![]() |
និយាយអំពី Mu Cang Chai ភ្ញៀវទេសចរតែងតែដឹងនិងជ្រើសរើសពេលវេលាដ៏ស្រស់ស្អាតពីរដើម្បីរីករាយនឹងទេសភាព នោះគឺរដូវកាលស្រូវទុំ (ដែលជាពេលដែលប្រជាជនប្រមូលផលស្រូវនៅលើវាលកាំជណ្តើរ) និងរដូវកាលស្រោចទឹក (ដែលជាពេលប្រជាជនយកទឹកនិងរៀបចំដីសម្រាប់រដូវស្រូវថ្មី)។ ប៉ុន្តែទីនេះក៏មានភាពស្រស់ស្អាតពិសេសៗដោយឡែករបស់ខ្លួនដែលពោរពេញទៅដោយភាពស្ងប់ស្ងាត់និងរ៉ូមែនទិចនៅតំបន់ព្រៃភ្នំភាគពាយព្យវៀតណាមក្នុងរដូវរងារផងដែរ។
ព្រៃដើមស្រល់ស្រស់ស្អាតជាមួយថ្នល់បត់បែនដូចរូបសត្វពស់ |
ទីល្លាស្មៅបៃតងសម្រាប់ការឃ្វាលសត្វពាហនៈ |
ទឹកជ្រោះដ៏ស្រស់ស្អាត |
ច្រាំងថ្មចោទមានរូបរាងច្រើននៅលើភ្នំខ្ពស់ៗ ដែលមិនសូវមានដានជើង មនុស្ស។ ពីទីនេះអាចមើលឃើញទស្សនីយភាពភ្នំពីគ្រប់ទិសទីដ៏អស្ចារ្យ។ |
នៅជើងភ្នំបៃតងគឺជាជ្រលងភ្នំដ៏សុខសន្តិភាព។ |
ផ្ទះសម្បែងដ៏សាមញ្ញដែលស្ថិតនៅក្នុងព្រៃភ្នំនិងដំបូលត្រូវបានប្រក់ក្តាឈើ Pomu |
ស្ត្រី Mong ផ្តោតយកចិត្តទុកដាក់ធ្វើការងារហើយបាននិយាយជាមួយគ្នាយ៉ាងរីករាយសប្បាយបន្ទាប់ពីរដូវដាំដំណាំមួយ។ |
យុវតីម្នាក់កាត់ដេរសំលៀកបំពាក់ដើម្បីត្រៀមខ្លួនទទួលពិធីបុណ្យតេត។ |
លោកយាយបង្រៀនចៅប៉ាក់សំលៀកបំពាក់ដែលមានគំនូរប្រពៃណី។ |
សំពត់ Mong ដែលត្រូវបានកាត់ដេរយ៉ាងល្អិតល្អន់ |
ជីវិតប្រកបដោយសន្តិភាពនិងសម្បូរធូរធាររបស់ប្រជាជននៅតំបន់ព្រៃភ្នំ។ |
ប្រជាជនជួសជុលផ្ទះក្នុងភូមិជាមួយគ្នា។ |
មនុស្សវ័យចំណាស់ម្នាក់ប្រកបរបរជាជាងដែកប្រពៃណី។ |








