មានស្នាមទឹកមុខញញឹម រាក់ទាក់គួរអោយស្រឡាញ់
ជាចំណាប់អារម្មណ៍ដំបូងចំពោះអ្នកណាដែលធ្លាប់ជួប
សំណោះសំណាលជាមួយNguyen Phuong Anhសិស្សា
នុសិស្សថ្នាក់ទី១១វិទ្យាល័យViet Duc ហាណូយ។Nguyen
Phuong Anhមានជំងឺឆ្អឹងកែវប្រចាំកាយ។នាពលថ្មីៗនេះNguyen Phuong Anhត្រូវបាន
មូលនិធិកុមារអង្គកាសហប្រជាជាតិ(UNICEF)ទទួលស្គាល់ជាយុវនារីពិការគំរូនៃ
ពិភពលោក។
![]() |
| Nguyen Phuong Anh-យុវនារីពិការគំរូនៃពិភពលោក(រូបថត VOV) |
ពេលកំសាន្តបណ្តាបទចម្រៀងច្រៀងដោយ Phuong Anh គ្មាននរណារំពឹងគិតថា៖នេះជាសំនៀងរបស់នាងពិការ១នាក់។ក្រោយរយះជាង៣០លើកបាក់ឆ្អឹង Phuong Anh មិនអាចលេងកំសាន្តដូចបណ្តាមិត្តបាន។តូតន្ត្រី ចម្រៀងបានផ្តល់មកសុទិដ្ឋិនិយម
អោយ Phuong Anh ។Phuong Anh បានចែករំលែកថា៖“ ១ឆ្នាំកន្លងមកខ្ញុំមានកិត្តិយស់
ចូលរួមបណ្តាកម្មវិធីមនុស្សធម៌សំរាប់មិត្តវ័យក្មេងនិងជនពិការ។ខ្ញុំរៀនបានប្រការជា
ច្រើនពីមិត្តថ្មីដែលមានស្ថានការណ៍ដូចខ្ញុំ។ “
Phuong Anh ចែករំលែកទៀតថា៖នៅសាលារៀន ប្អូនទទួលបានការជួយឧបត្ថម្ភជា
ច្រើនពីបណ្តាមិត្តលោកគ្រូនិងអ្នកគ្រូ។PhamThu Hienមិត្តរួមថ្នាក់អោយដឹងថា៖
“Phuong Anh រៀនភាសាអង់គ្លេសពូកែជាគ្រាន់បើ។គាត់ជានិច្ចកាលជួយខ្ញុំរៀនមុខ
វិជ្ជានេះ។ មិនតែប៉ុណ្ណោះPhuong Anh នៅជាអ្នកចម្រៀងរបស់ថ្នាក់ទៀតផង។ជនជា
ច្រើននាក់ស្រឡាញ់ Phuong Anh ណាស់។ “
ចំពោះយើងទាំងអស់គ្នា នាងក្រមុំ Phuong Anh ជាគំរូ១នៃទឹកចិត្តអង់អាចក្លាហានដែល
ចេះឆ្លងកាត់លើការលំបាកក្នុងជីវភាពរស់នៅ។សំណើចពោរពេញទៅដោយសុទិដ្ឋិនិយម
និងសំនៀងពិរោះរបស់Phuong Anh ពិតជាផ្តល់សុទិដ្ឋិនិយមចំពោះជនពិការទាំងឡាយ៕








