logo

My Sonកេរ្តិ៍ដំណែលស្អាតអ្ចារ្យតែមួយគត

2013/12/25 | 09:09:25

កេរ្តិ៍ដំណែល My Sonគឺស្ថិតនៅខែត្រQuang Nam  ភាគ
កណ្តាលវៀតណាមប្រាសាទចំនួន៧០ដែលមានតំលៃ
ជាប្រវត្តិសាស្រ្តវប្បធម៌ស្ថាបត្យកម្មសិល្បះនៃខឿន
អរិយធម៌Champa  ត្រូវបានចាត់ទុកជាគេមរតកល្បីឈ្មោះ
នៅក្នុងតំបន់អាស៊ីអគ្នេយ៍ដូ​ចជា Borobudur(ឥណ្ឌូនេស៊ី)Pagan(មីយាន់ម៉ា)ឬអង្គវត្ត
(កម្ពុជា)។ល។នាឆ្នាំ១៩៩៩គណះកម្មាធិការវប្បធម៌វិទ្យាសាស្រ្តអង្គការសហប្រជាជាតិ
( UNESCO)បានបញ្ចូល កេរ្តិ៍ដំណែលនេះក្នុងបញ្ជីរាយនាមបេតិកភណ្ឌពិភពលោក។

Vovworld-កេរ្តិ៍ដំណែល My Son ចាប់ផ្តើមសាងសង់នាសតវត្សរ៍ទី៤កេរ្តិ៍ដំណែលនេះ
ជាមជ្ឈមណ្ឌលវប្បធម៌ជំនឿសាសនារបសើបណ្តារាជកាលChampa និងជាកន្លែង
បញ្ចុះសពតបស់ស្តេចនិងព្រះសង្ឍមានសិទ្ឋិអំណាចជាច្រើនទៀតផង។លោក Kazik
ជាស្ថបត្យកម្ម១រូបដែលបានស្រាវជ្រាវអំពីMy Son ក្នុងរយះពេលច្រើនឆ្នាំនិយាយថា៖ក្នុងអំឡុង៩សតវត្សរ៍(ពីសតវត្សរ៍ទី៤ដល់ទី១៣)ជនជាតិChampa បុរាណបានផ្ញើរព្រលឹង
ចូលក្នុងដីនិងថ្មដើម្បីធ្វើបានកេរ្តិ៍ដំណែល My Son​១ដ៍ស្អាតអស្ចារ្យនិងមហិមា។តាម
លោកថាៈ My Son​ជាសារមន្ទីស្ថាបត្យកម្មចម្លាក់សិល្បះ១ដ៍មានតំលៃរបស់មនុស្សជាតិ។
ប្រាង្កនិងចេតីនានានៅ My Sonមានរូភាពខុសពីគ្នានិងរងឥទ្ឋិពលនៃរចនាបទស្ថាបត្យកម្ម
និងសាសនាឥណ្ឌា។នៅប្រជុំប្រាង្ក១មានប្រាង្កកណ្តាលនិងប្រាង្កតូចនៅជំវិញ។នៅប្រាង្ក
កណ្តាលគេធ្វើសក្ការបូជា Linga ឬនិមិត្តរូបShiva។ខ្លោងទ្វាជានិច្ចកាលបែទៅរកទិសខាង
កើតក្នុងបំណងទទួលពន្លឺព្រះអាទិត្យ។ប្រាង្កជាច្រើនមានក្បូក្បាច់ដ៍ស្អាតអស្ចារ្យ។លោក
HuynhTan Lap អនុប្រធានគណះគ្រប់គ្រងកេរ្តិ៍ដំណែលនិងទេសចរណ៍My Sonអោយដឹង
ថា៖ជំនឿសាសនានៅទីនេះគឺសាសនា Hindu។នៅទីនេះគេធ្វើសក្ការបូជាទេពវតាស្នូល
ចំនួន៣អង្គ( Lingaនិង Yoniជានិមិត្តរូបរបស់ប្រុសនិងស្រ្តី)។

​​​​​​​​​​​​​                  

កេរ្តិ៍ដំណែល My Son

ប្រាសាទនិងសំណង់ផ្សេងៗនៅក្នុងមណ្ឌល កេរ្តិ៍ដំណែលMy Sonត្រូវបានសាងសង់
ដោយឥដ្ឋពិសេស។ក្បូក្បាច់រចនាបទលើសរសរថ្មត្រូវបានឆ្លាក់តាមរឿងព្រេងរបស់
សាសនាឥណ្ឌា។ប្រការនេះបានបង្កើតឡើងប្រជុំ​ប្រាសាទMy Son ១មានភាពស្រស់
ត្រកាលពិសេស។លោក Dat Chu ជនចាម១នាក់នៅខេត្ត Ninh Thuan ភាគកណ្តាល
វៀតណាមអោយដឹងថា៖វប្បធម៌ចាមមានភាពសម្បូបែបណាស់ប្រការសម្ងាត់ដែល
បានផ្ទុកក្នុងឥដ្ឋប្រាសាទនិងសិល្បះស្ថាបត្យកម្មMy Son  ត្រូវបានអ្នកវិទ្យាសាស្រ្ត
ស្រាវជ្រាវជាបណ្តើរៗ។នេះជាប្រការដែលខ្ញុំពេញចិត្តណាស់។ក្រោយពីបានទៅ
ទស្សនាមណ្ឌលកេរ្តិ៍ដំណែល My Son​លោក​ Ushangភ្ញៀវ​ទេសចរចិន១រូបអោយដឹង
ថា៖លោក​បានមកទស្សនាទីក្រុង  Da Nang-Hoi An និងមណ្ឌលកេរ្តិ៍ដំណែល My Son។នេះជាគេមរតកវប្បធម៌ពិភពលោកដ៍កម្រដែលនៅគងវង្ស។លោកបានទៅទស្សនា
ប្រទេសជាច្រើនហើយលោកស្គាល់ថា៖សោភ័ណ្ឌភាពល្អស្អាតនៃគេមរតក
នៅទីនេះនៅបានរក្សាដដែល។

                    

រូបថត​VNA

កេរ្តិ៍ដំណែល My Sonត្រូវបានចាត់ទុកជាឃ្លាំងចប្បធម៌ដ៍ភ្លឺចិញ្ចាចរបស់ជនជាតិចាមបុរាណ
។ពេលវេលានិងសង្រ្គាមបានបំផ្លិចបំផ្លាញ កេរ្តិ៍ដំណែលដ៍ធ្ងន់ធ្ងរប៉ុន្តែអ្វីៗដែលនៅគងវង្ស
នៅដើរតួនាទីសំខាន់ក្នុងឃ្លាំងបេតិកភណ្ឌពិភពលោកដដែល៕

TAG
VOVWORLD/កេរ្តិ៍ដំណែល My Son/Quang Nam ភាគកណ្តាលវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត