ្ឌលថា នៅវេលាម៉ោង ២០:១៥ នាទីនៅផ្លូវបេតុង Ba Trieu - Nguyen Cong Tru មានមនុស្សជិះម៉ូតូម្នាក់បានវាយមនុស្សភ្លាមៗ។ ដូច្នេះ តើអ្នកមានឃ្លីបថតរឿងនេះដែរឬទេ? "

អាស្រ័យលើកម្មវិធី Hue-S ពេលវេលាដោះស្រាយករណីនានាបានថយចុះរហូតដល់ ៦០% - ៧០% មានវិស័យមួយចំនួនដែលបានថយចុះជាង ៩០% បើធៀបនឹងពេលមុន។ តាមនោះ បានជួយដាក់ចេញដំណើរការឌីជីថលក្នុងការដោះស្រាយបញ្ហាសង្គម ជំនួសឱ្យការឆ្លងកាត់ទម្រង់ចាស់ៗដូចជា៖ លិខិតស្នាម និងរ៉ាប់រ៉ាយ...

លើសពីនេះទៅទៀត នៅពេលដំឡើង Hue-S នៅលើស្មាតហ្វូនរបស់ខ្លួន ប្រជាជនក៏អាចទទួលបានជាសាធារណៈនិងមានតម្លាភាពនូវព័ត៌មានអំពីការរៀបចំផែនការដីធ្លី ឧប្បត្តិហេតុនិងសុវត្ថិភាពអគ្គិសនី ព័ត៌មានអំពីបរិស្ថានរស់នៅ គុណភាពបរិយាកាស ស្ថានភាពចរាចរណ៍គ្រប់ផ្លូវ ស្ថានភាពអំពើហឹង្សាបន្ទាន់ គ្រោះមហន្តរាយធម្មជាតិ ព័ត៌មានអំពីជំងឺរាតត្បាត; រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតសង្គមឌីជីថលក្នុងវិស័យអប់រំ សុខាភិបាល ទេសចរណ៍ កែលម្អ និងលើកកម្ពស់គុណភាពជីវភាពរស់នៅសម្រាប់ប្រជាជន។

នាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងប្រតិបត្តិទីក្រុងឆ្លាតវៃ លោក Bui Hoang Minh ឧទ្ទេសនាមអំពី IOC Hue ។ រូបថត៖ huedita.vn

ដោយមានការចូលរួមពីសហគ្រាសជាច្រើន Hue-S ក៏ជាអាស័យដ្ឋាននៃសេវាកម្មសង្គមងាយស្រួលជាច្រើនដូចជា៖ សេវាកម្មអគ្គិសនី ទឹក កក់តាក់ស៊ីតាមអ៊ិនធរណែត ស្វែងរកឡានក្រុង។ ជាមួយនឹងទិសដៅអភិវឌ្ឍន៍គឺជាកម្មវិធីទំនើបមួយនៅលើវេទិកាឌីជីថលបើកចំហ លោក Bui Hoang Minh នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងប្រតិបត្តិទីក្រុងឆ្លាតវៃបានមានប្រសាសន៍ថា៖      នាពេលខាងមុខនេះ យើងខ្ញុំនឹងបន្តស្រាវជ្រាវលើការអនុវត្តបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មឆ្លុះបញ្ចាំងបន្ថែមទៀត សេវាកម្មទីក្រុងឆ្លាតវៃ និងជាពិសេស ធ្វើបច្ចុប្បន្នភាព Hue-S ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មីឲ្យបានទាន់ពេលវេលា។ លើសពីនេះទៀត ក៏នឹងតភ្ជាប់ជាមួយប្រព័ន្ធវេទិកាឌីជីថលជាតិ ដើម្បីលើកកម្ពស់តួនាទីសេវាកម្មទីក្រុងឆ្លាតវៃថែមទៀត។ ហើយការផ្តោតសំខាន់ក្នុងពេលខាងមុខនេះគឺយើងនឹងរួមបញ្ចូលសេវាកម្មគាំទ្រការទូទាត់ដោយគ្មានសាច់ប្រាក់ តាមរយៈ Hue-S ដែលឆ្ពោះទៅប្រជាជនម្នាក់ៗនឹងមានគណនីឌីជីថលមួយ”។

ក្នុងនាមជាកម្មវិធីលើទូរស័ព្ទចល័ត ដែលត្រូវបានបង្កើតឡើងតាមទិសដៅនៃ Super App នោះ Hue-S ត្រូវបានដាក់ឱ្យដំណើរការសាកល្បងចាប់ពីខែមិថុនាឆ្នាំ ២០១៨ ហើយដំណើរការជាផ្លូវការនៅខែឧសភាឆ្នាំ ២០១៩ ។ Hue-S បានបង្កើតបណ្តាញតភ្ជាប់រវាងរដ្ឋ សហគ្រាស និងប្រជាជន ដែលមានសេវាកម្មទីក្រុងឆ្លាតវៃរាប់សិប។ បន្ទាប់ពីដំណើរការអស់រយៈពេលជាង ៤ ឆ្នាំមករហូតមកដល់ពេលនេះ Hue-S មានការ Download ចំនួន ៩០០.០០០ លើក ហើយក្លាយជាកម្មវិធីឌីជីថលដ៏ពេញនិយមសម្រាប់ប្រជាជនខេត្ត Thua Thien-Hue ។

ខេត្ត Thua Thien Hue មានគោលបំណងថាដល់ឆ្នាំ ២០២៥ នឹងទទួលបានអត្រា ៥០% នៃអ្នកប្រើប្រាស់ឧបករណ៍ចល័តដែលអាចទទួលបានសេវាកម្មអេឡិចត្រូនិក សេវាកម្មឆ្លាតវៃ និងទំនាក់ទំនងលើបណ្តាញអ៊ីនធឺណិត។ ដើម្បីសម្រេចបានគោលដៅនោះ Hue-S គឺជាឧបករណ៍ដែលមានសមត្ថភាព៕


TAG
VOV/VOVworld/Hue S/វេទិកាឌីជីថល/សេវាកម្ម/ទីក្រុងឆ្លាតវៃ/Thua Thien Hue/Make in Vietnam

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត