logo

Lam Van Bang -អតីតយុទ្ឋជនគំរូ១រូប.

2014/12/25 | 08:13:31

វិលត្រឡប់ពីសមរភូមិមុខវិញបណ្តាអតីតយុទ្ឋជនវៀត
ណាមបន្តរួមចំណែកទាំងកាយចិត្តរបស់ខ្លួនក្នុងកិច្ចការ
កសាងស្រុកកំណើតនិងប្រទេសជាតិ។ Lam Van Bang
ដែលរស់នៅនៅឃុំ Nam Trieuស្រុក Phu Xuyenទីក្រុង
ហាណូយជាគំរូ១ដូច្នេះ​។

                       

លោកLam Van Bang(រូបថត អិនធឺណែត)

Vovworld-Lam Van Bangចូលកងទ័ពនាឆ្នាំ១៩៦៥។គាត់រងរបួសធ្ងន់ត្រូវ​ខ្មាំងសត្រូវ
ចាប់ឃុំខ្លួននៅពន្ឋនាគារPhu Quoc។នាឆ្នាំ១៩៧៣ក្រោយពីចាកចេញពី ជួរទ័ពគាត់
ធ្វើការក្នុងផ្នែកគមនាគមន៍និងដឹកជញ្ជូន។នាគ្រាដំបូងLam Van Bangមានបំណងតែ
១គឺប​ង្កើតបរិយកាស១សំដៅទទួលបានកម្ម​វត្ថុចំណាស់របស់បណ្តាយុទ្ឋមិត្ត។នាឆ្នាំ
១៩៩៥គាត់បានលៃទុកផ្ទៃដីចម្ការរប​ស់គ្រួសារប្រមាណ២០០០ម៉ែត្រក្រឡាដើ​ម្បី
​ដាក់បង្ហាញវត្ថុសង្រ្គាម។ដោយឃើញទង្វើដ៍មានអត្ថន័យរបស់លោកLam Van Bang
រដ្ឋអំណាចតំបន់បានជួយឧប​ត្ថម្ភគាត់បើកសារមន្ទី១កន្លែង។ដល់ឆ្នាំ២០០៦សារមន្ទី
ស្តីពីយុទ្ឋជនបដិវត្តន៍ចាប់ឃុំខ្លួនដោយខ្មាំងសត្រូវត្រូវបានបង្កើតឡើង។នេះគឺជា
សារមន្ទីឯកជន១ក្នុងចំណោមសារមន្ទីឯកជនដំបូងនៅវៀតណាម។គិតរហូតមក
ដល់ពេលនេះវត្ថុដ៍មានតំលៃជាង៤ពាន់មុខត្រូវបានថែរក្សានៅទីនេះ។លោកLam
Van Bangចែករំលែកថា៖“ យើ​ងខ្ញុំជាបណ្តយុវជនដែលបានកើតនិងធំក្តីឡើងនៅ
ពេលដែល​ប្រទេសជាតិមានសង្រ្គាម។ខ្ញុំនិងបណ្តាយុទ្ឋមិត្តចេញទៅប្រយុទ្ឋនៅភាគ
ខាងត្បូង។ខ្ញុំបានសង្កេតឃើញដោយផ្ទាល់ភ្នែពលីកម្ម របស់យុទ្ឋមិត្ត ហើយយុទ្ឋមិត្ត
 ជាច្រើននាក់ទៀតត្រូវចាប់ឃុំខ្លួន។រូបភាពទាំង​នេះដិតដាមក្នុងអារម្មណ៍ខ្ញុំអស់១ជីវិត
។កាលពីឆ្នាំ១៩៨៥ដល់ឆ្នាំ២០០៤ខ្ញុំបានមកដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេសដើម្បី
ប្រមូលរូបថតនិងវត្ថុមកដាក់បង្ហាញ។សារមន្ទីនេះបានក្លាយទៅជាអាស័យដ្ឋាន១
ដែលថែរក្សាប្រពៃណីបដិវត្តន៍សំរាប់ជំនាន់វ័យក្មេង។“

                      

សារមន្ទីរបស់អតីតយុទ្ឋជនLam Van Bang (រូបថត អិនធឺណែត)។

ស្តីពីសកម្មភាពនៃសារមន្ទីលោកPhung Van Thao ប្រធានសមាគម​អតីតយុទ្ឋជនស្រុក
Phu Xuyenបានអោយដឹងថា៖“ សារមន្ទីបាន​ទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្ត​រជាតិ
ជាច្រើនមកទស្សនា      ។កៅពីការការ​ងារឃោសនានៅសារមន្ទីលោកBang នៅរៀបចំ
ការតាំងពិព័ណ៌នៅ​សាលារៀននានា ។គាត់សហការជាមួយសមាគមអតីតយុទ្ឋជន
រៀបចំការជួបមុខរវាងអតីតយុទ្ឋជនជាមួយយុវជនទៀតផង។“
ទោះបីជាមានអាយុ៧២ឆ្នាំនិងមានការលំបាកក្នុងដើរហើរទៅវិញទៅមក​ក្តីប៉ុន្តែលោក
Lam Van Bang បន្តបង្កើន​ការ​ប្រមូលសំរាប់សារមន្ទីដ​ដែល។នេះគឺជា​ការតបស្នងសង
គុណចំពោះបណ្តាយុទ្ឋមិត្តនិងផ្ទេសេចក្តីស្នេហារជាតិដល់ជំនាន់វ័យក្មេង៕

TAG
VOVWORLD/Lam Van Bang -អតីតយុទ្ឋជនគំរូ១រូប/ស្រុក Phu Xuyen/ទីក្រុងហាណូយ/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត