ជាជនTay១នាក់លោក Ma Van Duc រស់នៅនៅខ័ណ្ឌ
Tan Ha ទីក្រុងTuyen Quang ប៉ែកខាងជើងនៃប្រទេស
វៀតណាម។គាត់ជក់ចិត្តជាមួយការថែរក្សានិងស្រាវជ្រាវ
វប្បធម៌របស់ជនជាតិខ្លួនជានិច្ច។គាត់បានមានការរួម
វិភាគទានជាច្រើនក្នុងការប្រមូលស្រាវជ្រាវវប្បធម៌Tayនិងសរសេរសៀវភៅស្តីពី
ចម្រៀង Thenសំរាប់សិស្សនុសិស្សទៀតផង។
Vovworld-ជាអតីតនាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខែត្រTuyenQuang
លោក Ma Van Ducប្តេជ្ញាស្វែងយល់ស្រាវជ្រាវវប្បធម៌Tayអោយបានគ្រប់ជ្រុង
ជ្រោយដូចជា៖ភាសា សំលៀកបំពាក់ ទំនៀមទំលាប់ ម្ហូបអាហារនិងស្ថាបត្យកម្ម
ជាដើម។លោកបានចុះទៅឃុំឆ្ងាយដាច់ស្រយាលក្នុងខែត្រTuyen Quang ដើម្បី
កត់ត្រាបទចម្រៀងបុរាណរបស់ជនជាតិ Tay ដូចជាចម្រៀង Then ចម្រៀង
Quan lang-ជាបទចម្រៀងស្តីពីការគោរពជំរាបសួរ ការប្រតិបត្តិក្នុងពិធីអាពាហ៍
ពិពាហ៍ពាក្សផ្តែផ្តាំសំរាប់គូប្តីប្រពន្ឋវ័យក្មេង)។លោកសំណេះសំណាលថា៖“ ខែត្រ
Tuyen Quang គឺធំសម្បើមណាស់។ខ្ញុំត្រូវទៅជួបជាមួយជនចាស់ជរារបស់ជនជាតិTayជាជនដែលយល់ច្បាស់នូវទំនៀមទំលាប់ សំរាប់ពួកគាត់រៀបរាប់ឡើងវិញ។ ទីប្រជុំជនជនជាតិនិមួយៗមានចរិតលក្ខណះពិសេសដោយឡែក។បានជាខ្ញុំ
ត្រូវបង្កើនចំណេះដឹងរបស់ខ្លួន ដើម្បីយល់បានរាល់តំលៃវប្បធម៌របស់ជនជាតិខ្លួន។ “
![]() |
| រូបថតVOV |
រហូតមកដល់ពេលនេះ លោក Ma Van Ducសម្រាំងបានបទចម្រៀងQuan langជាង
១០០បទ ៣តណ្ឋបទចម្រៀងThenបុរាណដែលបានបកប្រែទៅជាភាសារវៀតនិង
កំណាព្យជាភាសាTay-វៀត។គោលបំណងរបស់លោក Ducគឺឧទ្ទេសនាម បទចម្រៀង Thenបទចម្រៀងQuan langក្នុងកម្មវិធីសិល្បះនៅភូមិសាស្រ្តនិងធ្វើយ៉ាងម៉េចដើម្បី
រក្សាអោយបានវប្បធម៌Tay ។លោកចាត់ទុកថា៖“ សំខាន់គឺត្រូវឧទ្ទេសនាមបណ្តា
បទចម្រៀងប្រជាប្រិយ៍ក្នុងនោះមានបទចម្រៀងប្រជាប្រិយ៍Tay ក្នុងសាលារៀន
ក្នុងបំណងជួយឲ្យសិស្សានុសិស្ស យល់បានរាល់តំលៃវប្បធម៌របស់ជីដូនជីតា។“
សព្វថ្ងៃលោកបានចូលនិវត្តន៍ហើយដូច្នេះទើមានពេលវេលាទំនេជាច្រើនសំរាប់
សរសេរសៀវភៅពុម្ភ។លោកកំពុងស្រាវជ្រាវប្រមូលនិងបោះពុម្ភបទចម្រៀងQuan
langនានា។ទង្វើរបស់លោក Ma Van Ducមានអត្ថន័យដ៍ធំធេងដើម្បីជួយអោយ
បណ្តាអ្នកជំនាន់ក្រោយយល់បាននូវខឿនវប្បធម៌របស់ជាជាតិខ្លួន៕








