logo

Mu Cang Chai - រមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានដ៏ស្រស់ស្អាតបំផុត លើពិភពលោក

2019/8/18 | 01:00:00
(VOVWORLD) - រួមជាមួយឈូងសមុទ្រ Ha Long នោះ គឺ Mu Cang Chai ក៏ធ្លាប់ទទួលបានកិត្តិ យសស្ថិតនៅក្នុងបញ្ជីឈ្មោះគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតចំនួន៥០ កន្លែងទូទាំងពិភពលោក ដែលត្រូវបានជ្រើសរើសដោយគេហទំព័រទេសចរណ៍ CnTraveller។

Mu Cang Chai ជាស្រុកព្រៃភ្នំមួយនៅខេត្ត Yen Bai ដែលស្ថិតនៅជើងភ្នំ Hoang Lien Son។ ទីនេះមានចម្ងាយប្រមាណ២៨០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ហើយត្រូវឆ្លងកាត់ចំណោត Khau Pha ដែលជាចំណោតមួយក្នុងចំណោមចំណោតស្អាតនិងពិបាកទៅបំផុតនៅតំបន់ភាគពាយព្យវៀតណាម។

Mu Cang Chai ល្បីល្បាញអាស្រ័យដោយមានវាលស្រែកាំជណ្ដើរដ៏ស្រស់បំព្រងគួរអោយទាក់ភ្នែកនៅក្នុងរដូវទឹកឡើងឬរដូវស្រូវទុំ។

 ល្បីល្បាញបំផុតនោះគឺស្រែកាំជណ្ដើរនៅឃុំ La Pan Tan ឃុំ Che Cu Nha និងឃុំ Ze Xu Phinh។

រហូតមកដល់សព្វថ្ងៃនេះ ប្រជាជននៅទីនេះនៅតែរក្សាបាននូវទំនៀមទំលាប់ ពិធីការ និងជំនឿក្នុងការធ្វើស្រែកាំជណ្ដើរ។

 ទេសភាពធម្មជាតិដ៏រហោស្ថាននៅ Mu Cang Chai។

ទេសភាពនៅទីនេះស្អាតបំផុតនៅក្នុងរដូវទឹកឡើង (ពីខែមេសាដល់ខែឧសភា) និងរដូវស្រូវទុំ (ពីខែកញ្ញាដល់ខែតុលា)។

ក្នុងរដូវស្រូវដើមឆ្នាំ ប្រជាជនតែងតែដាំស្រូវនៅវាលស្រែក្រោមដោយសារវាលស្រែលើមិនមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចទេ។

រដូវស្រូវស្នូលចាប់ផ្ដើមក្នុងចន្លោះពីខែកញ្ញាដល់ខែតុលា ដោយទទួលបានទិន្នផលមិនតិចជាងតំបន់វាលទំនាបទេ។

មកដល់ Mu Cang Chai លោកអ្នកនឹងមានឱកាសស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong។

 កុមារលេងនៅលើវាលស្រែ។

ប្រជាជននៅទីនេះសាមញ្ញនិងរួសរាយរាក់ទាក់ណាស់៕

TAG
VOV/VOVworld/Mu Cang Chai/វៀតណាម/វាលស្រែ/កាំជណ្ដើរ/រមណីយដ្ឋាន/ស្រស់ស្អាត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត