logo

Lo Lo Chai – សម្រស់នៅប៉ូលខាងជើងវៀតណាមចែងចាំងភ្លឺរស្មីលើពិភពលោក

2025/10/25 | 08:27:03

(VOVWORLD) - ដោយវ៉ាដាច់បេក្ខជនរាប់រយផ្សេងមកពីជុំវិញពិភពលោក ភូមិ Lo Lo Chai របស់វៀតណាមទើបតែត្រូវបាន UN Tourism ទទួលស្គាល់ជា “ភូមិទេសចរណ៍ល្អបំផុតឆ្នាំ ២០២៥”។

ភូមិ Lo Lo Chai (ខេត្ត Ha Giang ចាស់ ឥឡូវជា ខេត្ត Tuyen Quang) ស្ថិតនៅជើងភ្នំនាគ ជិតប៉ូលខាងជើងដ៏ពិសិដ្ឋ។ ទេសភាពដ៏អស្ចារ្យនៃខ្ពង់រាបថ្មលាយឡំជាមួយដំបូលផ្ទះបែបប្រពៃណី បានបង្កើតឡើងរូបភាពទេសចរណ៍ដែលមិនអាចបំភ្លេចបាន។ (រូបថត៖ Nguyen Ky Nam)
ភូមិតូចមួយរបស់ជនជាតិ Lo Lo – ស្ថិតនៅរយៈកម្ពស់ប្រហែល ១៤៧០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ – ជាយូរមកហើយ បានក្លាយជាគោលដៅដែលមិនអាចរំលងបានសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស នៅពេលមកដល់ខ្ពង់រាបថ្ម Dong Van។ (រូបថត៖ Nguyen Ky Nam)
នៅថ្ងៃទី ១៧ ខែតុលា នៅខេត្តចឺជាំង ប្រទេសចិន អង្គការទេសចរណ៍អង្គការសហប្រជាជាតិ (UN Tourism) បានលើកតម្កើងភូមិ Lo Lo Chai ឃុំ Lung Cu ខេត្ត Tuyen Quang ប្រទេសវៀតណាម ជាភូមិទេសចរណ៍ល្អបំផុតមួយក្នុងឆ្នាំ ២០២៥ បន្ទាប់ពីវ៉ាដាច់បេក្ខជនចំនួន ២៧០ មកពីប្រទេស ៦៥។ (ក្នុងរូបថត៖ ថ្នាក់ដឹកនាំឃុំ Lung Cu ទទួលពានរង្វាន់ពីអង្គការទេសចរណ៍អង្គការសហប្រជាជាតិឆ្នាំ២០២៥។ រូបថត៖ គណៈកម្មាធិការរៀបចំ)
ការដែលភូមិ Lo Lo Chai ត្រូវបានទទួលស្គាល់ជា "ភូមិទេសចរណ៍ល្អបំផុតឆ្នាំ ២០២៥" មិនត្រឹមតែជាមោទនភាពសម្រាប់ខេត្ត Tuyen Quang ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីទិសដៅត្រឹមត្រូវរបស់ប្រទេសវៀតណាមក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ដែលផ្សាភ្ជាប់នឹងការអភិរក្សបេតិកភណ្ឌទៀតផង។ (រូបថត៖ My Tra)
កន្លែងនេះក៏ជាសារមន្ទីររស់រវើកនៃស្ថាបត្យកម្ម វប្បធម៌ និងរបៀបរស់នៅរបស់ជនជាតិ Lo Lo ផងដែរ។ (រូបថត៖ My Tra)
ផ្ទះដីដែលមានដំបូលប្រក់ក្បឿង yin-yang ដែលមានអាយុកាលជាច្រើនសតវត្ស។ នេះគឺជានិមិត្តរូបស្ថាបត្យកម្មដ៏វិសេសវិសាល ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិដ៏សាហាវនៅតាមព្រំប្រទល់មាតុភូមិ។ (រូបថត៖ Nguyen Ky Nam)
Lo Lo Chai ទាក់ទាញភ្ញៀវទេសចរជាមួយនឹងភាពសាមញ្ញដែលមិនចាំបាច់តុបតែងនោះឡើយ៖ ចាប់ពីជញ្ជាំងដីពណ៌មាស របងថ្មរឹងមាំ រហូតដល់ភាពស្លូតបុតរបស់ជនជាតិ Lo Lo។ (រូបថត៖ My Tra)
ផ្ទះដីជាច្រើន ត្រូវបានកែសម្រួលទៅផ្ទះស្នាក់នៅហូមស្ទេ ដែលនៅតែមានស្ថាបត្យកម្មដើម នាំមកនូវកន្លែងសម្រាកដ៏កក់ក្ដៅ និងប្លែក។ (រូបថត៖ My Tra)
(រូបថត៖ My Tra)
(រូបថត៖ My Tra)
ទេសចរណ៍នៅ Lo Lo Chai ផ្តោតលើលក្ខណៈសហគមន៍ ជាកន្លែងដែលភ្ញៀវទេសចរមិនត្រឹមតែបានគយគន់ប៉ុណ្ណ៉ទេ ថែមទាំងបានទទួលបទពិសោធន៍ សំណេះសំណាល និងស្វែងយល់ពីជីវភាពរបស់នៅក្នុងតំបន់ទៀតផង។ (រូបថត៖ My Tra)
(រូបថត៖ My Tra)
ទទួលទានតែ ឬកាហ្វេមួយពែង ហើយស្វែងយល់ពីវប្បធម៌ក្នុងតំបន់។ (រូបថត៖ My Tra)
ល្បែងប្រជាប្រិយ ពិធីសាសនា និងវប្បធម៌ប្រពៃណីកំពុងត្រូវបានប្រជា
ជននៅភូមិ Lo Lo Chai ថែរក្សា អភិរក្ស និងពង្រីកប្រកបដោយប្រសិទ្ធភាពក្នុង
សកម្មភាពទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
សំលៀកបំពាក់ប្រពៃណីចម្រុះពណ៌របស់ស្ត្រីជនជាតិ Lo Lo តែងតែជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកថតរូបនៅពេលទៅទស្សនាភូមិម្ដងៗ។
ភាពស្មោះស្ម័គ្រ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនគឺជាកត្តាសំខាន់ៗដែលបានជួយឱ្យ Lo Lo chai ទទួលបានពានរង្វាន់ពី UN Tourism ដែលបង្កើតជាភាពខុសគ្នាបើប្រៀបធៀបទៅនឹងគំរូទេសចរណ៍ផ្សេងទៀត។ (រូបថត៖ My Tra)
មិនថាក្នុងរដូវកាលណា Lo Lo Chai ជានិច្ចកាលមានភាពស្រស់ស្អាតបែបរ៉ូមែនទិក។ (រូបថត៖ Nguyen Ky Nam)
(រូបថត៖ My Tra)
(រូបថត៖ My Tra)
កិត្តិនាម "ភូមិទេសចរណ៍ល្អបំផុតឆ្នាំ ២០២៥" គឺជាការលើកទឹកចិត្តសម្រាប់ Lo Lo Chai បន្តអភិវឌ្ឍន៍ទេសចរណ៍បៃតង និងមានទំនួលខុសត្រូវ ថែរក្សាបរិស្ថាន និងអត្តសញ្ញាណវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។ (រូបថត៖ My Tra)

ពានរង្វាន់ “ភូមិទេសចរណ៍ល្អបំផុត” ដែលផ្តួចផ្តើមឡើងដោយ UN Tourism គឺជាគំនិតផ្តួចផ្តើមសកលមួយ ដើម្បីលើកតម្កើងគោលដៅជនបទដែលមានសមិទ្ធផលលេចធ្លោក្នុងការអភិរក្សធម្មជាតិ វប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ពានរង្វាន់នេះត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងលើអភិបាលកិច្ច នវានុវត្តន៍ ចីរភាព បរិស្ថាន និងការចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ គិតត្រឹមពេលនេះ ប្រទេសវៀតណាមមានភូមិទេសចរណ៍ចំនួន ៥ ដែលត្រូវបាន UN Tourism ទទួលស្គាល់ជា “ភូមិទេសចរណ៍ល្អបំផុត”។ 


TAG
VOV/VOVworld/ភូមិ/វៀតណាម/ទេសចរណ៍/ល្អបំផុត/UN Toursim/Lo Lo Chai

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត