logo

Ngo KimLai-ជនវៀតណាមដំបូងដែលទទួលជោគជ័យ ក្នុងការ បង្កាត់ពូជផ្សិតCordyceps។

2014/8/21 | 08:06:04

Cordycepsជាអាហារបំប៉នសុខភាព១ក្នុងចំណោមអាហារ
បំប៉នសុខភាពដ៍ល្អបំផុត។ត្រូវបានស្គាល់ដល់លទ្ឋភាព
ព្យាបាលជំងឺ​មហារីកនិងជំងឺទឹកនោមផ្អែមប្រភេទផ្សិត
មុននោះមានតែនៅតំបន់ព្រៃភ្នំទីបេ(ចិន)និងប្រទេស
មួយចំនួនលើសកលលោកប៉ុណ្ណោះ។ប៉ុន្តែនៅវៀតណាម Ngo Kim Laiនិស្សិត
១នាក់មានអាយុ២៣ឆ្នាំបានទទួលជោគជ័យក្នុងការ បង្កាត់ពូជផ្សិតCordyceps។

Vovworld- អាយុ២៣ឆ្នាំNgo Kim Laiកំពុងជានាយកក្រុម​ហ៊ុនផ្សិតវៀតណាមស្ថិត
នៅខ័ណ្ឌទី៨ទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។Laiនឹងបញ្ឈប់ការសិក្សា
មហាវិទ្យាល័យឧស្សាកម្មម្ហូបហអាហារ។​ក្រៅពីការសិក្សារៀនសូត្រLaiនៅ​ទៅ
បង្រៀនសំរាប់កុមារាកុមារីក្រីក្រដោយមិនគិតថ្លៃទៀតផង។កើតនៅPhu Yen ជា
ខែត្រ១នៅភាគ​កណ្តាលវៀតណាមNgo Kim Laiនិងគ្រួសារបានចាកចេញពីស្រុក
កំណើតទៅរស់ទីក្រុងហូជីមិញមុននេះ៥ឆ្នាំ។ម្តាយរបស់គាត់ ទៅធ្វើឈ្នួលគេដើម្បី
រកស៊ីនិងជួយLaiធ្វើការសិក្សារៀនសូត្រនៅមហាវិទ្យាល័យឧស្សាហកម្មម្ហូបអាហារ
នៅទីក្រុងហូជិមិញ។១ឆ្នាំក្រោយគាត់សម្រេចផ្ទេទិសទៅផ្នែកបច្ចេកវិទ្យាជីវសាស្រ្ត។
គាត់លៃទុកពេលវេលាជាច្រើននៅបន្ទប់ពិសោធន៍ក្នុងបំណងបង្កើតផលិតផល
ដោយឡែករបស់ខ្លួន​។នាឆ្នាំ២០១១Laiចាប់ផ្តើមស្រាវជ្រាវអំពីCordycepsជាប្រភេទ​ផ្សិត១មានតំលៃសេដ្ឋកិច្ចខ្ពស់។គាត់អោយដឹងថា៖“ នាគ្រាដំបូងខ្ញុំស្រាវជ្រាវ
Cordycepsដោយសារការចង់ឃើ​ញ។ពេលយល់ច្បាស់ហើយខ្ញុំឃើញថា៖​វាមាន
ប្រការជាច្រើនគួរឲ្យទាក់ទាញ។នេះជាផ្សិតឧសថដ៍ថ្លៃថ្លា១និងមានតំលៃសេដ្ឋកិច្ច
ខ្ពស់។ប្រភេទផ្សិតនេះពិបាកដាំ។ប៉ុន្តែខ្ញុំបានប្តេជ្ញាធ្វើ។    “

                            

Ngo Kim Laiបង្កាត់ពូជផ្សិតCordyceps(រូបថតVOVWORLD)

Laiចាប់ផ្តើមស្វែងរកប្រភពពូជនៅក្នុងប្រទេសប៉ុន្តែទទួលបរាជ័យ។តាមរយះបណ្តាញ
សង្គមfacebook គាត់បានទាក់ទងជាមួយសហគមន៍បណ្តាជនដាំផ្សិតCordycepsនៅ
ចិនកូរ៉េខាងត្បូងថៃនិងសិង្ហបុរី។ចុងក្រោយLaiបាននាំចូលគំរូ​cordycepsរបស់ជប៉ុន
ចំនួន២ក្នុងតំលៃ៥០០ដុល្លារអាមេរិក។ប​ន្ទាប់នោះគាត់បានចាប់ផ្តើមការស្រាវជ្រាវនិង
បង្កាត់ពូជ។គាត់រំលឹកឡើងវិញថា៖“ ពេលនាំចូលពូជជាលើកដំបូងខ្ញុំទទួលបរាជ័យ
ដោយសារមិនចេះថែរក្សានិងដឹកជញ្ជូន។ប៉ុន្មានទុនបានវិនិយោគក្នុងគំរោងការណ៍
នេះខ្ញុំមានចំណាប់អារម្មណ៍ទុក្ខព្រួយបារម្ភយ៉ាងខ្លាំងណាស់។តើផ្អាកគំរោងការណ៍
ឬយ៉ាងណា។ក្រោយពីគិត​គូរឡើងវិញខ្ញុំបានសម្រេចវិនិយោគទុនជាថ្មីម្តងទៀត។  “



​​​​​​​​​​​​​​​                         

(រូបថតVOVWORLD)

ក្រោយរយះពេល១ឆ្នាំស្រាវ​ជ្រាវនៅបន្ទប់ពិសោធន៍ដោយមិនចេះនឿយហត់Ngo
Kim Laiទទួលបានជោគជ័យ។Laiចែករំលែកថា៖“ ពេលដែលcordycepsចាប់ផ្តើម
ដុះដាលខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង។មុនពេលចេញពន្លក cordycepsមានព
ណ៌ស។ក្រោយនោះ វាមានពណ៌ក្រហម។ខ្ញុំសើបអង្កេតការប្តូរពណ៌ជារៀងរាល់ថ្ងៃ។អស្ចារ្យណាស់។ក្តីសប្បាយរីករាយរបស់ខ្ញុំបង្កើនឡើងតាម​ការរីកលូតលាស់នៃ
cordyceps។ចុងក្រោយខ្ញុំទទួលបានជោគជ័យ។ “


​​​​​​​​​​​​​​​​​​                      

Ngo Kim Laiទុកពេលវេលាជាច្រើននៅបន្ទប់ពិសោធន៍(រូបថតVOVWORLD)

Ngo Kim Laiនិងបងប្រុសរបស់ខ្លួន​បានបញ្ជូន cordycepsទៅវិទ្យាស្ថានអាហរបំប៉ន
សុខភាពវៀតណាមដើម្បីត្រួតពិនិត្យគុណភាពបើប្រៀបធៀបនឹងគុណភាពcordyceps
ធម្មជាតិ។គាត់បានចុះឈ្មោះកម្មសិទ្ឋបញ្ញាសំរាប់ផលិតផលរបស់ខ្លួន។នាពេលខាង​មុខគាត់ផលិតផលដំបូងនឹងបាននាំចេញទៅទីផ្សារ។Laiមានបំណងថា៖ជនវៀត
ណាមគ្រប់រូបនឹងបានប្រើប្រាស់ផលិតផលCordycepsមានពាណិជ្ជសញ្ញាវៀតណាម
ដោយតំលៃសមស្របនិងគុណភាពខ្ពស់៕

TAG
VOVWORLD/Ngo KimLai-ជនវៀតណាមដំបូង/ជោគជ័យ/បង្កាត់ពូជផ្សិតCordyceps/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត