logo

Nghe An បានបញ្ចប់ការរៀបចំកម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់ "

2019/8/17 | 14:06:22
(VOVWORLD) - កម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់" នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២១ ខែសីហា ដោយវិទ្យុសម្លេងវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An ក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ។
 កម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់ " (រូបថត៖ vov.vn)

នេះគឺជាកម្មវិធីវប្បធម៌និងសិល្បៈពិសេសមួយដែលមានអត្ថន័យដ៏សំខាន់ខាងនយោបាយ ដើម្បីលើកតម្កើងតម្លៃអមតៈនៃមរតកសាសន៍របស់លោកប្រធាន       ហូជីមិញក្នុងបុព្វហេតុកសាងសង្គមនិយមនិងពង្រឹងធ្លុងមហាសាមគ្គីជាតិផង    ដែរ។  លោក Nguyen Trung Thao ប្រធានការិយាល័យទទួលបន្ទុកការចាត់តាំងនិងរដ្ឋបាលនៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត Nghe An បានឲ្យដឹងថា៖

«ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត Nghe An បានសហការរៀបចំការផលិត និងចុះផ្សាយបទយកការណ៍មួយចំនួនក្នុងកម្មវិធី ព្រមទាំងរៀបចំការផលិតឈុតវីដេអូបដើម្បីផ្សព្វផ្សាយពាណជ្ជកម្មតាមរលក NTV និងគេហទំព័រព័ត៌មានអេឡិចត្រូនិចស្តីពីកម្មវិធី“ពោរពេញទៅដោយសេចក្តីស្រឡាញ់”របស់វិទ្យុសម្លេងវៀតណាម (VOV) ដែលរៀបចំឡើងនៅខេត្ត Nghe An។ ទន្ទឹមនឹងនេះ ស្ថានីយ៍នេះក៏រៀបចំផែនការនឹងផ្សាយផ្ទាល់កម្មវិធីទាំងនេះនៅលើបុស្តិ៍ NTV ផងដែរ។»

លោកស្រី Quach Thi Cuong នាយិការរងនៃមន្ទីរវប្បធម៌និងកីឡាខេត្ត Nghe An បានឲ្យដឹងថា៖

« មន្ទីរបានបញ្ជាណែនាំឱ្យកេរិ៍្តដំណែលជាតិពិសេស Kim Lien  សហការជាមួយ គណៈកម្មការរៀបចំកម្មវិធី ព្រមទាំងរៀបចំឲ្យបានល្អបំផុតដើម្បីឆ្លើយតបនឹងតម្រូវការពីស្ពានផ្សាយសម្លេងនិងទូរទស្សន៍ជាផ្ទាល់ផងដែរ។ រហូតមកដល់ពេលនេះអ្វីៗក៏ត្រូវបានត្រៀមរួចជាស្រេចហើយ ដើម្បីបំពេញភារកិច្ចតាមតម្រូវការរបស់គណៈកម្មការរៀបចំកម្មវិធីផងដែរ»៕

TAG
VOV/VOVworld/កម្មវិធីសិល្បៈ/ពិសេស/ពោរពេញ/សេចក្តីស្រឡាញ់/អនុស្សាវរីយ៍/លើកទី ៥០/អនុវត្តមរតកសាសន៍/លោកប្រធានហូជីមិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត