logo

Nam Yet-កោះដូង

2014/1/22 | 02:24:23

ស្ថិតនៅប៉ែកខាងជើងនៃប្រជុំកោះTruong Sa ខែត្រ
Khanh Hoaភាគកណ្តាលវៀតណាម Nam Yetត្រូវបាន
ស្គាល់ដល់ជា កោះដូង១។ប្រភេទដើមឈើនេះត្រូវបាន
ដាំនៅគ្រប់ទីកន្លែងលើកោះថ្វី​បើអាកាសធាតុមិន
អំណោយទានក៍ដោយ។

Vovworld-លេចឡើងលើផ្ទៃទឹកសមុទ្រប្រវែង៦០០ម៉ែត្រនិងទទឹងប្រហែល
២០០ម៉ែត្រកោះ Nam Yetមានសណ្ឋានមូលប្រវែង។នៅទីនេះគេរកឃើញ
ប្រភេទដើមឈើនានាប៉ុន្តែដើមដូងគឺជាដើមដុះច្រើនជាងគេ។វរសេនី​យ៍ទោ
PhanVan Dichអនុប្រធានភស្តុភា១៤៦ជាជន១រូបដែលបានប្រកបការងារលើ
កោះជិត៣០ឆ្នាំមកហើយបានចែករំលែកថា៖គ្មានទីកន្លែងណាលើកោះ Truong Saដែលដើមដូងបែជារីកលូតលាស់ល្អដុះដាលដូច្នេះឡើយ។លោកអោយដឹង
ថា៖“ពេលយើងខ្ញុំទៅកាន់កោះនេះ  ដើមដូងបានមានវត្តមាននៅទីនេះរួចទៅ
ហើយ។ជន​ចាស់ជរារៀបរាប់ថា៖ប្រភេទដើមឈើនេះត្រូវបាន​នាំមកដាំពី
ដីគោក។ដើមដូងកាន់តែច្រើនឡើង ។ក្នុងដំណើរទៅបំពេញការងារនៅកោះ
ខ្ញុំឃើញថា៖ ដើមដូងរីកលូតលាស់ល្អពី១ថ្ងៃទៅ១ថ្ងៃ។ “

​​​​​​​​​​         

រូបថត Vovworld

ពិតជាពិបាករាប់​អោយអស់ចំនួន ដើមដូងដែលបានដាំលើកោះនេះបាន។កម្មាភិបាលបយុទ្ឋជននិងប្រជាជននៅទីនេះថែទាំដើមដូងយ៉ាងម៉ត់ចត់
ណាស់។វរសេនីយ៍ទោ Nguyen Van Tam ស្នងការនយោបាយក្រុមទី១លើកោះ
Nam Yet អោយដឹងថា៖យើងខ្ញុំយកចិត្តទុកដាក់ដល់ការដាំដុះដើមដូងលើកោះ
យ៉ាងច្រើន។ជារៀងរាល់ឆ្នាំបណ្តាកម្មាភិបាលនិងយុទ្ឋជនដំាំដើ​មដូងនៅកាស
២គឺនិទាឃរដូវនិងខណះដែលកម្មាភិបាលយុទ្ឋជនសម្រេចកាតព្វកិច្ចចាកចេញ
ពីកោះ។លោករៀបរាប់ថា៖“ ខ្ញុំទៅប្រកបការងារនៅកោះបាន២ឆ្នាំហើយនិងដាំ
ដើមដូងបាន៦ដើម ។ក្រុមរបស់យើងខ្ញុំដាំបន្ថែមដើមដូងចំនួន១៤ដើម។ការ
ថែទាំទាមទារអោយមានពេលវេលាជាច្រើន។    “

​​​​​​​​​​​​​​​​                   

រូបថត Vovworld

ដើមដូងលើកោះNam Yet រីកលូតលាស់ល្អទ្រាំទ្រជាមួយអាកាសធាតុដ៍តឹងរឹង។
វរសេនីយត្រី Bui Van Thanh ស្នងការនយោបាយនៃក្រុមទី៣នៅ កោះNam Yet
អោយដឹងថា៖ “នៅក្រុមទី៣យើងខ្ញុំដាំដើមដូងបានជិត១០០ដើម។ក្នុងនោះមាន
ដើមខ្លះបានចេញផ្លែហើយ។យើងខ្ញុំបេះដូ​ងក្នុងកាសបុណ្យតេតឬពេលមាន
ប្រតិភូមកពីដីគោកទស្សនាកោះ។ក្នុងប៉ុន្មានឆ្នាំកន្លងទៅដើ​មដូងចេញផ្លែយ៉ាង
ច្រើនណាស់។   “

ដើមដូងលើកោះ Nam Yetនៅងើបច្ររងារដើម្បីការពារកោះដូចជាបណ្តាយុទ្ឋជន
ដែលបញ្ចេញកំលាំងកាយក្នុងកិច្ចការពារអធិបតេយ្យភាពនៃមាតុប្រទេស៕

TAG
VOVWORLD/Nam Yet-កោះដូង/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត