logo

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

2026/2/14 | 08:27:38
(VOVWORLD) - បន្តការពិភាក្សានៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) លើកទី ៦២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងមុយនិច ក្នុងរដ្ឋបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ប្រធាន MSC លោក Wolfgang Ischinger បានលើកយកបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសន្តិសុខសកល។

ថ្លែងសុន្ទរកថាបើកនាថ្ងៃទី ១៣ ខែកុម្ភៈលោក Wolfgang Ischinger បានឲ្យដឹងថា គោលដៅសំខាន់នៃសន្និសីទនេះគឺដើម្បី "ជួសជុល" ទំនាក់ទំនងអន្តរអាត្លង់ទិកដែលកំពុងបែកបាក់គ្នាយ៉ាងខ្លាំងនាពេលថ្មីៗនេះ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នាថ្ងៃទី ១៣ ខែកុម្ភៈ បានបញ្ជាក់ថា MSC នៅតែជារង្វាស់សម្រាប់ស្ថានភាពនយោបាយក្នុងទំនាក់ទំនងអន្តរអាត្លង់ទិក និងសកលលោក។ មេដឹកនាំអាល្លឺម៉ង់បានពិពណ៌នាអំពីនយោបាយមហាអំណាចនាបច្ចុប្បន្នថា បានដំណើរការទៅតាមបទបញ្ញាត្តិ៖ "រហ័ស សាហាវ និងមិនអាចទាយទុកជាមុនបាន" ដោយផ្តោតលើការប្រកួតប្រជែងឥទ្ធិពល បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់។

លោកអធិការបតី Merz បានគូសបញ្ជាក់ពី "កម្មវិធីសេរី" បួនចំណុច រួមទាំងការបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោក Merz បានទទួលស្គាល់ថា មាន «ការបែកបាក់យ៉ាងជ្រៅ» រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុប «រួមគ្នាផ្សះផ្សារ និងស្តារទំនុកចិត្តអន្តរអាត្លង់ទិកឡើងវិញ»។

ក្នុងពេលនោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការ «ទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខផ្ទាល់ខ្លួន» ក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញសំណួរមួយ ស្តីពីការចំណាយលើវិស័យការពារជាតិរបស់សម្ព័ន្ធមិត្ត។

ដោយប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៥ ខែកុម្ភៈ សន្និសីទ MSC បានប្រមូលផ្តុំនូវប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៦០រូប រួមជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិប្រហែល ១០០នាក់។ មន្ត្រីប៉ូលីសចំនួន ៥.០០០ នាក់បានធនាសន្តិសុខសម្រាប់សន្និសីទនេះ៕


TAG
VOV/VOVworld/MSC/អាល្លឺម៉ង់/ភាពជាដៃគូ​អន្តរអាត្លង់ទិក/សហរដ្ឋអាមេរិក/អឺរ៉ុប

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត