logo

Mong ជនជាតិភាគតិចពិសេសក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម

2014/3/3 | 10:48:56
Vovworld-Mong ជាជនជាតិមួយក្នុង
ចំណោមជនជាតិភាគតិចមានចំនួន​
ប្រជាជនច្រើនបំផុតនៅវៀតណាម។
គេរស់នៅប្រមូលផ្ដុំជាសំខាន់នៅដំបន់
ព្រៃភ្នំមានកំពស់​ នៅភាគខាងជើង
នៅខេត្ត Thanh Hoa, Nghe An និងបណ្ដា
ខេត្តនៅដំបន់ Tay Nguyen។ រួមជាមួយ
ជនជាតិចំនួន៥៣ជាភាតរៈ ជនជាតិ
Mong ជានិច្ចកាលជាផ្នែកមួយមិនអាច
កាត់ផ្ដាច់បានក្នុងផែនមហាសាមគ្គី​ជាតិ​
និងរួមចំណែកធ្វើឲ្យវប្បធម៍បណ្ដាជន
ជាតិវៀតណាមក្លាយទៅជាសម្បូបែប
ថែមទៀត។

Image: tuyengiao.vn


         Vovworld-ជនជាតិ Mong មានក្រុមជនជាតិដើមដូចជា Mong Do (Mong
ស) Mong Du (Mong ខ្មៅ) Mong Lenh (Mong Hoa) Mong Si (Mong
ក្រហម) ជាដើម។ ក្រុមជនជាតិ Mong នីមួយៗមានភាពខុសគ្នាអំពីសំលៀក
បំពាក់និងភាសា។ ឧទាហរណ៍ជនរួមជាតិ Mong សជានិច្ចកាលស្លៀកពាក់
សំលៀកបំពាក់ពណ៍ស។ រីឯជនរួមជាតិ Mong ខ្មៅចូលចិត្តសមលៀកបំពាក់
ពណ៍ខ្មៅ។

        ឈ្មោះហៅរបស់ជនជាតិ Mong ក៏និយាយឡើងវប្បធម៍របស់គេដ៏ច្បាស់​
លាស់។ Mong ជាជនប្រកបរបរធ្វើសករែចំការជាសំខាន់។ ជនជាតិ Mong
ពូកែ​ខាង​កសិកម្ម គេរស់នៅលើទីខ្ពស់និងមានរបៀបដាំដុះចំនួន២គឺធ្វើចម្ការ​និង​
ដាំស្រូវទឹក។ សមត្ថភាពដាំស្រូវទឹកលើស្រែកាំជណ្ដើររបស់ជនជាតិ Mong
ខ្ពស់ណាស់។ លោកស្រី Tran Thu Thuy បណ្ឌិតជនជាតិ​វិទ្យា​នៅសារមន្ទីជនជាតិ
វិទ្យាវៀតណាមបានឲ្យដឹងថា៖

        “ជនជាតិ Mong មករស់នៅវៀតណាមមុននេះប្រមាណ៣រយដល់៥រយឆ្នាំ។
នាគ្រានោះ ជនជាតិ Kinh រស់នៅដំបន់វាល​ទំនាបរីឯជនជាតិ Tay, Thai រស់នៅ
ដំបន់ជ្រលងភ្នំ។ ដោយហេតុនេះជនជាតិ Mong បានជ្រើសរើសមករស់នៅលើ
ទីទួលខ្ពស់។ គេបានគាស់រានដីធ្វើស្រែចម្ការនិងក្រោយនោះដាំស្រូវទឹក។ ជនជាតិ
Mong ជាជនជាតិពិសេសមួយ គេអាចសម្របជាមួយគ្រប់លក្ខណៈរស់នៅ។ នៅ
កន្លែង​មាន​លក្ខណៈស្ថានភាពរស់នៅថ្មី គេបានបង្កើតរូបភាពដាំដុះថ្មីក៏ដូចជា
លក្ខណៈ​វប្បធម៍​ឲ្យសមស្របនឹងលក្ខណៈរស់នៅថ្មីរបស់ខ្លូន។”

Image: ngoisao.net

        ផ្ទះរបស់ជនជាតិ Mong បានសាងសង់នៅជំរាលភ្នំ​បែទៅរកជ្រោះ ខាង
ក្រោយផ្អែកភ្នំ។ ដោយសាររស់​នៅ​ដំបន់មានអាកាសធាតុត្រជាក់ដោយហេតុនេះ
ផ្ទះរបស់ជនជាតិ Mong ទាប​និងគ្មានបង្អួចឡើយ។

        ជនជាតិ Mong ចាត់ទុកថា វត្ថុទាំងអស់សុទ្ធតែមានព្រលឹងនិងផ្ទះក៏​ដូច្នេះ​
ដែរ។ ក្នុងផ្ទះមានទេវតាទ្វា ទេវតាសសរ ទេវតាចង្ក្រាន ជំនាងផ្ទះដើម្បីការពារ​ថែ
រក្សា​ជនជាតិ Mong។

        ជនជាតិ Mong ជាជនជាតិត្រកូលខាងឪពុក។ បុរសដើរតួនាទីសំរេចរាល់
កិច្ចការក្នុង​គ្រួសារ​និងជាអ្នកទទួលទ្រពសម្បត្តិក្នុងគ្រួសារ។ នារីត្រូវបានពាំនាំ​គ្រឿងអលង្ការជាប្រាក់និងសំពតតែប៉ុណ្ណោះ។​ ឪពុកម្ដាយរស់នៅជាមួយកូនប្រុស
ពៅ។ កូន​ប្រុសពៅទទួលតួនាទីសែនជីដូនជីតាក្នុងគ្រួសារ។

        ចំពោះជនជាតិ Mong នោះ ក្រិតក្រមក្នុងត្រកូលដើរតួនាទីសំខាន់។ ក្នុង​ត្រកូលមួយពេលណាក៏មានមេត្រកូល ក្នុងពេលកើតមានឡើងបញ្ហាក្នុងភូមិ​នោះ គេអាចរកមកមេត្រកូលជាអ្នកយល់ច្បាស់អំពីច្បាប់ទម្លាប់។ លោកស្រី Tran Thu
Thuy បានឲ្យដឹងបន្ថែមទៀតថា៖

        “ត្រកូលមានអត្ថន័យដ៏សែនសំខាន់ចំពោះជនជាតិ Mong។ នោះគឺបណ្ដា
ជន Mong ក្នុងត្រកូលមួយអាចរស់នៅស្លាប់ក្នុងផ្ទះគ្នា។​ បណ្ដាសមាជិកក្នុង
ត្រកូលអាចស្គាល់គ្នាតាមរយៈរបៀបរៀបចំការសែនព្រេន​ជីដូនជីតា។ កូនស្រី
គ្នុងពេលយកប្តីហើយគឺចំណុះ​ត្រកូលប្តី ក្នុងពេលសម្រាលកូនមិនបាន
សម្រាលក្នុងផ្ទះរបស់ឪពុកម្តាយខ្លួនឡើយ។ ពេលស្លាប់ក៏មិនបានស្លាប់ក្នុងផ្ទះ
ឪពុកម្ដាយខ្លួនដែរ។”

        ក្នុងសហគមន៍ជនជាតិទាំង៥៤របស់វៀតណាម ជនជាតិ Mong ជាជនជាតិ​មួយក្នុងចំណោមជនជាតិនៅរក្សាភាពវិសេសវិសាលដោយឡែកអំពីអត្តសញ្ញាណ
វប្បធម៍ប្រពៃណីក្នុងជីវភាពរស់នៅសមាហរណកម្មបច្ចុប្បន្ន៕
TAG
H’Mong/ជនជាតិ/ភាគតិច/ពិសេស/សហគមន៍/បណ្ដាជនជាតិ/វៀតណាម/VOVWORLD

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត