logo

Mui Ne - ទីមកដល់របស់ភ្ញៀវទេសចររុស្ស៊ី

2017/11/15 | 08:42:22
(VOVWORLD) -Mui Ne-ខេត្ត Binh Thuan បានល្បីឈ្មោះក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា សម្រាកលំហែរកាយ។ ជាពិសេស  ភ្ញៀវទេសចររុស្ស៊ីជាច្រើនបានជ្រើសរើសតំបន់នេះជាទីកន្លែងសម្រាកលំហែរកាយសំរាប់ក្រុមគ្រួសារនិងមិត្តភក្តិ។

Mui Ne មានចម្ងាយពីមជ្ឈមណ្ឌលទីក្រុង Phan Thiet ប្រមាណ២២គីឡូម៉ែត្រ។ Mui Ne  ជាជ្រោយមួយ លយទៅសមុទ្រ។ ដោយមានភាពអំណោយផលពីធម្មជាតិ ទីនេះបានបង្កើតមជ្ឈមណ្ឌលទេសចរណ៍អេកូឡូស៊ីដ៏ស្រស់ស្អាតនិងរ៉ូម៉ានទិចរបស់ខេត្ត Binh Thuan និងតំបន់។ Mui Ne គឺជាឆ្នេរដ៏ស្រស់ស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ដោយមានទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់វែងដ៏ស្រស់ស្អាត។ ជាមួយនឹងលក្ខណៈធាតុអាកាសត្រូពិចមិនសូវរងប៉ះពាល់ដោយខ្យល់មូសុងនៅភាគឦសានដែលត្រូវបានកំណត់ដោយអាកាសធាតុក្តៅនិងស្ងួត Mui Ne គឺជាជម្រើសដ៏ល្អសម្រាប់អ្នកទេសចរជាពិសេសគឺភ្ញៀវទេសចរមកពីសហព័ន្ធរុស្ស៊ី។ លោក Tran Anh Thi នាយកគ្រប់គ្រងមជ្ឈមណ្ឌលសម្រាកលំហែកាយ SeaHorse ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យទេស ចរណ៍ នៅ Mui Ne បានឱ្យដឹងថា៖

Mui Ne - ទីមកដល់របស់ភ្ញៀវទេសចររុស្ស៊ី

          “ ក្រៅពីបញ្ហាទៅសម្រាកក្នុងរដូវត្រជាក់ ចង់ទៅសម្រាកលំហែកាយនោះ។គេក៏បានចាត់ទុកជនវៀតណាមជាបងប្អូនក្នុងគ្រួសារគេ។ ដូច្នេះ គេតែងតែជ្រើសរើសទៅ Mui Ne ។”

          យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Binh Thuan ថា៖ដំណាក់កាល ២០០៦-២០១៦ បរិមាណភ្ញៀវទេសចររុស្ស៊ីស្មើនឹង៣៥% បរិមាណភ្ញៀវទេសចរមកដល់ Mui Ne។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៧នេះ បរិមាណភ្ញៀវទេសចរមកដល់វៀតណាមគឺ ៤៨៤ពាន់នាក់។ លោកស្រី Nguyen Lan Ngoc ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Binh Thuan បានអោយដឹងថា៖

          “ ដើម្បីរក្សាទីផ្សាររុស្ស៊ីនេះ យើងខ្ញុំបានចូលរួមសកម្មភាពតាំងពិព័រណ៌ជាច្រើននៅក្នុងនិងក្រៅប្រទេស  ដែល ទាក់ទិនដល់ទីផ្សាររុស្ស៊ី។ ទីពីរគឺរៀបចំសកម្មភាពវប្បធម៌រុស្ស៊ី សំរាប់សហគ្រាសទេសចរណ៍។ ទីបីគឺជំរុញខ្លាំង  សកម្មភាពផ្សព្វផ្សាយតាមរយៈសន្និសីទទេសចរណ៍អន្តរជាតិវៀតណាម-រុស្ស៊ី និងបន្តខិតជិតទីផ្សារភ្ញៀវទេសចរ រុស្ស៊ី។”

          Binh Thuan បានវាយតំលៃទីផ្សារទេសចរណ៍រុស្ស៊ី នៅមានសក្ដានុភាពជាច្រើន។ ដូច្នេះ រួមជាមួយការជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយរូបភាព Mui Ne នោះ ផ្នែកទេសចរណ៍ក៏ត្រូវប្រមូលផ្តុំទៅលើការលើកកំពស់គុណភាពសេវាកម្ម ផលិតផល បង្កើតបរិយាកាសមួយប្រកបដោយសុវត្ថិភាព ជិតស្និទ្ធិជាមួយភ្ញៀវទេសចររុស្ស៊ី ក៏ដូចជាប្រទេសនានាដើម្បី Mui Ne បន្តជាទីមកដល់របស់ភ្ញៀវទេសចរគ្រប់រូបនាពេលខាងមុខ៕

TAG
VOV/VOVworld/Mui Ne/ទីមកដល់/ភ្ញៀវទេសចរ/រុស្ស៊ី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត