logo

Nguyen Hong Truc Vi - អ្នកសម្ដែងសៀកដែលប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីជំនលើការសាកល្បងថ្មីៗ

2022/1/27 | 08:23:25

(VOVWORLD) - ជាបុគ្គលមួយក្នុងចំណោមបុគ្គលទាំង១៤រូប ដែលត្រូវបានប្រគល់កិត្តិនាមជា “ពលរដ្ឋគំរូវ័យក្មេង” នៃទីក្រុងហូជីមិញ អ្នកស្រី Nguyen Hong Truc Vi (អាយុ២៨ឆ្នាំ) ក៏ជាបេក្ខជនតែម្នាក់គត់ដែលតំណាងឲ្យផ្នែកវប្បធម៌ សិល្បៈនៃទីក្រុងផងដែរ។ មុននោះ Truc Vi ក៏បានចូលរួមសម្ដែងហើយនាងដណ្ដើមបានរង្វាន់លេខ១នៃការប្រកួតទេពកោសល្យ សៀកទូទាំងប្រទេសឆ្នាំ២០២១នៅទីក្រុងហាណូយ ហើយត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ផ្ដល់ការលើកសរសើរ។ ដើម្បីមានស្នាដៃដូចថ្ងៃនេះ Vi ត្រូវតែឆ្លងកាត់ដំណើរការដ៏វែងមួយនៃការប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ។

អ្នកស្រី Truc Vi និងម្ដាយនៅពិធីប្រគល់កិត្តិនាម "ពលរដ្ឋគំរូវ័យក្មេង" នៃទីក្រុងហូជីមិញ។ (រូបថត៖ Vu Huong)
នៅពេលបានទស្សនាដោយផ្ទាល់ភ្នែកឈុតសម្ដែងរបស់ Vi ជាមួយនឹងចលនាពត់ ខ្លួនយ៉ាងស្ទាត់ជំនាញ ទន់ល្វតល្វៃលើឆាកសម្ដែង ប្រហែលជាមនុស្សយ៉ាងតិចណាស់ ដឹងថា នាងធ្លាប់ឆ្លងកាត់ការភ័យខ្លាចនៅពេលគ្រួសារជូនទៅហាត់សៀកម្ដងៗ។ នាពេល នោះ កុមារីទើបមានអាយុ៩ឆ្នាំនេះ ច្រើនតែគេចពីការហ្វឹកហាត់ មនុស្សគ្រប់គ្នាត្រូវលួងលោមទើប នាងសុខចិត្តហាត់បន្តទៀត។ ប៉ុន្តែក្រោយមក នៅពេលចូលរួមសម្ដែងបានប៉ុន្មានលើក ហើយ Vi ចាប់ផ្ដើមជក់ចិត្តហើយផ្សាភ្ជាប់នឹងវិញ្ញាសារសិល្បៈនេះរហូតមកដល់ បច្ចុប្បន្ន។ Truc Vi ដឹងគុណគ្រួសារ ឪពុកម្ដាយដែលបានបង្កើតមូលដ្ឋានក៏ដូចជាលើក ទឹកចិត្តឲ្យនាងប្រកបអាជីពនេះ។
“នៅពេលដំបូងជួបការលំបាកច្រើនណាស់ ដោយសារវិញ្ញាសារខ្ញុំហាត់ គឺវិញ្ញាសារពត់ខ្លួន ដែលទាមទារឲ្យមានការខិតខំព្យាយាមជារៀងរាល់ថ្ងៃ។ កាល នៅតូច ហាត់ឈឺណាស់ បានជាខ្ញុំសឹងតែចង់បោះបង់ចោលដែរ។ លើសពីនេះទៅទៀត ការរៀនវប្បធម៌ក៏នឿយហត់ហើយ ប៉ុន្តែខ្ញុំនៅតែត្រូវហាត់បន្ថែមទៀត។ នាពេលនោះ ខ្ញុំក៏សុំឈប់ហើយ ប៉ុន្តែប៉ាម៉ាក់លើកទឹកចិត្តជាច្រើន បានជាខ្ញុំក៏ខិតខំប្រឹងប្រែង ហ្វឹកហាត់”។
លោកស្រី Vo Thi Luom ម្ដាយរបស់ Truc Vi បានសំណេះសំណាលថា នៅ ពេលឃើញ Vi ហ្វឹកហាត់ឬសម្ដែងម្ដងៗ ហើយជាអកុសល្យគាត់រងរបួស លោកស្រីក៏ ឈឺចិត្តណាស់ ហើយថែទាំឲ្យកូនឆាប់បានជាសះស្បើយ ព្រមទាំងលើកទឹកចិត្តកូនផង ដែរ។ ដូចនឹងឪពុកម្ដាយដទៃទៀតដែរ លោកស្រី Luom ក៏មានបំណងចង់ឲ្យកូនប្រកប អាជីពបានស្ថិរភាពនិងជោគជ័យថែមទៀត។
“ខ្ញុំរំពឹងទុកគឺរឿងមួយ ប៉ុន្តែត្រូវអាស្រ័យលើសមត្ថភាពរបស់កូនដែរ។ ក្នុងនាមជាអ្នកម្ដាយ ខ្ញុំតែងតែមានបំណង ចង់ឲ្យកូនប្រកបអាជីពបានស្ថិរភាពនាពេលអនាគត ហើយកាន់តែចម្រូងចម្រើន។ ខ្ញុំដឹងថា នឹងមានហានិភ័យប៉ុន្តែនៅតែចង់ឲ្យកូនអាចលើកកំពស់សមត្ថភាពរបស់ ខ្លួន”។
ដើម្បីអាចសម្ដែងបានប៉ុន្មាននាទីលើឆាក នៅខាងក្រោយនោះ គឺជាដំណើរការ ហ្វឹកហាត់ដ៏ស្វិតស្វាញមួយ និងការរងរបួសដែលហាក់ដូចជាធ្វើឲ្យខ្លួនមិនអាចបន្តអាជីពទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកសម្ដែងសៀកថែមទាំងត្រូវផ្លាស់ប្ដូរថ្មីឈុតសម្ដែងផ្ទាល់ខ្លួន យ៉ាងញឹកញាប់ទៀតផង។ ដូច្នេះហើយ Truc Vi ការងារបស់ខ្លួនទាម ទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងណានិងការលះបង់យ៉ាងណា មានតែ Truc Vi ទើបដឹងច្បាស់។
Truc Vi នៅពេលសម្ដែងលើឆាក។ 
យោងតាមសិល្បៈការិនីឆ្នើម Luu Thi Bich Lien ប្រធានក្រុមសៀកព្រះអាទិត្យ ក្រហម នៅរោងល្ខោនសិល្បៈ Phuong Nam ព្រមទាំងជាគ្រូបង្រៀននិងអ្នកណែនាំ របស់ Truc Vi ចាប់តាំងពីថ្ងៃដំបូងនៃអាជីព បានឲ្យដឹងថា ជោគជ័យនាបច្ចុប្បន្នរបស់ Vi គឺអាស្រ័យលើស្មារតីសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់ និងការជក់ចិត្តនឹង អាជីពដល់ទីបំផុត។
សម្រាប់អ្នកស្រី Nguyen Hong Truc Vi ក្នុងអំឡុងពេលជិត២០ឆ្នាំផ្សាភ្ជាប់នឹង អាជីព ក្ដីសុភមង្គលគឺជាពេលដែលបានសម្ដែងសៀកវៀតណាមនៅចំពោះមុខ ទស្សនិកជននៅក្នុងនិងក្រៅប្រទេស។ តាមនោះ ចូលរួមចំណែកនាំឲ្យសិល្បៈសៀក ខិតជិតមកសាធារណៈជន។ ក្នុងរយៈពេលយូរអង្វែង Truc Vi បានបង្ហើបឲ្យដឹងថា  នាងកំពុងត្រៀមផែនការជាច្រើន ដើម្បីបន្តផ្សាភ្ជាប់ជាមួយនឹងផ្លូវដែលខ្លួនបាន ជ្រើសរើស។
មិនត្រឹមតែលះបង់ដោយអស់ពីចិត្តសម្រាប់សិល្បៈសៀកប៉ុណ្ណោះទេ ក្នុងរយៈ ពេលបំផ្ទុះជម្ងឺកូវីដ- ១៩កន្លងមក Truc Vi ថែមទាំងចូលរួមក្រុមសិល្បៈករវ័យក្មេង ស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដែលបានបំផុសឡើងដោយអគារវប្បធម៌ យុវជន ដើម្បីជួយការងារចែកចាយ
វ៉ាក់សាំង ទិញទំនិញជូនប្រជាជន ចែកចាយថ្នាំនិង ទំនិញចាំបាច់ក្នុងមណ្ឌលធ្វើចត្តាឡីស័ក ហើយប្រគល់អំណោយជូនកុមារនៅក្នុងមន្ទីរ ពេទ្យបណ្ដោះអាសន្ន ជាដើម។ ការងារពោរពេញទៅដោយអត្ថន័យទាំងនោះបាន ចូលរួមចំណែកក្នុងការបង្កើតឡើងរូបភាពដ៏ស្រស់ស្អាតរបស់យុវវ័យទីក្រុងហូជីមិញ៕
TAG
VOV/VOVworld/សៀក/ពលរដ្ឋវ័យក្មេង/ទីក្រុងហូជីមិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត