logo

Mua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់ អាវុធ។

2014/5/29 | 08:04:34

Mua A Pao វីរជន១រូបក្នុងចំណោម វីរជនរបស់កំលាំង
ប្រដាប់អាវុធវៀតណាម។លោក Mua A Paoឆ្នាំនេះមាន
អាយុ៨០ឆ្នាំហើយ។ក្នុងផ្ទះមេត្តធម៌ជូនដោយរដ្ឋលោក
ផ្លុំខែននៃជនជាតិ Mong។លោកបានពាំនាំខែននេះក្នុង
បណ្តាឆ្នាំដំណើរការតស៊ូប្រឆាំងអាណានិគមបារាំង។ពេលផ្លុំខែនម្តងៗលោកនឹករលឹក
ដល់បណ្តាអនុស្សាវរីយ៍និងជំនួបជាមួយអ៊ុំហូ។

Vovworld-Mua A Paoចូលរួមសកម្មភាពបដិវត្តន៍តាំងពីដើមទីមក។គាត់និងអ្នក
ភូមិមានការទាក់ទងជាមួយកំលាំងសេនាជននិងដំណើរការតស៊ូប្រឆាំងអាណា
និគមបារាំងដ៍អង់អាចក្លាហាន។ដោយមានស្នាដៃឆ្នើមប្រឆាំងខ្មាំងសត្រូវនាឆ្នាំ
១៩៦៦គាត់ត្រូវបាន​បំពាក់ស័ក្តិជាអនុសេនីយ៍ទោនិងមានកត្តិយសជួបជាមួយ
លោកប្រធានហូជីមិញ។លោករំលឹកឡើងវិញថា៖“លើកដំបូងដែលខ្ញុំជបជា
មួយអ៊ុំហូ  អ៊ុំបានសួរខ្ញុំថា៖តើក្មួយជនជាតិណា។ ខ្ញុំបានឆ្លើយថា៖ក្មួយជាជនជាតិ
 Meo(Mong)។អ៊ុំបានសួរខ្ញុំថែមទៀតថា៖តើក្មួយរស់នៅឯណា។ខ្ញុំបានឆ្លើយថា៖
ខ្ញុំរស់នៅនៅខែត្រ Dien Bien-LaiChau ។អ៊ុំហូបានប្រសិទ្ឋិពរខ្ញុំសិក្សរៀនសូត្រល្អ​ប្រយុទ្ឋពូកែដើម្បីការពារមាតុប្រទេស។ខ្ញុំចង់ចាំជានិច្ចពាក្យទូន្មានរបស់អ៊ុំដែល
បា​នលើកទឹកចិត្តខ្ញុំក្នុងការប្រយុទ្ឋដណ្តើមឯករាជ្យនិងការពារមាតុប្រទេស។“

                      

លោកMua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់អាវុធ(រូបថត អិនធឺណែត)

បន្ទាប់ពីជំនួបជាមួយលោកប្រធានហូជីមិញលើកនេះថ្នាក់លើ​បានចាត់Mua A Pao
ចូលរួមក្រុម​អ្នកជំនាញការវៀតណាមនៅប្រទេសឡាវជាកន្លែងដែលលោកទទួល
បានជោគជ័យក្នុងការបញ្ចុះបញ្ចូលជនរួមជាតិMongនិងក្រុមពួកឧទ្ទាមបោះបង់ចោល
សកម្មភាពប្រឆាំងបដិវត្តន៍។អាស្រ័យហេតុនេះMua A Paoមានកត្តិយសជួបជាមួយ
លោកប្រធានហូជីមិញជាលើកទី២។លោករៀបរាប់ថា៖“ខ្ញុំត្រូវបានជួបជាមួយ អ៊ុំហូជា
លើកទី២ នាឆ្នាំ១៩៦៨ ។ពេលនោះអ៊ុំបានមានប្រសាសន៍ជាមួយយើងខ្ញុំ ថា៖ពូៗនិង
ក្មួយៗជា បណ្តាវីរជន។ពូៗនិងក្មួយៗត្រូវតែខិតខំយ៉ាងច្រើនក្នុងការប្រយុទ្ឋនិងការងារ
នយោបាយសតិអារម្មណ៍ជាពិសេសគឺការងារចលនាមហាជន។ខ្ញុំប្តេជ្ញាធ្វើតាមពាក្ស​
ទូន្មានរបស់អ៊ុំហូ។  “

​​​​​​​​​                        

រូបថត អិនធឺណែត

Mua A Paoបានវិលត្រឡប់មកបំពេញការ​ងារ​នៅប្រទេសឡាវជាថ្មីម្តងទៀត។លោក
ទទួលបានជោគជ័យក្នុងការអំពាវនាវឲ្យ ពួកឧទ្ទាមជនជាតិMong3ក្រុមចេញសារភាព។បន្ទាប់ពីជោគជ័យនេះលោកត្រូវបានប្រគល់ប្រសិទ្ឋិនាម​ជាវីរជនរបស់បណ្តាកំលាំង
ប្រដាប់អាវុធប្រជាជនវៀតណាមនិងជួប ជាមួយ អ៊ុំហូជាលើកទី៣នាខែមីនាឆ្នាំ១៩៦៩។
ពេល​ដែលប្រទេសជាតិមានសន្តិភាពឡើងវិញលោកPaoបន្តពង្រីកអត្តចរិតរបស់កង
ទ័ពអ៊ុំហូ។គាត់បានចូលរួមសកម្មភាពសង្គម និងកាន់ដំណែងជាច្រើននៅក្នុងតំបន់។
បងMua A Lenh កូនពៅរបស់លោកMua A Paoជាប៉ូលិសនៅស្រុក Sin Ho មានមោទ
នភាពអំពីឪពុកខ្លួនយ៉ាងខ្លាំងណាស់។បងចែករំលែកថា៖“  ខ្ញុំ មានមោទនភាពអំពី
ឪពុកខ្ញុំ ។គាត់បានបូជាអស់១ជីវិតសំ​រាប់បដិវត្តន៍។ខ្ញុំខិតខំប្រឹងប្រែងធ្វើតាមគំរូរបស់
ឪពុកខ្ញុំ។ខ្ញុំអប់រំកូ​នចៅខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្រោយនោះមានជីវភាពរស់នៅ
ធូធាគ្រាន់បើជាងនិងជាជនមានប្រយោជន៍សំរាប់សង្គម។ “

                     

លោកMua A Paoថតរូបទុកជាអនុស្សាវរីយជាមួួយបណ្តាវីរជនផ្សេងទៀត(រូបថត អិនធឺណែត)

ជំនួប៣លើកជាមួយអ៊ុំហូ ជាអនុស្សាវរីយមិនអាចបំភ្លេចបានចំពោះ លោកMua A Pao។នេះជាកំលាំងចលករដើម្បីវីរជនជាជនជាតិ Mong នេះនៅស្រុក Sin Hoខែត្រ Lai
 Chau រួមកំលាំងកាយចិត្តរបស់ខ្លួនក្នុងកិច្ចការកសាងនិ​ងការពារមាតុប្រទេសត
ទៅទៀត៕

TAG
VOVWORLDMua A Pao-ជនជាតិ/Mongអ្នកផ្លុំខែន/វីរជនរបស់កំលាំងប្រដាប់ អាវុធ/-

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត